ក្តៅៗ តារាចម្រៀងហង្សមាស សុគន្ធ និសា បានឆ្លងកូវីដ-១៩

//s9.kh1.co/4d/4d3a277dc3d7f4f4672e1ab8ea25882c15b00d55.jpg
សង្គម

 ១០-មីនា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

ក្តៅៗ សុគន្ធ និសា បានឆ្លងកូវីដ-១៩

ភ្នំពេញ៖ មុននេះបន្តិច អ្នកនាង សុគន្ធ នីសា បានបញ្ជាក់ថារូបនាងបានតេសវិជ្ជមានឃើញកូវីដ១៩ ដោយអ្នកនាងបានសរសេរនៅលើគណនីហ្វេសប៊ុករបស់នាងថា "នាងខ្ញុំ​ សុគន្ធនិសា​ (sokunnisa )​ បានធ្វេីតេស​ កូវីដ19​ ឥឡូវនេះ​ ជម្រាបជូនដល់បងប្អូនជាសាធារះណះថា​ ខ្ញុំបាន​ positive ហេីយ​ គឺមានមេរោគនេះហេីយ​ ចឹងសូមបងប្អូនទាំងអស់មានការប្រុងប្រយ័ត្នអោយបានខ្ពស់ដេីម្បីសុវត្តិភាព​ ខ្លួនឯង​នឹងក្រុមគ្រួសារ​ សូមជូនពរអោយបងប្អូនទាំងអស់ឆ្លងផុតពីជំងឺនេះ​  សូមទោសបងប្អូនដែលខ្ញុំអត់បានឆ្លេីយតប​ អធ្យាស្រ័យ​ផងណាបងប្អូន ក្នុងចំណោមអ្នកផ្ទះខ្ញុំ​ ៧​ នាក់ដែលបានធ្វេីតេសដោយក្រុមលោកគ្រូអ្នក​ គ្រូពេទ្យជំនាញ​ គឺមាន​ កេីតតែខ្ញុំម្នាក់តែប៉ុណ្ណោះ​ អ្នកផ្ទះខ្ញុំអត់មានទេ​ តែក៏ត្រូវផ្តាច់ខ្លួន​ ១៤​ ថ្ងៃដែរ​ ហេីយខាងផ្ទះម្តាយខ្ញុំ​ គឺអត់ពាក់ពាន់ឡេីយ​"។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះជាយ៉ាងណា យើងនៅមិនទាន់បានដឹងថា តើអ្នកនាង សុគន្ធ និសា នឹងទៅសម្រាកព្យាបាលនៅកន្លែងណា ហើយបានប៉ះពាល់ជាមួយអ្នកណាខ្លះនោះទេ ដូច្នេះយើងរង់ចាំការ Update ព័ត៌មាននៅពេលក្រោយទៀត៕

សូមទស្សនារូបភាពខាងក្រោម៖

អ្នកនាង សុគន្ធ និសា
អ្នកនាង សុគន្ធ និសា
អ្នកនាង សុគន្ធ និសា
អ្នកនាង សុគន្ធ និសា
អ្នកនាង សុគន្ធ និសា
អ្នកនាង សុគន្ធ និសា
សុគន្ធ និសា
Sey Piseth
Piseth Khmer (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T