ភ្នំពេញ៖ ក្រោយធ្វើតេស្ត មុននេះបន្តិចតារាចម្រៀងក្នុងផលិតកម្មហង្សមាស កញ្ញាវី ឌីណែត បានប្រកាសថាខ្លួនរកឃើញវិជ្ជមានកូវីត១៩ហើយ ស្របពេលដែលតារា២រូបទៀតកំពុងតែសម្រាកព្យាបាល នៃជំងឺនេះផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយក្នុងនោះនាងក៏បាន ឲ្យអ្នកជាប់ពាក់ព័ន្ធនាងទាំងអស់មកធ្វើតេស្តឲ្យបានគ្រប់គ្នា និងបង្កើនការប្រុងប្រយ័ត្នផងដែរ។ ជាមួយគ្នានេះនាងក៏បានធ្វើការរៀបរាប់ថា៖
មុននេះនាងខ្ញុំបានទទួលលិទ្ធផលហេីយ គឺនាងខ្ញុំបានវិជ្ជមានកូវីត19 ហេីយ ចឹងនាងខ្ញុំសូមសំណូមពរដល់បងប្អូនទាំងឡាយណាដែលបានប៉ះប៉ាល់នាងខ្ញុំសូមមេត្តាទៅធ្វេីតេស្តរកមេរោគកូវីតទាំងអស់គ្នា ក៏សូមអធ្យាស្រ័យផងបងប្អូន៕


