អាយុថ្លៃមែន! ជាប់ក្នុងព្រៃជ្រៅជាងមួយខែ តែពីឡុតម្នាក់​នៅមានជីវិត ដោយសារហូបរបស់នេះ

//s9.kh1.co/58/589294c7e94053702c3b785f1cafbe82a1285140.jpg
សង្គម

 ១០-មីនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

អ្នកបើកយន្តហោះម្នាក់ ដែលជាប់នៅព្រៃអាម៉ាហ្សូនជាងមួយខែ ប៉ុន្ដែសំណាងល្អនៅរស់រានមានជីវិត ដោយការបរិភោគ នំបុ័ង​ ទឹកភ្លៀង ស៊ុតបក្សី​ និងផ្លែឈើព្រៃ

ប្រេស៊ីល៖ រឿងស្ទើរមិនគួរឱ្យជឿមួយ បានកើតឡើងទៅលើអ្នកបើកយន្តហោះម្នាក់ ដែលជាប់នៅក្នុងព្រៃអាម៉ាហ្សូនជាងមួយខែ ប៉ុន្ដែសំណាងល្អនៅរស់រានមានជីវិត ដោយការបរិភោគ នំបុ័ង​ ទឹកភ្លៀង ស៊ុតបក្សី​ និងផ្លែឈើព្រៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Antonio Sena អាយុ ៣៦ ឆ្នាំបានបាត់ខ្លួនកាលពីថ្ងៃទី ២៨ ខែមករា បន្ទាប់ពីយន្ដហោះរបស់លោក ដែលហោះហើរចេញពីទីក្រុង Alenquer រដ្ឋ Para នៅភាគខាងជើងនៃទន្លេ Amazon ប្រទេសប្រេស៊ីល បានធ្លាក់នៅព្រៃអាម៉ាហ្សូន ដោយសារម៉ាស៊ីនមិនដំណើរការ។ ប៉ុន្ដែជាសំណាង​ លោក Antonio មិនទទួលរងរបួសធ្ងន់នោះទេ ហើយក៏បានប្រញាប់ចាប់យកស្បៀងអាហារ ព្រមទាំងឧបករណ៍ផ្សេងៗទៀតចេញមកខាងក្រៅ មុននឹងយន្ដហោះឆាបឆេះឡើង។ 

យោងតាមស្ថានីយ៍វិទ្យុរបស់ប្រេស៊ីល បានរាយការណ៍ថា លោកត្រូវបានគេជួយសង្គ្រោះ ខណៈពេលលោកដើរស្វែងរកជំនួយ ក៏ជួបប្រទះនឹងអ្នករើសគ្រាប់ផ្លែឈើក្នុងព្រៃ ទើបពួកគេបញ្ចូនដំណឹងទៅក្រុមជួយសង្រ្គោះតែម្តង។

គួរជម្រាបដែរថា លោក Antonio Sena​ គឺមិនបានទទួលរងរបួសធ្ងន់ធ្ងរអ្វីនោះទេ គ្រាន់តែមានសភាពស្គមស្គាំង និងអស់កម្លាំងប៉ុណ្ណោះ ហើយបច្ចុប្បន្ននេះ លោកត្រូវបានគេបញ្ចូនទៅមន្ទីរពេទ្យ ដើម្បីទទួលការព្យាបាល៕

  លោក Antonio Sena 
  លោក Antonio Sena 
  លោក Antonio Sena ពេលជួបជុំគ្រួសារវិញ
  លោក Antonio Sena ពេលជួបជុំគ្រួសារវិញ
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T