ប្រពៃណាស់! ខេម លើកដៃបួងសួង អធិដ្ឋានដល់ព្រះ ក្រោយពេលឃើញមិត្តរួមសិល្ប:ឆ្លងកូវីដ១៩

//s9.kh1.co/0d/0d68ed409549e4b92c50efc43a5796870cf1e4bf.png
តារា & កម្សាន្ដ

 ១០-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោក ខេម លើកដៃអធិដ្ឋាន ដល់ព្រះជាម្ចាស់ ពេលបានឃើញមិត្តរួមវិស័យសិល្ប:ដូចគ្នាឆ្លងជំងឺកូវីដ១៩ ដ៏កក្រើកកាលពីថ្ងៃម្សិលមិញនេះ

ភ្នំពេញ៖ លោក ខេម ដែលប្រិយមិត្ត ពុកម៉ែ បងប្អូន និងទស្សនិកជន បានស្គាល់ថាលោកជាតារាចម្រៀងសម្លេងមួយរូប ដែលមានសម្លេងស្អក ប្រកបដោយទឹកដមយ៉ាងពីរោះស្រទន់ និងអន្លង់អន្លាចនោះ កាលពីពេលថ្មីៗនេះ ក្រោយពីបានឮព័ត៌មានដ៏កក្រើកស្តីពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩មកក្នុងរង្វង់អ្នកសិល្ប:ខ្មែរ ស្រាប់តែលោក ខេម តាមរយ:គេហទំព័រហ្វេសប៊ុក ផ្លូវការរបស់លោក បានបង្ហោះសាររៀបរាប់អំពីទឹកចិត្តរបស់លោកជាមិត្តរូមសិល្ប:ដូចគ្នាយ៉ាងដូច្នេះថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក ខេម 
លោក ខេម 

ក្នុងនាមខ្ញុំបាទជាតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra និងជាតារាចម្រៀងនៅក្នុងប្រទេសខ្មែរ សូមចូលរួមលើកទឹកចិត្តចំពោះរាមច្បងតារាចម្រៀង(ណុបបាយ៉ារិទ្ធ និង ក្រុមគ្រួសារពិធីការនីប្រចាំTVហង្សមាស )ព្រមទាំងបងប្រុស អុិន តីតូ ដែលបានឆ្លងនូវមេរោគ កូវីដ១៩ ខ្ញុំបាទពិតជាសោកស្តាយនិងមានការព្រួយបារម្ភណាស់ចំពោះសុខភាពពួកគាត់ ។ ដូច្នេះសូមជូនពរឱ្យពួកគាត់បានឆាប់ជាសះស្បើយ ។ ហើយនេះក៏ជាសារមួយដើម្បីឲ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរបានយល់ដឹងហើយការពារខ្លួនឲ្យបានខ្ជាប់ខ្ជួនពីជំងឺកូវីដ19 សូមពុកម៉ែបងប្អូនទាំងអស់គ្នាកុំមើលស្រាលជំងឺនេះឡើយ ជាចុងក្រោយ ខ្ញុំលើកដៃបួងសួង អធិដ្ឋានដល់ព្រះជាម្ចាស់🙏🙏 សូមជួយប្រជាជនកម្ពុជាគ្រប់រូបឲ្យបានរួចផុតពីគ្រោះដ៏កាចអាក្រក់នេះផង

លោក ខេម
លោក ខេម 
លោក ខេម 

គួររំលឹកផងដែរថា ក្រោយពីមានការរកឃើញថា អ្នកនិង កែវ ចាន់និមល និងគ្រួសារ (ស្វាមី និងកូន) ព្រមទាំងលោក ណុប ​ប៉ាយារិទ្ធិ ត្រូវបានរកឃើញថា​ មានផ្ទុកនូវជំងឺកូវីដ១៩ រួចមក ភ្លាមៗនោះស្រាប់តែមានមិត្តរួមសិល្ប:ជាច្រើន បានបង្ហោះសារសម្តែងនូវទឹកចិត្តសោកស្តាយ និងបូងសួងឲ្យអ្នកទាំងនោះឆាប់ជាសះស្បើយពីជំងឺដ៏កាចសាហាវមួយនេះផងដែរ៕

លោក ខេម 
លោក ខេម 
លោក ខេម 
លោក ខេម 
លោក ខេម 
លោក ខេម 
ខេម
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T