អ្នកស្រុកភ្ញាក់ផ្អើលថា ឃើញឆ្មាមួយក្បាលជាប់ក្នុងម៉ាស៊ីនចែកម៉ាស់ លុះអ្នកបច្ចេកទេសបកស្រាយ ទើបនាំគ្នាហួសចិត្ដ

//s9.kh1.co/d7/d789a3b954ef5fd9bbd6d11375b932fa395dcbc1.jpg
សង្គម

 ១០-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

នាពេលថ្មីៗនេះ អង្គការ Temasek Foundation បានទទួលរបាយការណ៍ថាមានសត្វឆ្មាមួយក្បាល បានជាប់នៅក្នុងម៉ាស៊ីនចែកម៉ាស់ស្វ័យប្រវត្ដិ ក្នុងប្រទេសសិង្ហបុរី។

សិង្ហបុរី៖ នាពេលថ្មីៗនេះ អង្គការ Temasek Foundation បានទទួលរបាយការណ៍ថាមានសត្វឆ្មាមួយក្បាល បានជាប់នៅក្នុងម៉ាស៊ីនចែកម៉ាស់ស្វ័យប្រវត្ដិ ក្នុងប្រទេសសិង្ហបុរី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមនាយកប្រតិបត្ដិក្រុមហ៊ុន Temasek លោក Ho Ching បាននិយាយថា អ្នកស្រុកព្រួយបារម្ភជាខ្លាំងហើយបានរាយការណ៍អំពីករណីនេះកាលពីថ្ងៃសៅរ៍ ទី៦ ខែមីនា ឆ្នាំ២០២១ ថាបានឃើញសត្វឆ្មាមួយក្បាលជាប់នៅក្នុងម៉ាស៊ីនចែកម៉ាស់ស្វ័យប្រវត្ដិ ហើយធ្វើឲ្យបុគ្គលិកនៅទីនោះ មានការភិតភ័យ។

តែទោះជាយ៉ាងណា ក្រុមបុគ្គលិកក៏បានព្យាយាមត្រួតពិនិត្យលើបញ្ហានេះភ្លាមៗដែរ និងបានថតរូបម៉ាស៊ីនដែលមើលទៅដូចជាជាប់កន្ទុយឆ្មានេះ ដោយបន្ថែមថាវាមិនមានខ្លួន ក្បាល និងក្លិនឡើយ រួចបានផ្ញើទៅថ្នាក់លើឲ្យជួយត្រួតពិនិត្យបន្ថែមទៀត។

យ៉ាងណាមិញ បន្ទាប់ពីមើលរូបភាពហើយ អ្នកបច្ចេកទេសជាន់ខ្ពស់បានដឹងភ្លាមៗថា អ្វីដែលអ្នកស្រុកគិតថាជាកន្ទុយឆ្មានោះ គឺជាឧបករណ៍ម៉្យាងដែលប្រើសម្រាប់ការពាររលកសញ្ញានៃសេនស័រ ដែលឧបករណ៍នេះនឹងធ្វើការរៀបចំម៉ាស់ដែលធ្លាក់មក មិនឲ្យជាប់នឹងកន្លែងផ្សេង។

ហើយរឿងរ៉ាវគួរឲ្យអស់សំណើចនេះ បានទាក់ទាញចំណាប់អារម្មណ៍អ្នកនិយមលេងអ៊ីនធឺណេតជាច្រើន ពោលគឺនៅត្រង់បុគ្គលិកបាននិយាយថា ឆ្មានេះមិនមានកិ្លនទេ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបដែលអ្នកស្រុកភាន់ច្រឡំ
រូបដែលអ្នកស្រុកភាន់ច្រឡំ
រូបដែលអ្នកស្រុកភាន់ច្រឡំ
រូបដែលអ្នកស្រុកភាន់ច្រឡំ
ម៉ាស៊ីនចែកម៉ាស់
ម៉ាស៊ីនចែកម៉ាស់
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T