អស់បារម្ភទៅ! រដ្ឋបាលស្រុកអូររាំងឪ បានចេញលិខិតបំភ្លឺ មិនរើសទីនេះជា ទីតាំងចត្តាឡីស័កទេ

//s9.kh1.co/dd/ddf026972288c9077101aa85f6e9dfad1efcba26.jpg
សង្គម

 ១០-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ផ្អើលថា ព្រឺព្រួច លើទីតាំងត្រៀមធ្វើចត្តាឡីស័ក ពេលនេះ រដ្ឋបាលស្រុកអូររាំងឪបាន បំភ្លឺថា មិនយកទីនោះជាទីតាំងចត្តាឡីស័កឡើយ

ខេត្តត្បូងឃ្មុំ ៖ ពិតណាស់ ក្នុងពេលបច្ចុប្បន្ន ស្ថានភាពការរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា មានសភាពច្របូកច្របូល ចាប់តាំងពី <ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ> រួចមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ ប្រសិនបើងាកទៅ ខេត្តត្បូងឃ្មុំ ស្រុកអូររាំងឪ ឯណោះវិញ ក៏បានចាត់ចែងស្វែងរក កន្លែងដែលសាកសម និងស្របតាម ការណែនាំ របស់ក្រសួងសុខាភិបាល ផងដែរ។  ម៉្យាងវិញទៀត កាលពីម្សិលមិញ ថ្ងៃទី ០៩ មីនា ឆ្នាំ ២០២១ នេះ លើផេកផ្លូវការរបស់ រដ្ឋបាលស្រុកអូររាំងឪ បានបង្ហោះទិដ្ឋភាពក្នុងទីតាំងដែលត្រៀមធ្វើចត្តាឡីស័ក តែបែរជាត្រូវបងប្អូនមួយចំនួនធំ បង្ហាញអារម្មណ៍ថា ពិតជាព្រឺព្រួច និងខ្លាចអមនុស្សខ្លាំងណាស់ ដោយសារតែ អគារនោះ មើលទៅហាក់បីដូចជា ជាអគារទុកចោល គ្មានអ្នកមើលថែទាំរក្សា មិនត្រឹមតែប៉ុណ្ណោះ ថែមទាំំង មានព្រៃស្តុកថែមទៀត។

គួរបញ្ជាក់ផងដែរថា គ្រាន់តែឃើញ ប្រជាពលរដ្ឋផ្អើលបែបនេះភ្លាម រដ្ឋបាលស្រុកអូររាំងឪ បានចេញលិខិតបំភ្លឺ ថា ទីតាំងនោះ មិនបានកំណត់ធ្វើជា ទីតាំងចត្តាឡីស័កឡើយ។ ជាមួយគ្នានេះ រដ្ឋបាលស្រុក ក៏បានបន្ថែមថា ការចុះទៅផ្តិតរូបភាពនោះ គ្រាន់តែជា ការចុះទៅមើលដោយផ្ទាល់ ថាតើត្រូវទីតាំងនោះសមរម្យឫទេ ក្នុងការធ្វើជាទីតាំងចត្តាឡីស័ក៕

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T