តារា​វិទូ​​​រក​ឃើញ​​​រលក​វិទ្យុស​កម្ម ដែល​​​លេច​​ចេញ​​​ពី​​កន្លែង​​ដ៏​​ឆ្ងាយ​​បំផុត​​មិន​​ធ្លាប់​​មាន​

//s9.kh1.co/49/49258a44b1247f0e718f14d04c5be4dd92f12776.png
បច្ចេកវិទ្យា

 ១០-មីនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ក្រុមតារាវិទូបានរកឃើញប្រភពនៃការបំភាយវិទ្យុសកម្ម ដែលនៅចម្ងាយឆ្ងាយបំផុតដោយមានជំនួយពី The European Southern Observatory’s Very Large Telescope (ESO’s VLT)។

ការសិក្សាទៅលើបាតុភូតបំភាយវិទ្យុសកម្ម ក្រុមតារាវិទូជឿជាក់ថាប្រភពនៃធាតុវិទ្យុាកម្មនៃពន្លឺ Quasar (Radio-loud quasar) ដែលមានន័យថា វត្ថុភ្លឺមួយបានប៉ះ​ជាមួយសារធាតុរលកវិទ្យុសកម្មខ្លាំង​ណាមួយ​ក្នុង​បរិយាកាស​ដែល​ស្ថិតនៅចម្ងាយដ៏សែនឆ្ងាយដែលពន្លឺរបស់វាបានចំណាយពេល ១៣ ពាន់លានឆ្នាំ​ ដើម្បីមក​ដល់ផែនដី​របស់​យើង​។ របកគំហើញនេះអាចផ្តល់ជាតម្រុយសំខាន់ៗ ដើម្បីជួយដល់តារាវិទូស្វែងយល់អំពីសកលលោកដំបូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=453,q=100/02/0298d29fd112385e57658583c7ffedfd29e1b7e5.jpg

Quasars គឺជាវត្ថុដែលភ្លឺខ្លាំងស្ថិតនៅចំកណ្តាលនៃកាឡាក់ស៊ី (Galaxies) មួយចំនួន ហើយដំណើរការ​ដោយ​អង្គធាតុ​ប្រហោងខ្មៅ ដែលមានម៉ាសដ៏ធំធៀបនឹងព្រះអាទិត្យ (នៅចន្លោះពី 1000000 ទៅ 1000000000ដងនៃម៉ាសព្រះអាទិត្យ)។ នៅពេលដែលប្រហោងខ្មៅត្រូវបានព័ទ្ធជុំវិញទៅដោយឧស្ម័ន វាធ្វើអោយមានការ​បំភាយ​ថាម​ពល​ដែលអនុញ្ញាតអោយតារាវិទូធ្វើការ​សង្កេតបានច្បាស់ទៅលើពួកគេ បើទោះបីជាស្ថិតនៅចម្ងាយ​ដ៏សែនឆ្ងាយ​ក៏ដោយ។

Quasar ដែលគេអោយឈ្មោះថា P172+18 ត្រូវបានគេបង្កើតឡើងនៅពេលដែលចក្រវាឡមានអាយុត្រឹមតែ ៧៨០ លានឆ្នាំប៉ុណ្ណោះ ហើយវាគឺជាប្រហោងខ្មៅមួយប្រភេទដែលរីកលូតលាស់លឿនបំផុតដែលត្រូវបានគេស្គាល់ ហើយវា​បញ្ចេញ​ថាមពល​ប្រហែល ៥៨០ ដងនៃថាមពលរបស់មីលគីវ៉េ (Milky Way)ទាំងមូល។

https://s9.kh1.co/__image/w=650,h=386,q=100/9d/9d19fef4535f1a23e40bbf7b0ffb5f77aa3567e1.jpg

ខណៈពេលដែលការលាក់ខ្លួននៅចម្ងាយដ៏សែនឆ្ងាយត្រូវបានគេរកឃើញ នេះជាលើកទីមួយហើយដែលតារាវិទូអាច​កំណត់​អត្តសញ្ញាណនៃសារធាតុវិទ្យុសកម្មក្នុងចន្លោះពេលដំបូងនៃប្រវត្ដិសាស្ដ្រសកលលោក។ ហើយមានតែ​ប្រមាណ​ ​10% នៃ Quasar ប៉ុណ្ណោះ ដែលត្រូវបានចាត់ទុកថាជាសារធាតុវិទ្យុកម្មនៃពន្លឺ (Radio Loud)។ លោក Chiara Mazzucchelli នៃក្រុមហ៊ុន ESO បាននិយាយថា “ខ្ញុំពិតជារំភើបខ្លាំងណាស់​ដែលបានរកឃើញ​ប្រហោង​ខ្មៅ​ប្រភេទថ្មីជាលើកដំបូង ដើម្បីផ្តល់នូវពត៌មានលម្អិតបន្ថែមទៀតក្នុងការស្វែងយល់អំពីសកលលោកដំបូង”។

Quasar មួយចំនួនមានដំណើរការដោយប្រហោងខ្មៅមួយ (A Black Hole) ដែលមាន​ម៉ាស​ប្រហែល​ ៣០០​លាន​ដង​ធំជាងផែនដីរបស់ព្រះអាទិត្យ ហើយវាកំពុងប្រើប្រាស់ឧស្ម័នក្នុងអត្រាមួយខ្ពស់បំផុតដែលមិនធ្លាប់មាន។ 

https://s9.kh1.co/__image/w=650,h=388,q=100/d5/d54dcc9539fce438153c5415c99205d316e06e70.jpg

ក្រុមតារាវិទូគិតថា  មានទំនាក់ទំនងរវាងការរីកចម្រើនយ៉ាងលឿននៃប្រហោងខ្មៅដ៏អស្ចារ្យ​ និងការសាយ​ភាយ​វិទ្យុសកម្ម​ដ៏មានអានុភាព ដែលត្រូវបានគេប្រទះឃើញនៅផ្នែកខ្លះដូចជា P172 + 18។ ការសាយភាយវិទ្យុសកម្មត្រូវបានគេគិតថា មានសមត្ថភាពរំខានដល់ឧស្ម័នជុំវិញប្រហោងខ្មៅ​ ដែលជាកត្តាបង្កើន​អត្រា​ដែល​ឧស្ម័នធ្លាក់ចូល  ដែលអាចផ្តល់នូវពត៌មានដ៏សំខាន់អំពីរបៀបដែលប្រហោងខ្មៅក្នុង​សកលលោក​ដំបូង​រីក​ធំធាត់​ដល់ទំហំធំធេងរបស់វាយ៉ាងឆាប់រហ័ស បន្ទាប់ពីក្រុម Big Bang៕

CHHUON SRI
SANN (C)

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T