កាលពីពេលថ្មីៗនេះ តារាចម្រៀងប្រុស របស់ប្រទេសកូរ៉េខាងត្បូង Tae Yang មានការខូចចិត្តយ៉ាងខ្លាំង បន្ទាប់ពីមិត្តភក្តិដ៏ល្អ ដែលជាសត្វឆ្កែចិញ្ចឹមរបស់គាត់ មានឈ្មោះថា Boss បានងាប់កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៣ នេះ ដោយសារតែមានជំងឺធ្ងន់ធ្ងរ ហើយបានធ្វើការសង្គ្រោះដែរ ប៉ុន្តែនៅតែជួយសង្គ្រោះមិនបាន ។

យោងតាមប្រភពព័ត៌មាន All Kpop របស់ប្រទេសកូរ៉េ បានឲ្យដឹងថា តារាចម្រៀង Tae Yang បានសុំឲ្យប្រិយមិត្ត ដែលគាំទ្រគាត់ទាំងអស់ ចូលរួមកាន់ទុក្ខជាមួយគាត់ និងបន់ស្រន់ឲ្យ Boss បានទៅកាន់សុគតិភព។

ជាមួយគ្នានេះដែរ តារាចម្រៀង Tae Yang បានបង្ហាញពីអារម្មណ៏ឈឺចាប់ នៅលើបណ្តាញសង្គម Twitter ថា “Boss បាននាំការសប្បាយមកឲ្យខ្ញុំ អស់រយៈពេល ៥ឆ្នាំមកហើយ ប៉ុន្តែឥឡូវនេះវាបានខ្លាតឆ្ងាយពីខ្ញុំហើយ...វាតែងតែនៅក្នុងបេះដូង”។

យ៉ាងណាមិញ តារាចម្រៀង Tae Yang ក៏បានធ្វើការអរគុណទៅដល់គ្រូពេទ្យ ដែលបានព្យាយាម និងយកចិត្តទុកដាក់ មើលថែសត្វឆ្កែចិញ្ចឹមរបស់គាត់ អស់រយៈពេលយ៉ាងយូរផងដែរ៕



ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]