ទោះបាត់មុខមួយរយៈ តែពេលលឺដំណឹងអ្នកសិល្បៈឆ្លងជំងឺកូវីដ១៩ ឌុច លីដា បញ្ចេញសារបែបនេះ

//s9.kh1.co/36/364656ba3c845631040ded04d7e21a6d35580236.jpg
តារា & កម្សាន្ដ

 ០៩-មីនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

កាលពីព្រឹកមិញនេះ បានផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះស្ថានភាពការរីករាលដាលក្នុងសហមន៍ ជំងឺកូវីដ១៩ទៅលើអ្នកសិល្បៈពីររូប។

ភ្នំពេញ៖ ក្រោយពីមានការទទួលបានដំណឹងពីករណីដែល គួរឲ្យភ្ញាក់ផ្អើល សិល្បករខ្មែរពីររូប គឺ អ្នកនាង កែវ​ ចាន់និមល និង លោក ណុប បាយ៉ារិទ្ធិ បានឆ្លងជំងឹកូវីដ១៩រួច​មក ស្រាប់តែភ្លាមៗនោះ មានអ្នកទស្សនិកជនជាចច្រើន និងមិត្តរួមសិល្បៈ បានបង្ហាញនូវ ការព្រួយបារម្ភ​ ក៏ដូចជាផ្ញើសារសួរសុខទុក្ខដល់សិល្បករដែលកំពុងសំម្រាកព្យាបាលផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង នៅលើគណនីផ្លូវការហ្វេសប៊ុក របស់ តារាសម្ដែងស្រី​ អ្នកនាង ឌុច​ លីដា​​ បើទោះបីមួយរយៈនេះ នាងបានឃ្លាតឆ្ងាយពី រង្វង់សិល្បៈ និងមិនបានជិតស្និតជាមួយអ្នកសិល្បៈក៏ពិតមែនតែបន្ទាប់ពីទទួលបានដំណឹងថា អ្នកសិល្បៈរាមច្បង២ដួងដែលបានឆ្លងជំងឺកូវីដ១៩កាលពីព្រឹកមិញនេះ នាងក៏បានសម្ដែងការព្រួយបារម្ភជាខ្លាំង និងជូនពរឲ្យបងៗ ឆាប់ជាពីជំងឺដ៏កាចសាហាវមួយនេះ និងឆាប់រឹងមាំឡើងវិញ ។

ក្នុងនាមខ្ញុំជាអ្នកសិល្បៈម្នាក់ទោះជាខ្ញុំដកឃ្លាពីការងារមួយរយៈដោយត្រូវមើលថែកូនតែក្តីស្រលាញ់សិល្បៈនៅតែមានជាពិសេសពេលបានលឺថាបងៗសិល្បៈ ផ្នែកដំនាំសម្តែង ចម្រៀង សម្តែង ពិធីករ និងផ្នែកផ្សេងៗដែលមានវិជ្ជមាន COVID-19 ខ្ញុំពិតជាមានការភ័យព្រួយបារម្ភខ្លាំង សូមជូនពរឲ្យបងបង ឆាប់ជានិងរឹងមាំឡើងវិញពិតជាគ្មានអ្នកណាចង់ឆ្លង់. COVID-19 ទេតែពួកគាត់មិនបានដឹងខ្លួនឯងផ្ទាល់ និងបានឆ្លង់ជំងឺនេះ ហើយការឆ្លង់នេះកកើតចេញពីការបំពេញការងារ និងការជួបជុំសួរសុខទុកគ្នា ដូច្នេះសូមបងប្អូនទាំងអស់គ្នាផ្អាក់ការជួបជុំ ផ្អាក់កម្មវិធីផ្សេងៗនិងរក្សាគម្លាតពីគ្នា និងអនាម័យគ្រប់ពេល
ដោយក្តីបារម្ភ៕

ឌុច លីដា
ឌុច​ លីដា​​   
ឌុច​ លីដា​​   
សារ​ របស់ ឌុច លីដា
សារ​ របស់ ឌុច លីដា
ឌុច លីដា
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T