បែកធ្លាយពាក្យចចាមអារ៉ាមថា ព្រឹត្តិការណ៍ប្រកាសផលិតផលរបស់ Apple បន្ទាប់ នឹងធ្វើនៅថ្ងៃទី២៣ ខែមីនា

//s9.kh1.co/87/875fcb2c4d19cee46e4b951c1da259462df79efe.png
បច្ចេកវិទ្យា

 ០៩-មីនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

អីយ៉ា! បើអញ្ចឹងមែន យើងមានតែតាមដានអ៊ុតមើលហើយថាពិត ឬមិនពិត

បរទេស៖ ក្រុមហ៊ុន Apple នឹងរៀបចំព្រឹត្តិការណ៍ដំបូងរបស់ខ្លួននៅឆ្នាំនេះ នៅថ្ងៃទី23 ខែមីនា​ នេះបើយោងតាមព័ត៌មានដែលផ្តល់ដោយកំពូលអ្នកចែកចាយព័ត៌មានបែកធ្លាយជនជាតិចិនដ៏ល្បីម្នាក់។ ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថានឹងដាក់ចេញនូវ AirTags, iPads ថ្មី និង AirPods ចុងក្រោយ នៅឯព្រឹត្តិការណ៍និទាឃរដូវមួយ ហើយអ្នកចែកចាយព័ត៌មានបែកធ្លាយឈ្មោះថា Kang ជឿជាក់ថាកាលបរិច្ឆេទនោះនឹងនៅថ្ងៃទី23 ខែមីនា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Tim Cook
លោក Tim Cook

Kang បាននិយាយថាព្រឹត្តិការណ៍របស់ Apple នឹងត្រូវធ្វើឡើងនៅកាលបរិច្ឆេទដូចគ្នានឹងថ្ងៃបញ្ចេញស្មាតហ្វូន OnePlus 9 ដែលគ្រោងធ្វើនៅថ្ងៃអង្គារ ទី23 ខែមីនា នេះដែរ។

ដោយសារតែវិបត្តិកូវីដជុំវិញពិភពលោក ព្រឹត្តិការណ៍របស់ Apple ត្រូវបានគេរំពឹងថានឹងធ្វើឡើងតាមឌីជីថល និងផ្សាយផ្ទាល់តាមរយៈគេហទំព័រ និងឆានែលយូធ្យូបផ្លូវការរបស់ខ្លួន។ គេទាយថាពីថ្ងៃទី23 ដល់ទី30 ខែមីនា គឺជាពេលវេលាដែលក្រុមហ៊ុន Apple នឹងរៀបចំព្រឹត្តិការណ៍មួយ។ Apple ច្រើនតែរៀបចំព្រឹត្តិការណ៍នៅថ្ងៃអង្គារ ហើយត្រូវបានគេរំពឹងថានឹងរៀបចំព្រឹត្តិការណ៍មួយនៅដើមនិទាឃរដូវ ដើម្បីឱ្យស្របពេលជាមួយនឹងការបញ្ចេញកម្មវិធី App Tracking Transparency នៅក្នុងប្រព័ន្ធ iOS 14.5 ដែរ។

ព័ត៌មានលម្អិតជាផ្លូវការអំពីព្រឹត្តិការណ៍របស់ក្រុមហ៊ុន Apple នៅមិនទាន់ដឹងនៅឡើយទេ។ ទោះយ៉ាងណា គេគិតថា AirTags‌ អាចបង្ហាញខ្លួននៅឯព្រឹត្តិការណ៍ថ្ងៃទី23 ខែមីនានេះ៕

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T