ក្រោយដឹងថាបងប្រុស ឆ្លងកូវីដ១៩! នីកូ បានបង្ហោះសារ ដូច្នេះនៅក្នុងហ្វេសប៊ុក

//s9.kh1.co/80/80b4a2b7aa3813ccb88d3bb37742ee3ab734e968.jpg
តារា & កម្សាន្ដ

 ០៩-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

តារាចម្រៀងនៅផលិតកម្មហង្សមាស នីកូ បានធ្វើការសរសេរសារខ្លីមួយ ទៅកាន់មហាជន បន្ទាប់ពីទទួលដំណឹងថាបងប្រុសខ្លួន ឆ្លងកូវីដនឹង ត្រៀមឡើងឡានខាងក្រសួងសុខាភិបាលមកយក។

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងនីកូ បានបង្ហោះសារខ្លីមួយ ដើម្បីជូនដំណឹងទៅកាន់ជនរួមជាតិ អំពី លទ្ធផលតេស្តកូវីដ១៩របស់ តារាចម្រៀង ណុប បាយ៉ារិទ្ធ គឺវិជ្ជមាន ដែលបញ្ជាក់ថាលោកកំពុងតែផ្ទុកនូវវីរុសនេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាប្រុសរូបនេះ បានបង្ហោះសារខ្លីមួយនៅក្នុងហ្វេសប៊ុក ដើម្បីឲ្យប្រជាជនកាន់តែមានការប្រុងប្រយ័ត្នជាងមុន ហើយមួយទៀតគឺ លោកបានអំពាវនាវ ដល់អ្នកផ្សេងៗទៀតដែលបានប៉ះពាល់ឬ ពាក់ព័ន្ធជាមួយនឹង បងប្រុសរបស់លោក សូមមេត្តាទៅធ្វើតេស្តរកវីរុសកូវីដកុំបីខាន ដែលខាងក្រោមនេះគឺជាសំណេរទាំងស្រុងរបស់លោកផងដែរ៖

មុននេះបន្តិចបងណុប បាយ៉ារិទ្ធបានទទួលលទ្ធផលហើយ គឺមានវិជ្ជមានកូវីដ១៩ ហើយកំពុងរៀបចំសម្លៀកបំពាក់និងរង់ចាំរថយន្តខាងក្រសួងសុខាភិបាលមកទទួល... សូមអ្នកពាក់ព័ន្ធនិងគាត់ ទៅធ្វើតេស្តផង ។

នីកូ 

អាស្រ័យហេតុនេះ ហើយ អ្នកដែលបានធ្លាប់ពាក់ព័ន្ធនឹង លោក ណុប បាយ៉ារិទ្ធ និងរួមទាំងអ្នកធ្លាប់មានប្រវត្តិទៅទីកន្លែងដែលធ្លាប់មានករណីផ្ទុះវីរុសកូវីដ១៩ សូមមេត្តាធ្វើការពិនិត្យរកវីរុសកុំបីខាន៕

សូមចូលទស្សនារូបភាពខាងក្រោម៖

នីកូ 
នីកូ 
នីកូ 
នីកូ 
នីកូ 
នីកូ 
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធនីកូ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T