គ្រាន់តែ កែវ ចាន់និមល និងគ្រួសារ ឆ្លងកូវីដ១៩ មានសារជូនពរជាច្រើន រួមទាំង ឯកឧត្តម ស សុខា

//s9.kh1.co/fd/fdd7103cae97251722eb05c20f41e91684a8c461.jpg
តារា & កម្សាន្ដ

 ០៩-មីនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

បន្ទាប់ពី កែវ ចាន់និមូល និង គ្រួសារ ឆ្លងកូវីដ១៩ មានសារជូនពរ ជាច្រើន រួមទាំង ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ

កម្សាន្ត៖ ក្រោយពីមានការផ្ទុះការភ្ញាក់ផ្អើលទៅលើរឿងរ៉ាវ ដែលពិធីការិនី អ្នកនាង កែវ ចាន់និមល និង ស្វាមី និង កូនស្រី រកឃើញថាមានវិជ្ជមានកូវីដ១៩ ក្នុងនោះដែរ មានសារជូនពរជាច្រើនដែលបានផ្ញើរជូនក្រុមគ្រួសារអ្នកនាង ដោយក្នុងនោះមានដូចជា ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា ព្រមទាំង អ៊ិន ទីតូ អ្នកគ្រប់គ្រងសិល្បករនៅផលិតកម្មហង្សមាស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរ អ្នកនាង កែវ ចាន់និមល បានឆ្លងជំងឺកូវីដ១៩ នេះ ពីលោក អ៊ិន ទីតូ ដែលដើមឡើយ គឺ លោក អ៊ិន ទីតូ បានដឹកនាំការថតស្ពតមួយដែលនិយាយអំពី ការអប់រំពាក់ព័ន្ធនឹងកូវីដ ១៩ តែយ៉ាងណា ពិធិការិនីរូបនេះ ក៏បានបញ្ជាក់រួចហើយថា អ្នកនាង បានឆ្លងជំងឺកំណាចដោយមិនបានដឹងខ្លួនឡើយ។

ក្នុងនោះដែរ​ ឯកឧត្តម ស សុខា បានសរសេរ ជូនពរ និង លើកទឹកចិត្ត អ្នកនាង កែវ ចាន់និមល គ្រួសារ

និង អ្នកគ្រប់គ្រងសិល្បករនៅផលិតកម្មរស្មីហង្សមាស លោក អ៊ិន ទីតូ ទទួលសុខភាពល្អ និង យកឈ្នះនូវជំងឺដ៏កាចសាហាវមួយនេះ។ ជាការឆ្លើយតប លោកអ៊ិន ទីតូ ក៏បានធ្វើការ Share និង បានបញ្ចេញសារមួយនៅលើបណ្តាញសង្គមថ្លែងអំណរគុណដល់ឯ.ឧ ស សុខា​ត្រឡប់ទៅវិញ ដែលមានខ្លឹមសារដូច្នេះថា៖

សូមគោរពអរគុណដល់មេទាំងពីរ​ និងសូមជូនពរមេទាំងពីនិងក្រុមគ្រួសារមានសុខភាពល្អមាំមួន​ ក្រុមការងារទាំងអស់ឈ្នះនិងជៀសឆ្ងាយពីជំងឺនេះ សូមជូនពរ​ និងអរគុណដល់ក្រុមគ្រួសារ​ បងប្អូន​ មិត្តភក្តិទាំងអស់ដែលបានយកចិត្តទុកដាក់និងសាកសួរសុខទុក្ខ​ សូមគុណបុណ្យនៃអំពេីល្អជួយអ្នកទាំងអស់គ្នាឲ្យបានជៀសផុតពីជំងឺនេះ។

លោក អ៊ិន ទីតូ

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

អ្នកនាង កែវ ចាន់និមូល និង គ្រួសារ
អ្នកនាង កែវ ចាន់និមូល និង គ្រួសារ
អ្នកនាង កែវ ចាន់និមូល និង គ្រួសារ
អ្នកនាង កែវ ចាន់និមូល និង គ្រួសារ
អ្នកនាង កែវ ចាន់និមូល និង គ្រួសារ
អ្នកនាង កែវ ចាន់និមូល និង គ្រួសារ
អ្នកនាង កែវ ចាន់និមូល និង គ្រួសារ
អ្នកនាង កែវ ចាន់និមូល និង គ្រួសារ
សាររបស់ឯ.ឧ ស​ សុខា
សាររបស់ឯ.ឧ ស​ សុខា
សាររបស់លោក​អ៊ិន ទីតូ
សាររបស់លោក​អ៊ិន ទីតូ
កែវ ចាន់និមល
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T