កែវ ចាន់​និមល ឆ្លង​​មេរោគ​​កូវីដ​​១៩ ដោយ​មិន​ដឹង​​ខ្លួន​ ក្រោយ​ថត​​វីដេអូ​​មួយ​នេះ​​ (មាន​វីដេអូ)

//s9.kh1.co/ba/ba328b747df9da662f502abe30397c7a5305b176.jpg
តារា & កម្សាន្ដ

 ០៩-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

«កន្លងមកខ្ញុំបានព្យាយាមការពារខ្លាំងណាស់ ខ្ញុំសូមអធ្យាស្រ័យពីបង​ប្អូនផង»

ភ្នំពេញ៖​ កាលពីយប់មិញរហូតទល់នឹងពេលនេះ មហាជនជាច្រើននៅតែបន្តការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយផ្ទុះ​ព័ត៌​មាន​មក​ថា ពិធីការិនីដ៏ល្បី កែវ ចាន់និមល បានឆ្លងកូវីដ១៩ ទាំងគ្រួសារ ធ្វើឲ្យហ្វេនៗមាន​ការបារម្ភ​យ៉ាង​ខ្លាំង និង​ស៊ែរ​ចែក​រំលែក​តគ្នាពេញ​បណ្ដាញសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង បើតាមសេចក្តីរាយការណ៍បន្តថា អ្នកនាង កែវ ចាន់និមល បានឆ្លងកូវីដ១៩ ពីអ្នកដឹកនាំ​ថតស្ពត ឈ្មោះ ទីតូ ព្រោះកាលអំឡុងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ គាត់បានទៅ​ជួយថតវីដីអូមួយ ដើម្បីចូលរួមផ្សព្វផ្សាយអំពី​ការពារ​កូវីដ​១៩ ​ ហើយម្សិលមិញទើបគាត់​ទទួលដំណឹងថា អ្នកដឹកនាំថតស្ពតរូបនោះមានវិជ្ជមានកូវីដ១៩។

យ៉ាងណាមិញបើតាមសម្តីរបស់លោក មាស ឬទ្ធី ដែលជាអ្នកអត្ថាធិប្បាយព័ត៌មានប្រចាំទូរទស្សន៍ហង្សមាស បានចេញមកបញ្ជាក់ថា កាលពីព្រឹកមិញនេះលោកបានជួបសំណេះសំណាលជាមួយ កែវ ចាន់និមល ផ្ទាល់​តាម​រយៈ​ទូរស័ព្ទ​ដោយអ្នកនាងបាននិយាយថា «កន្លងមកខ្ញុំបានព្យាយាមការពារខ្លាំងណាស់ ខ្ញុំសូមអធ្យាស្រ័យពីបង​ប្អូនផង»
ទន្ទឹមនឹងនោះផងដែរ មុននេះបន្តិចពិធីកររួមដំបូលក្រុមហ៊ុនជាមួយគ្នាលោក រ៉ាស៊ី បានបង្ហោះវីដេអូមួយ​ដែល​បណ្តាល​​ឲ្យអ្នកនាង កែវ ចាន់និមល ឆ្លងមេរោគកូវីដ១៩ ដោយមិនដឹងខ្លួន បន្ទាប់ពីថតវីដេអូផ្សព្វផ្សាយ​អំពីការ​ការពារ​កូវីដ១៩ រួចមក៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

កែវ ចាន់និមល
កែវ ចាន់និមល
កែវ ចាន់និមល
កែវ ចាន់និមល
កែវ ចាន់និមល និងក្រុមគ្រួសារ
កែវ ចាន់និមល និងក្រុមគ្រួសារ
កែវ ចាន់និមល និងក្រុមគ្រួសារ
កែវ ចាន់និមល និងក្រុមគ្រួសារ
កែវ ចាន់និមល និងក្រុមគ្រួសារ
កែវ ចាន់និមល និងក្រុមគ្រួសារ
កែវ ចាន់និមល
Khim Ching Ching
Queenco (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T