ពេលនេះ អ្នកនាង កែវ ចាន់និមល ប្រាប់ពីស្ថានភាពគ្រួសារ ក្នុងពេលសម្រាកព្យាបាលកូវីដ១៩ យ៉ាងដូច្នេះថា…

//s9.kh1.co/b2/b215cd024efe9d3ba47c8504ec56002a768350db.png
តារា & កម្សាន្ដ

 ០៩-មីនា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

ក្រោយកើតកូវីដ១៩ ទាំងគ្រួសារ ពេលនេះអ្នកនាង កែវ ចាន់និមល ស្រាប់តែពេលនេះ អ្នកនាងបានបង្ហាញពីស្ថានភាពពិតប្រាកដថា គាត់ និងក្រុមគ្រួសារពេលនេះ មានសុខភាពល្អជាធម្មតាទេ

ភ្នំពេញ: ក្រោយផ្ទុះព័ត៌មានរបស់ អ្នកនាង  កែវ ចាន់និមល ដែលជាពិធីការនីដ៏ល្បី ប្រចាំស្ថានីយទូរទស្សន៍ ហង្ស មាស ព្រមទាំងស្វាមី និងកូន វិជ្ជមានវីរុសកូវីដ១៩ រួចមក បានធ្វើឲ្យមហាជន ជាពិសេសទស្សនិកជន ដែលជាអ្នកនិយមតាមដាន វិស័យសិល្ប:មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជុំវិញមូលហេតុ និងអ្នកដែលជាប់ពាក់ព័ន្ធជាមួយអ្នកនាងផ្ទាល់តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  អ្នកនាង  កែវ ចាន់និមល
  អ្នកនាង  កែវ ចាន់និមល

យ៉ាងណាមិញ កាលពីប៉ុន្មានម៉ោងមុននេះ យោងតាមគណនីនៃគេហទំព័រហ្វេស ប៊ុក របស់ខ្លួន ដោយបានប្រាប់ និងរៀបរាប់ដល់អ្នកគាំទ្ររបស់ខ្លួន អំពីស្ថានភាពនាពេលបច្ចុប្បន្ន នាកំពុងពេលសម្រាក និងព្យាបាលជំងឺកូវីដ១៩ នៅក្នុងសណ្ឋាគារ អាំងទែកុងទីណង់តាល់យ៉ាងដូច្នេះថា៖

https://s9.kh1.co/__image/w=650,h=117,q=100/35/356d4ab4d227cbdc1ac1e12d869def06e8dffaa5.png
  អ្នកនាង  កែវ ចាន់និមល និងក្រុមគ្រួសារ
  អ្នកនាង កែវ ចាន់និមល និងក្រុមគ្រួសារ

អរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការព្រួយបារម្ភនិងសួរសុខទុក្ខ🙏ស្ថានភាពគ្រួសារខ្ញ៉ំពេលនេះមិនមានជាបញ្ហាចោទធំទេគ្រប់យ៉ាងគឺត្រូវបានមើលថែរពីក្រុមគ្រូពេទ្យជំនាញ 🙏 យ៉ាងណាក៏ស្នើរស៉ំបងប្អូនមានការប្រុងប្រយត្ន័ខ្ពស់ ហើយក៏សូមអធ្យាស្រ័យដល់មិត្តភក្កិ ក្រុមការងារទាំងអស់ផងដែរ🙏

អ្នកនាង កែវ ចាន់និមល
  អ្នកនាង កែវ ចាន់និមល និងស្វាមី 
  អ្នកនាង កែវ ចាន់និមល និងស្វាមី 

គួររំលឹកផងដែរថា អ្នកនាង កែវ ចាន់និមល រួមទាំងប្តី និងកូន ត្រូវបានរកឃើញថាមានផ្ទុកជំងឺកូវីដ១៩ ក្រោយពីគ្រូពេទ្យវិភាគលើសំណាករបស់អ្នកនាង និងគ្រួសារ ហើយនាពេលបច្ចុប្បន្ន អ្នកនាង និងក្រុមគ្រួសារ រួមទាំងកូន និងស្វាមី ត្រូវបានក្រុមគ្រូពេទ្យជំនាញដាក់ឲ្យសម្រាកព្យាបាលជំងឺនៅក្នុងអតីតសណ្ឋាគារ អាំងទែកុងទីណង់តាល់ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីម៉ៅសេទុង៕

កែវ ចាន់និមល
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T