មិន​ឲ្យ​​សង្ស័យ​ច្រើន! សុគន្ធ នីសា ចេញ​មុខ​បង្ហើបពី​ស្ថាន​ភាព​ខ្លួន​ ក្រោយ​មិត្ត​រួម​ការងារ​មាន​កូវីដ​១៩​

//s9.kh1.co/ae/aefdf77ffbd60c3efda03d5d9298d11bd7df7d7f.png
តារា & កម្សាន្ដ

 ០៩-មីនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ត្បិត​នាង​មិន​បាន​ជួប​ដោយ​ផ្ទាល់​ជាមួយ​កែវ ច័ន្ទនិមល ក៏​ជំងឺ​កូវីត-១៩ អាច​ចម្លង​ដូច​ជា​សម្លរ​កំពិស ដូច្នេះ​ហើយ​បើ​នាង​មាន​អាការ​អ្វី​ប្រែប្រួល​នាង​នឹង​ទៅ​ធ្វើតេស្ត​ភ្លាម

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០២១ នេះមានករណីដ៏សែនភ្ញាក់ផ្អើលមួយបានកើតឡើង​ក្រោយ​ក្រសួង​សុខាភិបាល​បានរកឃើញថាអ្នកនាង កែវ ច័ន្ទនិមល និង​ស្វាមី ព្រម​ទាំង​កូន បាន​ធ្វើតេស្ត​វិជ្ជមាន​ជំងឺ​កូវីដ-១៩ កាលពី​ពេល​​ថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនបង្អង់យូរឡើយក្រោយមានមតិមហាជនបានដាក់ការសង្ស័យទៅលើ និសា ដែលជាប់ពាក់ព័ន្ធទៅលើករណី​កូវីដ​-​១៩​នោះ នៅព្រឹកនេះផងដែរ និសា បានបង្ហោះសារមួយនៅលើ​ផេករបស់​ខ្លួនដើម្បីធ្វើការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ ដើម្បីកុំឲ្យមហាជនមានការយល់ច្រលំបន្តទៀត។ ហើយសារនោះមានសេចក្ដីជារួមថា កន្លង​មក​នេះ​នាង​មិន​បាន​ជួប​ជាមួយ​ពិធី​ការិនី​កែវ ច័ន្ទនិមល នោះ​ទេ ហើយ​រហូត​មក​ដល់​ពេល​នេះ​រូប​នាង​ផ្ទាល់​ក៏​មិន​ទាន់​មាន​អាការ​អ្វី​ប្លែក​នោះ​ដែរ។ ប៉ុន្ដែ​នាង​ថា ត្បិត​នាង​មិន​បាន​ជួប​ដោយ​ផ្ទាល់​ជាមួយ​កែវ ច័ន្ទនិមល ក៏​ជំងឺ​កូវីត-១៩ អាច​ចម្លង​ដូច​ជា​សម្លរ​កំពិស ដូច្នេះ​ហើយ​បើ​នាង​មាន​អាការ​អ្វី​ប្រែប្រួល​នាង​នឹង​ទៅ​ធ្វើតេស្ត​ភ្លាម។

សូមទស្សនាខ្លឹមសារទាំងស្រុងរបស់និសាបន្ថែមទៀតនៅខាងក្រោម៖

សាររបស់ សុគន្ធ នីសា
សាររបស់ សុគន្ធ នីសា
សុគន្ធ នីសា 
សុគន្ធ នីសា 
សុគន្ធ នីសា 
សុគន្ធ នីសា 
សុគន្ធ នីសា 
សុគន្ធ នីសា 
សុគន្ធ និសា
Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T