ផលិតករហង្សមាស កៅ សីហា ចេញមុខបញ្ជាក់ រឿងសង្ស័យសុគន្ធ និសា និងខ្លួនឆ្លងកូវីដ

//s9.kh1.co/0a/0a4fa033d0a2152e2a7b68e4fd42fd773cd4d74c.jpg
តារា & កម្សាន្ដ

 ០៩-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោក កៅ សីហា ផលិតកររបស់ផលិតកម្មហង្សមាស ចេញបកស្រាយ ក្រោយខ្លួនពាក់ព័ន្ធនឹង សុគន្ធ និសា សង្ស័យអាចឆ្លងជំងឺកូវីដ

រាជធានីភ្នំពេញ​ ៖ ពិតណាស់ ក្រោយផ្ទុះករណីវិជ្ជមានជំងឺកូវីដទៅលើ សិល្បការិនី កែវ ចាន់និមល ពិធីការិនីល្បីឈ្មោះរបស់ស្ថានីយទូរទស្សន៍ប៉ុស្តបាយ័ន រួចមក បញ្ហាចម្រូងចម្រាស់ ដោយផ្ទុះការកើតសង្ស័យជាបន្តបន្ទាប់លើ តារាជាច្រើនដែលបានថតរូបជាមួយនឹង ពិធីការិនីរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនោះ តារាចម្រៀង សុគន្ធ និសា ក៏ត្រូវបានគេសង្ស័យថា បានពាក់ព័ន្ធនឹងពិធីការិនីរូបនេះផងដែរ តែផ្ទុយទៅវិញ នេះត្រឹមតែជា ការសង្ស័យតែប៉ុណ្ណោះ។ 

តែគួរបញ្ជាក់ផងដែរថា ក្រោយកើតការសង្ស័យនេះរួចមក លោក កៅ សីហា ផលិតកររបស់ផលិតកម្មហង្សមាស បានធ្វើការអះអាងបែបនេះ ក្រោយពេល ខ្លួននិងតារាចម្រៀងស្រី សុគន្ធ និសា រូបនេះ ធ្លាប់បានធ្វើការរួមគ្នា កាលពីសប្តាហ៍ទី៤ ក្នុងខែកុម្ភៈនេះ។ ក្នុងនោះ លោកក៏បានចេញមុខបកស្រាយថា ៖

អរគុណមិត្តភក្កិ បងប្អូន ទាំងអស់ដែលកើតការបារម្ភមកលើខ្ញុំបាទ! ខ្ញុំសូមបញ្ជាក់ថា ខ្ញុំអត់បានជួប និមល យូរហើយ ត្បិតធ្វើការនៅស្ថាប័នជាមួយគ្នា តែពួកយើងមិនសូវមានការជួបប្រាស្រ័យទាក់ទងក្រៅពីការងារចាំបាច់នោះឡើយ។ ហើយពាក់ព័ន្ឋនឹងករណី របស់ សុគន្ឋកញ្ញា និសា គឺពួកខ្ញុំបានជួបគ្នា ធ្វើការជាមួយគ្នា កាលពីអំឡុងចុងសប្ដាហ៍ទី4 នៃខែកុម្ភៈ ដូច្នេះមានន័យថា កំឡុងពេលនោះ កញ្ញា ឬនិសា មិនទាន់បានជួប ឬប៉ះពាល់ និមល ដែលទើបនឹងឆ្លងកូវីដនោះឡើយ។ ហើយមុននេះ និសា ក៏បានបកស្រាយហើយថា គាត់ពុំបានជួបនិមល យូរ ដូចខ្ញុំដែរ។ មួយវិញទៀតសោត ខ្ញុំកម្រដើរចូលកន្លែងតម្រុយសង្ស័យដែលមានករណី ចម្លងកូវីដ ឬទៅដើរផឹកស៊ី ជាលក្ខណៈក្រុម ក៏មិនដែរ! គឺចេញពីផ្ទះទៅក្រុមហ៊ុនអូរឬស្សី ឬចេញថតនៅ studio ស្ថានីយ៍ទូរទ្សសន៍នៅព្រែកឯង ( បញ្ជាក់ ៖ studio ពួកខ្ញុំថត គឺចែកដាច់ ពី studio live ផ្ទាល់ concert មួយនៅខាងមុខ មួយនៅខាងក្រោយ ) ចេញផុត ចូលផុត ដើរមួយហត់។ ហើយមុនចេញចូល ឬជួបប្រាស្រ័យទាក់ទងជួបជុំថត គឺមានការវ៉ាស់កំដៅ និងបាញ់អាកុល ហើយនឹងពាក់ម៉ាស់ផងដែរជាក់ស្ដែងមើលរូបថតខ្ញុំផុស កន្លងមកក៏មានដោយរូបខ្ញុំពាក់ម៉ាស់ដែរ ( រូបថតផុសម្សិលមិញជាមួយនិសា តែរូបនឹង ថតតាំងពីចុងខែ2មកម៉្លេះ) ។ បើទោះយ៉ាងណា ប្រសិនបើខ្ញុំមានអាការៈមិនប្រក្រតី ឬមានចេញសញ្ញា ដែលជាករណីបឋមនៃអាការៈកូវីដ ខ្ញុំនឹងមិននៅស្ងៀមឡើយ។ ហើយខណៈនេះ ខ្ញុំបានផ្ដាច់ខ្លួន សម្ងំនៅផ្ទះ ក្នុងបន្ទប់ មិនចេញទៅណាឡើយ លុះត្រា បានដំណឹងលទ្ឋផលពី បុគ្គលដែលមានការសង្ស័យសិន។ ជាមួយគ្នានេះ ក៏សូមការអធ្យាស្រ័យពីមិត្តរាល់គ្នា បងប្អូនទាំងអស់ ដែលបាន ឆាត ខល ហើយខ្ញុំមិនបានឆ្លើយតបអស់ ឬមិនបានទទួលទូរសព្ទ មេត្តា ខន្តី និងយោគយល់ផង។អរគុណនូវការបារម្ភរបស់បងប្អូន សូមជូនពរ និមល ក៏ដូចជា បងប្អូនសិល្បករដែលស្ថិតក្នុងការតាមដាន រកមេរោគកូវីដនេះ ឲ្យជៀសឆ្ងាយពីជំងឺចង្រៃមួយនេះ និងទទួលបានការព្យាបាលជាសៈស្បើយឆាប់ៗផងដែរ ពីខ្ញុំបាទ កៅ សីហា៕

លោក កៅ សីហា 

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖

លោក កៅ សីហា 
លោក កៅ សីហា 
លោក កៅ សីហា 
លោក កៅ សីហា 
លោក កៅ សីហា 
លោក កៅ សីហា 
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
សុគន្ធ និសាកែវ ចាន់និមល
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T