ក្រោយ​ដឹងថា​ កែវ ចាន់និមល ​ឆ្លង​​​កូវីដ​​១៩ សុគន្ធ ​និសា បង្ហោះ​​​​សារ​រៀប​​រាប់​​​យ៉ាង​ដូច្នេះ

//s9.kh1.co/a2/a2e2b68517001313f2b63ee86b5a5cd0c4a9312b.jpg
តារា & កម្សាន្ដ

 ០៩-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្រោយទទួលដំណឹង កែវ ចាន់និមល ឆ្លងជំងឺកូវីដ១៩ សុគន្ធ និសា បានបង្ហោះសាររៀបរាប់យ៉ាងដូច្នេះ

ភ្នំពេញ៖ កាលពីយប់មិញមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានការបញ្ជាក់របស់លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បានឲ្យដឹងថា ពិធីការិនីដ៏ល្បីប្រចាំប៉ុស្តិ៍ហង្សមាស ​កែវ ចាន់និមល បានឆ្លង​កូវីដ​១៩​  រួមទាំងប្តី និងកូនស្រី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ ក៏មានតារាប្រុសស្រីល្បីៗពិសេសនៅហង្សមាស ដែលអាចមានជាប់ពាក់ព័ន្ធដូចជា លោក ណុប បាយ៉ារិទ្ធិ អ្នកនាង ឱក សុគន្ធកញ្ញា កំពុងមានអការៈក្តៅខ្លួន ដែលកំពុងស្ថិតក្នុងការតាមដាន អ្នកនាង សុគន្ធ និសា មានអការៈផ្តាសាយ តែមិនក្តៅខ្លួនឡើយ ហើយក្រៅពីនេះក៏មានតារាផ្សេងៗទៀត​បានកំពុងទៅធ្វើតេស្ត​មេរោគ​កូវីដ​១៩ នេះផងដែរ។

យ៉ាងណាមិញដោយសារតែមហាជន និងអ្នកគាំទ្រជាច្រើនព្រួយបារម្ភទើបធ្វើឲ្យកំពូលតារាចម្រៀង សុគន្ធ និសា បានបង្ហោះសារមួយដ៏វែងយ៉ាងដូច្នេះថា «ជំរាបសួ​ពុកម៉ែបងប្អូន​ អរគុណច្រើន​សម្រាប់ការបារម្មណ៍សួសុខ​ទុក្ខមកលើរូបខ្ញុំនិងក្រុមគ្រួសារ​ កន្លងមកនេះខ្ញុំមិនបានជួបជាមួយនិមលទេ​ ហើយក៏មិនបានដើរទៅកន្លែង​មុខសញ្ញាដែលមានកើតកូវីដ19​ ដែរ​ ប៉ុន្ដែ​ជំងឺនេះវាអាចជាប់ពាក់ព័ន្ធតតគ្នាដូចសម្លរកំពិសចឹង​ ខ្ញុំនឹងបន្ត​សង្កេតខ្លួនឯងទៀត​ ចាំមើលលទ្ធផល​ អ្នកដែលយើងជួបជាប្រយោលតៗ​គ្នា​ បើយ៉ាងណាៗខ្ញុំនឹងទាក់ទង​ដើម្បីតេស្តអោយប្រាកដ​ ។ ពេលដែលដឹងពត៌មានយប់មិញនេះហើយខាងផ្ទះខ្ញុំនេះក៏បាន​ ហាមខ្លួនឯង​ និងអ្នកផ្ទះមិនអោយចេញទៅក្រៅឡើយ​ ចំណែកខាងផ្ទះម្តាយខ្ញុំ​ មិនមានការពាក់ព័ន្ធអ្វីទេ​ ព្រោះ​ខ្ញុំមិនបាន​ចេញចូលផ្ទះម៉ាក់ខ្ញុំប្រហែល​ពីរអាទិត្យហើយ​ ។ សូមទោសបងប្អូនដែលខ្ញុំមិនបានតបសារផងណា​ ហើយសូមជូនពរនិមលនិងក្រុមគ្រួសារអោយឆាប់ជា​ចំណែកខ្ញុំក៏ជាជនសង្ស័យ​តែមិនទាន់អី​ល្ងាចនេះខ្ញុំនឹងចាំដំណឹងពីគេដែរ​ បើអ្នកដែលខ្ញុំបានជួបដោយប្រយោលមាន​ខ្ញុំនឹង​ ធ្វើតេស្ត​។ សូមជូនពរបងប្អូន​ អោយសុខសប្បាយ​ (រឿងហេតុមានជាស្រេច​ បើវាត្រូវកើត​វានឹងកើត​ គ្មានអ្នកណាអាចហាមឃាត់បានឡើយ​ បើគេអោយហើយទទួលវា​ទៅ)​ អរគុណច្រើនបងប្អូនដែលបារម្ភ​ យ៉ាងណាៗ​ ខ្ញុំនឹងផ្តលព័ត៌មានជូនបងប្អូនទៀត​»

សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
កែវ ចាន់និមល
កែវ ចាន់និមល
កែវ ចាន់និមល
កែវ ចាន់និមល
សារដែល សុគន្ធ និសា បានបង្ហោះនៅមុននេះបន្តិច
សារដែល សុគន្ធ និសា បានបង្ហោះនៅមុននេះបន្តិច
ណុប បាយ៉ារិទ្ធសុគន្ធ និសាឱក សុគន្ធកញ្ញាកែវ ចាន់និមល
Khim Ching Ching
Queenco (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T