កក្រើក! បន្ទាប់ពីលេចវីដេអូ 3 របស់តារាស្រីល្បីឈ្មោះទាំង 3 រូបក្នុងថ្ងៃសិទ្ធិនារីអន្តរជាតិកាលពីម្សិលមិញនេះ! (មានវីដេអូ)

//s9.kh1.co/b8/b8e14c418bdba164a0b4fc2b0db8e7a518f6921f.jpg
បច្ចេកវិទ្យា

 ០៩-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ទិវាសិទ្ធិនារីអន្តរជាតិ តែងតែប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី08 ខែមីនា ជារៀងរាល់ឆ្នាំនៅលើពិភពលោក ដើម្បីសម្តែងនូវការគោរព ស្រលាញ់។

ភ្នំពេញ៖ ទិវាសិទ្ធិនារីអន្តរជាតិ តែងតែប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី 08 ខែមីនា ជារៀងរាល់ឆ្នាំនៅលើពិភពលោក ដើម្បីសម្តែងនូវការគោរព ស្រលាញ់ និងដើម្បីជាការលើកកម្ពស់សិទ្ធិនារី ដែលជាភេទទន់ខ្សោយឲ្យទទួលបានអ្វីគ្រប់យ៉ាងស្មើនឹងបុរស រហូតដល់គេចាក់ទុកស្ត្រី គឺជាមាតាពិភពលោកថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Oppo Reno 5
Oppo Reno 5

ជាការពិតណាស់ សម្រាប់មនុស្សម្នាក់ៗសុទ្ធតែមានរឿងនៅពីក្រោយខ្នងរៀងៗខ្លួន ដែលស្ទើរតែគ្មានអ្នកបានដឹងឡើយសូម្បីតែមនុស្សក្បែរខ្លួន និងមនុស្សជុំវិញខ្លួន។ ទោះបីជាពេលខ្លះមនុស្សស្រីខ្លាំងក្លា និងរឹងមាំខាងក្រៅជាមួយការងារយ៉ាងណាក៏ដោយ ប៉ុន្តែមានពេលខ្លះមនុស្សស្រីក៏មានភាពទន់ខ្សោយ និងទន់ជ្រាយត្រូវការការលើកទឹកចិត្តពីក្រុមគ្រួសារ និងពីមនុស្សជាទីស្រលាញ់ផងដែរ។

Oppo Reno 5
Oppo Reno 5
Oppo Reno 5
Oppo Reno 5
Oppo Reno 5
Oppo Reno 5

ជាមួយគ្នានេះផងដែរ សម្រាប់ទិវាសិទ្ធិនារីអន្តរជាតិលើកទី110 កាលពីម្សិលមិញនេះឃើញថាក្រុមហ៊ុនស្មាតហ្វូន OPPO បានបង្ហោះវីដេអូបង្ហាញពីជីវិតការងារ និងជីវិតពិតដែលនៅពីក្រោយខ្នងរបស់តារាស្រីល្បីឈ្មោះចំនួន 3 រូប។

ចង់ដឹងអត់ថា តើតារាស្រីល្បីទាំង 3 រូបនេះគឺជានរណា? ហើយជីវិតពិតនៅពីក្រោយខ្នងគាត់មានអ្វីខ្លះ?

· ពេជ្រ សោភា ជាកំពូលតារាចម្រៀងស្រីជួរមុខដ៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជា ដែលទទួលបានការគាំទ្រ និងប្រជាប្រិយភាពខ្លាំងពាសពេញផ្ទៃប្រទេស ប៉ុន្តែនៅពីក្រោយខ្នងរបស់តារាចម្រៀងស្រីរូបនេះ នាងគឺជាសប្បុរសជនមួយរូប ដែលមានចិត្តសប្បុរសធម៌តែងតែលេចមុខជួយដល់ជនក្រីក្រ និងជនរងគ្រោះជាច្រើនផ្សេងៗទៀតដែលត្រូវការជំនួយ។

តោះ! សូមទស្សនាវីដេអូរបស់កំពូលតារាចម្រៀង ពេជ្រ សោភា ទាំងអស់គ្នា​៖ 

វីដេអូ

· Dj Nana ជាពិធីការិនីដ៏ពូកែវោហាស័ព្ទ ដែលអ្នកទាំងអស់គ្នាស្គាល់ថាគឺជាវាគ្មិនដ៏ពូកែខាងដោះស្រាយវិបត្តិគ្រួសារ និងស្នេហា។ Dj Nana គឺជាមនុស្សស្រីម្នាក់បង្កប់ដោយភាពរឹងមាំពេលនៅលើកញ្ចក់ទូរទស្សន៍ និងនៅក្នុងបណ្តាញសង្គម ប៉ុន្តែនៅពីក្រោយខ្នងគាត់គឺជាស្ត្រីមេផ្ទះ និងជាភរិយាល្អម្នាក់សម្រាប់ស្វាមីបណ្តូលចិត្ត និងជាម្តាយដ៏ល្អសម្រាប់កូនជាទីស្រលាញ់។ ទោះបីជាពិធីការិនីរូបនេះមានភាពរឹងមាំកម្រិតណាក៏ដោយ ប៉ុន្តែនាងនៅតែត្រូវការការថ្នាក់ថ្នម និងការលើកទឹកចិត្តពីស្វាមីផងដែរ។

តោះ! សូមទស្សនាវីដេអូរបស់ពិធីការិនីល្បីឈ្មោះ Dj Nana ទាំងអស់គ្នា៖ 

វីដេអូ

· ស្វែង សុជាតា ជាតារាសម្តែងស្រីដ៏មានទេពកោសលល្យខ្ពស់ និងជាតារាសម្តែងជើងចាស់មួយរូបដ៏ល្បីល្បាញក្នុងប្រទេសកម្ពុជា បន្ទាប់ពីអ្នកនាងបានប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាង ២០ ឆ្នាំមកនេះ។ សម្រាប់នៅពីក្រោយខ្នងវិញ គាត់គឺជាស្រ្តីសាមញ្ញម្នាក់មានទាំងភាពទន់ជ្រាយ រឹងមាំ អំណត់អត់ធ្មត់ ហើយក៏ត្រូវទទួលរងបន្ទុកគ្រួសារ មើលថែចិញ្ចឹមបីបាច់កូនៗជាទីស្រលាញ់យ៉ាងកក់ក្តៅថែមទៀតផង។

អ្នកស្រី ស្វែង សុជាតា 
អ្នកស្រី ស្វែង សុជាតា 

តោះ! សូមទស្សនាវីដេអូរបស់តារាសម្តែងជើងចាស់ ស្វែង សុជាតា ទាំងអស់គ្នា៖ 

វីដេអូ

ជាក់ស្តែង បន្ទាប់ពីឃើញក្រុមហ៊ុនស្មាតហ្វូន OPPO បានបញ្ចេញនូវវីដេអូខ្លីៗទាំង​ 3 នេះដោយថតបង្ហាញពីជីវិតពិតៗរបស់តារាស្រីដ៏ល្បីឈ្មោះទាំង 3 រូបប្រចាំប្រទេសកម្ពុជា។ ក្នុងនោះក៏ឃើញមានបងប្អូនជាច្រើន រួមទាំងតារាប្រុសស្រីល្បីៗក៏បានចូលរួមថតវីដេអូស្រដៀងនឹងវីដេអូទាំងនេះនៅក្នុងបណ្ដាញសង្គមផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ចំពោះតារាប្រុសៗវិញបានបង្ហោះរូបថតស្អាតៗនៅលើបណ្តាញសង្គម ដោយលើកកម្ពស់ស្ត្រីគឺពួកគាត់បានថតរូបជាមួយវីរៈនារីក្នុងដួងចិត្តគឺអ្នកម្តាយជាទីគោរព និងភរិយា ឬសង្សារដោយក្តីស្រលាញ់ផងដែរ។

សរុបមក គ្រប់ពាក្យពេចន៍ជូនពរ ឬការជូនកាដូពិសេសផ្សេងៗសម្រាប់ស្ត្រីៗដូចជា ជីដូន ម្តាយ បងប្អូន កូនស្រី និងមិត្តនារី​​ក្នុងទិវាសិទ្ធិនារីអន្តរជាតិ ពិតជាមានសារៈសំខាន់ និងអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់វីរៈនារី ឬស្ត្រីដែលជានិមិត្តរូបក្នុងដួងចិត្តរបស់អ្នក ព្រោះវាបានឆ្លុះបញ្ចាំងនូវការគោរពស្រឡាញ់ ផ្តល់ការកម្លាំងចិត្ត និងតម្លៃដល់ពួកគាត់។

គួររំលឹកផងដែរថា ស្រីនិងបុរសមានសិទ្ធិស្មើគ្នារាល់ថ្ងៃ គ្រប់ពេល គ្រប់ទីន្លែង ដោយមិនមានការរើសអើង និងមិនមែនមានតែមួយថ្ងៃទី 08 មីនា នោះទេ៕

សូមទស្សនាវីដេអូខ្លីៗរបស់តារាផ្សេងៗទៀតជាច្រើននៅខាងក្រោមនេះ៖

វីដេអូ
Oppo Reno 5
Oppo Reno 5
Oppo Reno 5
Oppo Reno 5
Oppo Reno 5
Oppo Reno 5
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T