សុគន្ធ និសា ចេញមុខបកស្រាយការពិត ក្រោយផ្ទុះព័ត៌មាន ពាក់ព័ន្ធកូវីដ១៩ ជាមួយនឹង កែវ ចាន់និមល

//s9.kh1.co/5c/5cc277d9dd4838550a3d48cf5ef4147b3d61c4fa.jpg
តារា & កម្សាន្ដ

 ០៩-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

សុគន្ធនិសា បានចេញមុខនិយាយជាសាធារណៈ នៅពេលដែលមានព័ត៍មានទាក់ទងទៅនឹងការឆ្លងកូវីដ១៩និង លោក ស្រី កែវនិមល។

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ  ដែលល្បីពេញបណ្តាញសង្គមថា តារាចម្រៀង សុគន្ធ និសា បានប៉ះពាល់ផ្ទាល់ជាមួយនឹង ពិធីការិនីហង្សមាស លោកស្រី​ កែវ ចាន់និមល ដែលទើបនឹងឆ្លងកូវីដ១៩ ដូច្នេះកុំឲ្យមហាជននិង ហ្វេន ព្រួយបារម្ភនិង យល់ច្រឡំបន្តទៅទៀត តារាស្រីរូបនេះបានចេញមុខមកបកស្រាយនូវការពិតជាសាធារណៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាស្រីរូបនេះ បានសរសេររៀបរាប់អំពីថាខ្លួនមិនបានជួបនឹង លោកស្រី​ កែវ ចាន់និមលនោះទេហើយ ក៏មិនបានទៅកាន់កន្លែងដែលផ្ទុះរោគសញ្ញានោះទេ ក្រៅពីនេះទៀតក៏មិនបានត្រឡប់ទៅផ្ទះម្តាយខ្លួនទៀត ដែលមានរយៈពេលអាទិត្យមកហើយ យ៉ាងណាមិញខ្លឹមសារទាំងស្រុងដែលតារាស្រីរូបនេះសរសេរមានអត្ថន័យថា៖

ជំរាបសួ​ពុកម៉ែបងប្អូន​ អរគុណច្រេីន​សម្រាប់ការបារម្មណ៍សួរសុខទុក្ខមកលេីរូបខ្ញុំនិងក្រុមគ្រួសារ​ កន្លងមកនេះខ្ញុំមិនបានជួបជាមួយនិមលទេ​ ហេីយក៏មិនបានដេីរទៅកន្លែងមុខសញ្ញាដែលមានកេីតកូវីដ19​ ដែរ​ ប៉ុន្ដែ​ជំងឺនេះវាអាចជាប់ពាក់ព័ន្ធតតគ្នាដូចសម្លរកំពិសចឹង​ ខ្ញុំនឹងបន្តសង្កេតខ្លួនឯងទៀត​ ចាំមេីលលទ្ធផល​ អ្នកដែលយេីងជួបជាប្រយ៉ោល​ តត​គ្នា​ បេីយ៉ាងណាៗខ្ញុំនឹងទាក់ទងដេីម្បីតេសអោយប្រាកដ​ ។ ពេលដែលដឹងពត៌មានយប់មិញនេះហេីយខាងផ្ទះខ្ញុំនេះក៏បាន​ ហាមខ្លួនឯងនិងអ្នកផ្ទះមិនឲ្យទៅក្រៅឡេីយ​ ចំណែកខាងផ្ទះម្តាយខ្ញុំ​ មិនមានការពាក់ព័ន្ធអ្វីទេ​ ព្រោះ​ ខ្ញុំមិនបានចេញចូលផ្ទះម៉ាក់ខ្ញុំប្រហែល​ ពីរអាទិត្យហើយ​ ។ សូមទោសបងប្អូនដែលខ្ញុំមិនបានតបសារផងណា​ ហេីយសូមជូនពរនិមលនិងក្រុមគ្រួសារអោយឆាប់ជាចំណែកខ្ញុំក៏ជាជនសង្ស័យ​ តែមិនទាន់អី​ ល្ងាចនេះខ្ញុំនឹងចាំតំណឹងពីគេដែរ​ បេីអ្នកដែលខ្ញុំបានជួបដោយប្រយ៉ោលមាន​ ខ្ញុំនឹង​ ធ្វេីតេស​។ សូមជូនពរបងប្អូន​ ឲ្យសុខសប្បាយ​(រឿងហេតុមានជាស្រេច​ បេីវាត្រូវកេីត​ វានឹងកេីត​ គ្មានអ្នកណាអាចហាមឃាត់បានឡេីយ​ បេីគេអោយហេីយទទួលវា​ទៅ)​អរគុណច្រេីនបងប្អូនដែលបារម្មណ៍​ យ៉ាងណាៗ​ ខ្ញុំនឹងផ្តលពត៌មានជូនបងប្អូនទៀត។

 សុគន្ធ និសា

​ក្រោយពីបានឃើញដូច្នេះរួចមក អ្នកគាំទ្រក៏បានជូនពរឲ្យ​ តារាចម្រៀង សុគន្ធ និសា មានសុខភាពល្អនិង ជៀសផុសពីជំងឺដ៏កាចសាហាវផងដែរ ក្រៅពីនេះទៀត ពួកគេក៏បានជូនពរលោកស្រី​ កែវ ចាន់និមល ឆាប់ជាពីជំងឺកូវីដ១៩នេះផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
កែវ ចាន់និមល
កែវ ចាន់និមល
កែវ ចាន់និមល
កែវ ចាន់និមល
កែវ ចាន់និមល
កែវ ចាន់និមល
សុគន្ធ និសាកែវ ចាន់និមល
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T