រឿងកើតឡើងហើយសួរថា អ្នកណាចង់? ក្រោយឆ្លងកូវីដ១៩ ចាន់ កែវនិមល ទម្លាយសម្ដីមួយឃ្លាចាក់ដោតណាស់

//s9.kh1.co/37/37caf3cce12f7ffef67a6b6ce541a670507dff62.jpg
តារា & កម្សាន្ដ

 ០៩-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

កន្លងមក ខ្ញុំបានព្យាយាមការពារខ្លាំងណាស់ ខ្ញុំសូមអធ្យាស្រ័យពីបងប្អូនផង។ ចាក់ដោតណាស់ សម្ដីមួយឃ្លានេះ

ភ្នំពេញ៖ កាលពីយប់មិញ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយផ្ទុះពត៌មានមកថា ពិធីការិនីដ៏ល្បី ចាន់ កែវនិមល បានឆ្លងកូវីដ១៩ទាំងគ្រួសារតែម្ដង ធ្វើឲ្យហ្វេនៗមានការបារម្ភយ៉ាងខ្លាំង ស៊ែរចែករំលែកតគ្នាពេញបណ្ដាញសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មកទល់ព្រឹកនេះ លោក មាស ឬទ្ធី ដែលជាអ្នកអត្ថាធិប្បាយពត៌មានប្រចាំទូរទស្សន៍ហង្សមាស បានចេញមកបញ្ជាក់ថា ក្នុងស្ថាប័នហង្សមាស អ្នកសិល្បៈ មានតែ ចាន់ កែវនិមល​  និងគ្រួសារ តែប៉ុណ្ណោះដែលឆ្លង រីឯអ្នកផ្សេង កំពុងស្ថិតក្នុងការតាមដាន។

លើសពីនេះ លោកក៏បានបញ្ជាក់ថា ក្រោយឆ្លងកូវីដ ចាន់ កែវនិមល បាននិយាយសម្ដីមួយឃ្លាចាក់ដោត និងសូមការអនុគ្រោះពីសំណាក់ពុកម៉ែបងប្អូនថា៖

កន្លងមក ខ្ញុំបានព្យាយាមការពារខ្លាំងណាស់ ខ្ញុំសូមអធ្យាស្រ័យពីបងប្អូនផង

ចាន់ កែវនិមល

គួរបញ្ជាក់ថា ពេលនេះ ចាន់ កែវនិមល និងគ្រួសារ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅអតីតអាំងទែរកុងទីណង់តាល់ (The Great Duke) និងត្រូវបានអនុញ្ញាត​ឱ្យស្នាក់នៅរួម ក្នុង ១ បន្ទប់ ជុំប្តី និងកូន៕

ចាន់ កែវនិមល 
ចាន់ កែវនិមល 
ចាន់ កែវនិមល និងគ្រួសារ 
ចាន់ កែវនិមល និងគ្រួសារ 
ចាន់ កែវនិមល
ចាន់ កែវនិមល
https://s9.kh1.co/__image/w=650,h=572,q=100/8c/8cf5ce25ac19e4b5112425e47de6c50be2d02c84.jpg
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T