ភរិយា នី រតនា បង្ហាញភស្តុតាងនេះ ក្រោយផ្អើលថា កែវ ចាន់និមល ចូលរួមពិធីខួបកំណើតកូនស្រី

//s9.kh1.co/fc/fce9516467d08c7fd2ad69eafbb66726c6aae2f8.jpg
តារា & កម្សាន្ដ

 ០៩-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

បន្ទាប់ ពិធីការិនី កែវ ចាន់និមល ឆ្លងជំងឺកូវីដភ្លាម ស្រាប់តែមហាជនចាប់ផ្តើម ចាប់អារម្មណ៍ទៅលើរូបភាពខួបកំណើតកូនស្រី នី រតនា

រាជធានីភ្នំពេញ ៖ ពិតណាស់ កាលពីយប់ថ្ងៃទី ០៨ មីនា ឆ្នាំ២០២១ នេះ ពិធីការិនីល្បីឈ្មោះរបស់ ស្ថានីយទូរទស្សន៍ហង្សមាស អ្នកនាង កែវ ចាន់និមល ត្រូវបានរកឃើញ ឆ្លងជំងឺកូវីដ មិនតែប៉ុណ្ណោះ ក្នុងនោះ ក៏មានស្វាមី និងកូនស្រីម្នាក់ទៀត ផងដែរ ដែលត្រូវរកឃើញ វិជ្ជមានកូវីដផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹង ការផ្ទុះរឿងនេះរួចមក មហាជនចាប់ផ្តើមចាប់អារម្មណ៍ទៅ លើរូបភាពផ្សេងៗ ដែលបង្ហាញពីវត្តមានរបស់ ពិធីការិនីល្បីរូបនេះ ក្នុងរយៈពេលចុងក្រោយប៉ុន្មានថ្ងៃនេះ។

គួរបញ្ជាក់ផងដែរ ក្នុងនោះ មហាជនបែរជា ផ្តោតការចាប់អារម្មណ៍ទៅលើ រូបភាពដែលពិធីការិនីរូបនេះ បង្ហោះរូបភាពក្នុងពិធីខួបកំណើតកូនស្រី តារាចម្រៀង នី រតនា លើសពីនេះទៅទៀត ក្នុងនោះក៏សម្តែង ការបារម្ភក្រោយឃើញកូនស្រី ពិធីការិនីវ័យ ១០ឆ្នាំរូបនេះ បានថើបកូនស្រីរបស់តារាចម្រៀងរូបនេះ។

ក្នុងនោះ គ្រាន់តែឃើញ អ្នកគាំទ្ររបស់ស្វាមីខ្លួន ផ្អើលរឿងនេះស្រាប់តែភរិយា នី រតនា បង្ហាញកាលបរិច្ឆេទពិតប្រាកដរបស់រូបភាពទាំងនោះ។ ព្រមជាមួយគ្នានោះ រូបនាង បានបន្តថា ៖

រូបភាពទាំងនេះតាំងពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ សូមបងប្អូនកុំយល់ច្រលំ៕

ភរិយា តារាចម្រៀង នី រតនា 

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាពបង្ហោះរបស់ ពិធីការិនី កែវ ចាន់និមល
រូបភាពបង្ហោះរបស់ ពិធីការិនី កែវ ចាន់និមល
រូបភាព
រូបភាព
កែវ ចាន់និមលនី រតនា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T