5គន្លឹះក្នុងការថតរូបពេលយប់ ឱ្យបានស្អាត សម្រាប់ iPhone 12, Galaxy S21 ឬកាមេរ៉ាទូរសព្ទដទៃទៀត

//s9.kh1.co/a3/a3937a6811a76241def6cdd5287f431341993272.jpg
បច្ចេកវិទ្យា

 ០៨-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

អ្នកចូលចិត្តថតរូបទាំងឡាយគួរចូលមកអាន ដើម្បីឱ្យកើនចំណេះដឹងខ្លះយកទៅអនុវត្ត

បរទេស៖ អ្នកខ្លះគ្រាន់តែលឺថាថតពេលយប់ ក៏នឹកឃើញដល់កាមេរ៉ាប្រភេទ DSLR បែប professional ទៅហើយ ដែលភាគច្រើនថតដោយប្រើជើង tripods ទប់លំនឹង និងប្រើ long exposures ដើម្បីថតបានពន្លឺស្អាតច្បាស់នៅពេលយប់។ ប៉ុន្តែ night mode នៅក្នុងទូរសព្ទស៊េរីចុងក្រោយដូចជា iPhone 12 Pro Max, Samsung Galaxy S21 Ultra និងស៊េរីទូរសព្ទដទៃទៀតក៏មិនអន់ដែរ យើងក៏អាចប្រើវាថតបានរួបភាពច្បាស់ៗមិនចាញ់កាមេរ៉ាប្រភេទ DSLR ប៉ុន្មានទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនបាច់រៀបរាប់ច្រើន ខាងក្រោមនេះគឹជា5គន្លឹះក្នុងការថតរូបពេលយប់បានស្អាត ដោយប្រើតែទូរសព្ទដៃ៖

1. បើក Night Mode 

រូបភាព
រូបភាព

បើក Night Mode មុននឹងថត ប្រសិនបើទូរសព្ទអ្នកមានវាស្រាប់។ នៅលើទូរសព្ទដូចជា iPhone 12 ជម្រើស Night Mode វានឹងបើកដោយខ្លួនឯង ប្រើសិនបើទូរសព្ទចាប់បានថាអ្នកថតនៅទីងងឹតមិនសូវមានពន្លឺ។ នៅលើឧបករណ៍ដែលប្រើ Android ដូចជា Samsung Galaxy S21 Ultra អ្នកនឹងអាចជ្រើសរើស shooting mode ជាច្រើនដែលត្រូវនឹងកាលៈទេសៈដែលថតនៅទីងងឹតមិនសូវមានពន្លឺ។ 

ទូរសព្ទផ្សេងគ្នាមានជម្រើសផ្សេងគ្នា ដូច្នេះបើអ្នកមិនចេះប្រើវា ឬមិនដឹងថាទូរសព្ទអ្នកមាន Night Mode ឬអត់នោះ​ អ្នកអាចចូល Google search បន្តិចក៏បាន ដើម្បីរកថាម៉ូឌែលទូរសព្ទអ្នកមាន Night Mode ឬអត់។

2. រកកន្លែងដែលមានពន្លឺល្អ

ទោះបីជាទូរសព្ទ iPhone និង Galaxy ស៊េរីក្រោយៗ អាចថតរូបពេលយប់បានល្អក៏ដោយ ក៏អ្នកនៅតែត្រូវរកកន្លែងដែលមានពន្លឹល្អក្នុងការថតដែរ។ ពន្លឺគឺជាកត្តាសំខាន់ក្នុងការថតរូប មិនថាយប់មិនថាថ្ងៃឡើយ។ បើសិនជាអ្នកចូលថតក្នុងព្រៃងងឹតស្លុប ក៏រូបថតចេញមកមិនស្អាតនោះដែរ។ ភាគច្រើនរូបថតពេលយប់ដែលថតស្អាតគឺថតនៅទីប្រជុំជន ទីក្រុង ដែលវាមានប្រភពពន្លឺច្រើនដូចជាភ្លើងបំភ្លឺតាមដងផ្លូវ ហាង ផ្ទះ និងអាគារជាដើម ហើយកាន់តែថតស្អាតនោះគឺនៅពេលដែលមានពិធីបុណ្យផ្សេងៗ ដែលច្រើនតែលម្អដោយភ្លើងស្អេកស្កេះ និងពេលខ្លះមានកាំជ្រួច​បាញ់ ដែលផ្តល់ឱ្យអ្នកថតនូវភ្លើងចម្រុះពណ៌។

រូបភាព
រូបភាព

3. រង់ចាំឱកាសថតយកទិដ្ឋភាពល្អៗ

រូបថតទីក្រុងនិងដងផ្លូវដែលឡូយៗ ច្រើនតែមានរូបមនុស្សជាវត្ថុផ្សំនៅក្នុងរូបទាំងនោះ ហើយពេលយប់គឺជាឱកាសល្អក្នុងការថតរូបប្រភេទនេះ។ ទោះជាពេលយប់មិនសូវមានពន្លឺច្រើន​ក្តី​ ក៏អ្នកត្រូវដឹងថាអ្នកចង់ឱ្យថតទៅឃើញមនុស្សនៅក្នុងរូបថតនៅកន្លែងណាខ្លះ ចង់បានប្លង់យ៉ាងម៉េច។ ការថតបែបនេះគឺត្រូវការការអត់ធ្មត់បន្តិចហើយ ដើម្បីចាំឱ្យមានមនុស្សមកឆ្លងកាត់កន្លែងដែលពេញចិត្តនោះ។ លុះត្រាតែអ្នកមានម៉ូឌែលផ្ទាល់ខ្លួន អ្នកអាចរៀបឱ្យគេឈរនៅកន្លែងដែលអ្នកចង់ថតនោះបាន។  

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

4. ទប់លំនឹង

ទោះបីជាជម្រើស night mode ក្នុងទូរសព្ទមិនទាមទារឱ្យប្រើជើង tripod ដូចថត long exposure លើកាមេរ៉ាប្រភេទ DSLR នោះក៏ដោយ ក៏អ្នកត្រូវតែកាន់ទូរសព្ទឱ្យមានលំនឹងល្អ ទើបថតបានស្អាត។ អ្នកក៏អាចប្រើជើង tripod សម្រាប់ទូរសព្ទបានដែរ តែបើមិនមាន អ្នកអាចក្រឡែកមើលជុំវិញនោះ​ រកមើលជញ្ជាំងទាបៗ ធុងសម្រាម ឬអ្វីក៏បានដែរឱ្យតែអាចទប់ទូរសព្ទឱ្យនឹងបាន។

បើសិនជាគ្មានអ្វីសោះអាចជួយបាន អញ្ជឹងជម្រើសចុងក្រោយគឺប្រើដៃទាំងសងខាងកាន់ទូរសព្ទឱ្យជាប់ កាន់វាកៀកនឹងទ្រូង ហើយកែងដៃទាំងសងខាងបត់ចុះមកក្បែរពោះ។ ធ្វើបែបនេះគឺអាចជួយកាត់បន្ថយការញ័រដៃ ហើយអាចថតបានរូបច្បាស់ល្អ។

5. Edit រូបដែលថតបាន

រូបថត professional ដែលយើងឃើញថាស្អាតៗនោះ មិនមែនថតហើយវាស្អាតបានបែបនឹងនោះទេ តែគេយកវាទៅកែ ទៅ Edit ថែមទៀតទើបចេញមកទាក់ភ្នែកតែម្តង។ អ្នកថតរូបភាគច្រើនគឺស្គាល់និងប្រើ Adobe Lightroom នៅលើកំព្យូទ័រ ហើយបើនៅលើទូរសព្ទគឺប្រើ Adobe Lightroom Mobile។ ចំណែកឯកម្មវីធីមួយទៀតក៏ល្អដែរនោះគឺ Snapseed ដែលកែរូបបានស្អាត អ្នកអាចទាញយកវាបានដោយ free ប្រើបានទាំង iOS និង​ Android។

រូបថតនៅពេលយប់គឺវារាងងងឹតបន្តិច អ្នកអាចតំឡើង Exposure តាមការពេញចិត្តដើម្បីឱ្យវាភ្លឺល្អបាន។ តែប្រយ័ត្នបន្តិច រូបមិនសូវមានពន្លឺទោះថតដោយប្រើ night mode ក៏ដោយ ក៏នៅតែអាចមាន noise (ចំណុចសតូចៗ ព្រាកៗនៅក្នុងរូប) ដែលវាចេញកាន់ច្រើនកាលណាអ្នកដំឡើងពន្លឺកាន់តែខ្លាំង។ អ្នកអាចបន្ថយ highlights ហើយតំឡើង shadows វិញដើម្បីកែកុនចំណុចនេះ។ ពេលថតត្រូវមើលថាធ្វើយ៉ាងណាកុំឱ្យជ្រុលពេក ទើបរូបចេញមកស្អាតល្អ៕

រូបភាព
រូបភាព
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T