ទិវានារីអន្តរជាតិ! នេន ទុំ ចេញបទថ្មី របៀបរាប់អំពីម្តាយ អត្ថន័យវិញ ចាក់ដោតខ្លាំង (មានវីដេអូ)

//s9.kh1.co/7f/7f26381071768d6a0e4450ddc4b14fd4cf63b102.jpg
តារា & កម្សាន្ដ

 ០៨-មីនា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

ចង់ស្រក់ទឹកភ្នែក! ឈានចូលដល់ថ្ងៃ៨ មិនា ទិវានារីពិភពលោកភ្លាម លោក នេន ទុំ ចេញបទចម្រៀងដ៏មានអត្ថន័យជ្រាលជ្រៅខ្លាំងតែម្តង។

ភ្នំពេញ៖ លោក នេន ទុំ គឺជាតារាសម្តែងជើងចាស់មួយរូបដែល ដែលចូលចិត្តច្រៀងបទសម័យថ្មីលាយឡំនឹង សម័យបុរាណ ដែលធ្វើឲ្យទស្សនិកជនមិនថាចាស់មិនថាក្មេងៗ គឺសុទ្ធតែចូលចិត្តស្តាប់បទចម្រៀងរបស់តារាចម្រៀងមួយរូបនេះជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ កន្លងតារាប្រុសរូបនេះ តែងតែ ព្យាយាមធ្វើបទចម្រៀងពីរោះៗ របៀបញ៉ាក់​ រាំវង់ បែបសប្បាយៗ ដោយកម្រនឹង ចេញបទបែបកម្សត់ណាស់ ប៉ុន្តែចូលដល់ថ្ងៃនេះ លោកបានចេញបទមច្រៀងតាមបែបកម្សត់ ដែលរៀបរាប់អំពីម្តាយ ដែលមានអត្ថន័យចាក់ដោតខ្លាំង។

ដោយឡែក ក្នុងថ្ងៃទិវាសិទ្ធិនារី ៨មីនា នេះ លោក នេន ទុំ បានធ្វើបទចម្រៀងមួយដែលចំណងជើងថា​ «កូនស្រលាញ់ម៉ែ» រៀបរាប់អំពីជីវិតម្តាយគ្រប់រូបនៅក្នុងសង្គមពិត ដែលមានបន្ទុកធ្ងន់ត្រូវចិញ្ចឹមបីបាច់កូនៗ​ តាំងពីផ្គត់ផ្គង់លុយកាក់ សុខចិត្តលំបាកខ្លួនឯងដោយ មិនឲ្យកូនលំបាក តាំងពីកូននៅក្មេងរហូតដល់កូនធំពេញវ័យផងដែរ។

យ៉ាងណាមិញ បទចម្រៀងនេះ គឺមានអត្ថន័យចាក់ដោតនិង មានទាំងបង្កប់នូវអត្ថន័យអប់រំដល់កូនៗ ឲ្យចេះគោរពស្រលាញ់ម្តាយនិង តបស្នងឲ្យដូចនូវអ្វីដែល លោកធ្លាប់បានធ្វើចំពោះកន្លងមក៕

សូមចូលទស្សនារូបភាពនិង វីដេអូខាងក្រោម៖

នេន ទុំ 
នេន ទុំ 
នេន ទុំ 
នេន ទុំ 
នេន ទុំ 
នេន ទុំ 
រូបភាពបទចម្រៀង «កូនស្រលាញ់ម៉ែ»
រូបភាពបទចម្រៀង «កូនស្រលាញ់ម៉ែ»
រូបភាពបទចម្រៀង «កូនស្រលាញ់ម៉ែ»
រូបភាពបទចម្រៀង «កូនស្រលាញ់ម៉ែ»
វីដេអូបទចម្រៀង«កូនស្រលាញ់ម៉ែ»
នេនទុំ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T