មុខងារទូរស័ព្ទ iPhone ថ្មីនឹងធ្វើការព្រមានអ្នកប្រើប្រាស់ ប្រសិនបើមានគេលួចតាមដាន

//s9.kh1.co/a9/a9b04cbf20d09831c1eaf8c36378e2a6b8cef8a0.jpg
បច្ចេកវិទ្យា

 ០៨-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មុខងារថ្មីនេះបានកើតឡើង នៅពេលដែលក្រុមហ៊ុន Apple គ្រោងនឹងពង្រីកកម្មវិធី Find My App សម្រាប់ប្រើប្រាស់ជាមួយភាគីទីបី

បរទេស៖ មុខងារថ្មីមួយនៅក្នុង iOS 14.5 beta នឹងធ្វើការព្រមានអ្នកប្រើប្រាស់ Apple នៅពេលដែលវត្ថុអ្វីមួយដែលនៅជាប់ខ្លួនពួកគេ កំពុងត្រូវបានគេលួច track តាមរយៈកម្មវិធី Find My app។ កម្មវិធី Find My app មាននៅលើ iPhone, iPad, Apple Watch និង Mac។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Setting មួយនេះត្រូវបានគេស្គាល់ថាជា Item Safety Alerts គឺវាការពារការប៉ុនប៉ងលួច track តាមរយៈ AirTags នេះបើយោងតាម iOS developer និងអ្នកសរសេរប្លុក Apple លោក Benjamin Mayo។  

Mayo បានសរសេរថា៖ «ប្រសិនបើនរណាម្នាក់លាក់ tag នៅក្នុងអីវ៉ាន់របស់អ្នកដោយសម្ងាត់នោះ ទូរសព្ទរបស់អ្នកនឹងចាប់វាបាន ហើយនឹងព្រមានអ្នកអំពីវា។» 

អ្នកប្រើប្រាស់ដែលជ្រើសរើសបិទ setting នេះនឹងត្រូវបានផ្តល់ការព្រមានថា អ្នកផ្សេងនឹងអាចមើលឃើញទីតាំងរបស់ពួកគេ ហើយពួកគេនឹងលែងទទួលបាន notifications នៅពេលដែលវត្ថុមិនស្គាល់ណាមួយត្រូវបានរកឃើញថាកំពុងនៅជាមួយពួកគេ។  

ទោះបីជាមិនទាន់ចេញជាផ្លូវការក៏ដោយ ក៏ AirTags ត្រូវបានលេចពាក្យចចាមអារ៉ាមថាកំពុងស្ថិតក្នុងការអភិវឌ្ឍដោយ Apple យ៉ាងហោចណាស់ចាប់តាំងពីខែមេសា ឆ្នាំ2019មក។ យោងតាមរបាយការណ៍ AirTags ដែលមានរហស្សនាមថា "B389" គឺជាឧបករណ៍ដែលមានទំហំតូចដូចបណ្តោងសោរ ដែលអាចដាក់ភ្ជាប់ជាមួយរបស់របរប្រើប្រាស់ប្រចាំថ្ងៃបាន។ 

ប្រសិនបើរបស់ដែលភ្ជាប់ជាមួយ AirTag ត្រូវបានបាត់ អ្នកប្រើ Apple អាចរាយការណ៍ដាក់វានៅក្នុង Lost Mode បាន។ បន្ទាប់មកប្រសិនបើអ្នកប្រើ ‌iPhone ផ្សេងទៀតរកឃើញរបស់ដែលបាត់នោះ ពួកគេនឹងអាចមើលឃើញព័ត៌មានទំនាក់ទំនងរបស់ម្ចាស់របស់ ហើយអាចទាក់ទងទៅម្ចាស់របស់តាមលេខទូរសព្ទ ឬសារបាន៕

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T