ទិនហ្វី៖ រស់នៅ​​​ក្នុង​​ខ្ទម​តូច​មួយ ញ៉ាំ​​បាយ​​ជាមួយ​​​ទឹក​​​ស៊ី​​អ៊ីវ​​​ស្ទើរ​​រាល់​ថ្ងៃ មុន​មាន​ឱកាស​ចូល​សម្តែង

//s9.kh1.co/12/12864278f273d9728aef0cb28aa49e684b2878a3.png
តារា & កម្សាន្ដ

 ០៨-មីនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

១០ ចំណុច​ពី​​​​តារា​​សម្ដែង​​ទិនហ្វី ដែល​មនុស្ស​មិន​ច្រើន​ទេ​បាន​ដឹង​

ហុងកុង៖ តារាសម្ដែងកំពូលក្បាច់គុណលោក Stephen Chow ដែលគ្រប់គ្នាបានស្គាល់រូបលោក​មកជាហូរហែ​តាមរយៈឈ្មោះ ទិនហ្វី។ លោក ទិនហ្វី ត្រូវបានប្រជាជនកម្ពុជាស្ទើរគ្រប់ស្រទាប់វណ្ណៈស្គាល់លោកឥតដាច់ តាមរយៈ​ការសម្ដែងភាពយន្តបែបកំប្លែកៗរាប់សិបរឿងទៅហើយ។ តាមរយៈស្នាដៃដ៏ល្អគ្មានទាស់ភាពប៉ិនប្រសព្វក្នុងការសម្ដែងពីមួយរឿងទៅមួយរឿង បានធ្វើឲ្យលោកទទួល​បានការ​គាំទ្រជាខ្លាំងពីសំណាក់អ្នកទស្សនាស្ទើរតែជុំវិញពិភពលោកទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែយ៉ាងណាមិញរឿងពី១០យ៉ាងពីជីវិតឯកជនរបស់លោក ទិនហ្វី ពុំសូវមានអ្នកគាំទ្រណាដឹងពីរឿងពិតក្រៅ​ឆាក​របស់​លោក​ប៉ុន្មាននោះ​ទេ។ នៅថ្ងៃនេះ យើងនឹងនាំលោកអ្នកឲ្យដឹងពីរឿងពិតទាំង១០យ៉ាងនោះមកជម្រាប​ជូន​ប្រិយមិត្ត។

១០. ស្នាដៃការងារក្នុង​វិស័យភាពយន្ត៖

ទិនហ្វី
ទិនហ្វី
  • លោកសម្ដែងបាន ​បាន ៥៨រឿង គិតចាប់ពីឆ្នាំ ១៩៨៨ ដល់ ២០០៨។

៩. ទ្រព្យសម្បត្តិផ្ទាល់ខ្លួន

ទិនហ្វី
ទិនហ្វី

គិត​ត្រឹម​ឆ្នាំ ២០២១​នេះ​លោកមាន​ទឹកប្រាក់សរុបប្រមាណប្រហែល ៣៥លានដុល្លារ។ ដោយ​ចំណូល​ទាំង​នេះ​ខ្លះ​បាន​​​ពី​​ការវិនិយោគក្នុង​វិស័យអចលនទ្រព្យ ក៏ដូចជា​ភាពយន្ត​ទាំងឡាយ​ដែល​លោក​បាន​សម្ដែង​ និង​ផលិតកន្លងមក។

៨. ភាពយន្តចំនួន ៥ ដែលទទួលបានប្រជាប្រិយភាពខ្លាំង

ទិនហ្វី
ទិនហ្វី
  • រឿង «All’s Well, Ends Well» ចេញ​ឆ្នាំ ១៩៩២
  • រឿង «Hail the Judge» ចេញ​ឆ្នាំ ១៩៩៤
  • រឿង «from Beijing With Love» ចេញឆ្នាំ ១៩៩៤
  • រឿង «Out of the Dark» ចេញឆ្នាំ ១៩៩៥
  • រឿង «King of Comedy» ចេញឆ្នាំ ១៩៩៩

៧. ជីវិតស្នេហា

ទិនហ្វី
ទិនហ្វី

លោកធ្លាប់ទាក់ទងតារាសម្ដែងស្រីកញ្ញា Karen Mok បន្ទាប់មកលោកក៏ចែកផ្លូវគ្នាហើយចាប់ផ្ដើមស្នេហ៍​ថ្មីជាមួយ​នាង Yu Wenfeng ហើយស្រឡាញ់គ្នា​បាន​ ១០ឆ្នាំ ពួកគេ​ក៏សម្រេច​បែកគ្នា​នៅ​ឆ្នាំ ២០១០។ តាំងពីពេល​នោះ​មកដល់ពេល​បច្ចុប្បន្ន Stephen ក៏លែង​លូកលាន់រឿង​ស្នេហាតទៀត។

៦. អត្តចរិតរបស់លោក

ទិនហ្វី
ទិនហ្វី

ទោះបី​ម៉ឺងម៉ាត់​ខ្លាំង​បែប​នេះ​មែន​ តែ​ទិនហ្វីក៏ជា​មនុស្ស​មានទំនួល​ខុសត្រួវខ្ពស់។

៥. ក្តីស្រលាញ់ពីក្មេងរបស់លោក

ទិនហ្វី
ទិនហ្វី

ទិនហ្វីជា​អ្នក​គាំទ្រ​ប្ដូរផ្ដាច់​របស់​ Kung Fu និង Bruce Lee ប៉ុន្ត​គ្រួសារលោក​មាន​ជីវភាព​ក្រីក្រ​ពេក ដូចនេះ​គ្មាន​សមត្ថភាព​បញ្ជូន​កូនឲ្យ​ចូលរៀននៅសាលាគុនអ្វីទេ ហើយជាលទ្ធផល​ Stephen បាន​ត្រឹម​ហាត់​រៀនតាម​ទូរទស្សន៍​ប៉ុណ្ណោះ។

៤. ការបែកបាក់គ្រួសារ

ទិនហ្វី
ទិនហ្វី

លោកប្រែជា​ក្មេង​ម្នាក់ដែល​លែងសូវនិយាយស្ដីច្រើន ឬមនុស្ស Introvert តាំងពីឪពុកម្ដាយបែកបាក់គ្នា។

៣. ទំនួលខុសត្រូវ

ទិនហ្វី
ទិនហ្វី

បន្ទាប់ពីឪពុកចាក់ចេញទៅលោកត្រូវរកលុយជួយម្ដាយទាំងពីអាយុ៧ឆ្នាំមកម្លេះ។

២. ស្ថានភាពគ្រួសារមុនចូលសម្ដែង

ទិនហ្វី
ទិនហ្វី

លោកទិនហ្វីមាន​បងប្អូន ៣នាក់ ស្រី ២ ប្រុសម្នាក់ ហើយលោកគឺជាកូនប្រុសទី២។ គ្រួសារ​ដែល​មានសមាជិក​ ៥​នាក់​នេះ​ មាន​ជីវភាពយ៉ាប់យ៉ឺនខ្លាំង ដោយរស់នៅប្រជ្រៀតគ្នាក្នុង​ខ្ទមតូចមួយ ហើយញ៉ាំបាយជាមួយ​ទឹក​ស៊ីអ៊ីវ​ស្ទើររាល់ថ្ងៃ។

១. រឿងផ្ទាល់ខ្លួន

ទិនហ្វី
ទិនហ្វី

តារាប្រុស​នេះដែល​កើត​នៅ​ថ្ងៃ​ទី ២២ ខែមិថុនា ឆ្នាំ១៩៦២ ក្នុងទីក្រុងហុងកុង​នេះ​ កើតមក​ដើម្បីក្លាយជា​អ្នកដឹកនាំ និងជាមនុស្ស​ម្នាក់​ដែលមាន​ការ​តាំង​ចិត្តខ្ពស់៕ 

Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T