ចិនបញ្ចេញរូបភាពភពអង្គារថ្មីៗបន្ថែមទៀត ដែលថតពីយានស្រាវជ្រាវ Tianwen-1

//s9.kh1.co/fd/fd7ec957bfb2ae31fc1a6e179de09e3fb475333f.jpg
បច្ចេកវិទ្យា

 ០៧-មីនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

យើងនឹងរង់ចាំការចុះចតរបស់យាន Tianwen-1 នៅលើភពនេះផងដែរ

ចិន៖ រដ្ឋបាលអវកាសជាតិប្រទេសចិន (CNSA) កាលពីថ្ងៃព្រហស្បតិ៍បានបញ្ចេញរូបភាព high-resolution ច្បាស់ល្អនៃភពអង្គារដែលថតបានដោយយានស្រាវជ្រាវ Tianwen-1។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

CNSA បាននិយាយថា រូបភាពទាំងនេះរួមមានរូបភាពសខ្មៅពីរ និងរូបភាពពណ៌មួយ។

រូបភាពសខ្មៅពីរត្រូវបានថតដោយកាមេរ៉ាគុណភាពខ្ពស់របស់ Tianwen-1 នៅចម្ងាយពី330ទៅ350គីឡូម៉ែត្រពីលើផ្ទៃភពអង្គារ។

នៅក្នុងរូបភាពទាំងនោះ ទម្រង់សណ្ឋានដីលើភពដូចជារណ្ដៅតូចៗ ជួរភ្នំ និងវាលខ្សាច់គឺអាចមើលឃើញយ៉ាងច្បាស់។ គេប៉ាន់ប្រមាណថា អង្កត់ផ្ចិតនៃក្រហូងដែលធំបំផុតនៅក្នុងរូបភាពគឺមានប្រវែងប្រហែល620ម៉ែត្រ។

(រូបភាព៖ China National Space Administration)
(រូបភាព៖ China National Space Administration)
(រូបភាព៖ China National Space Administration)
(រូបភាព៖ China National Space Administration)

រូបភាពដែលមានពណ៌ គឺជាតំបន់ប៉ូលខាងជើងនៃភពក្រហមមួយនេះ ដែលត្រូវបានថតដោយកាមេរ៉ាគុណភាពមធ្យម (medium-resolution)។ ម៉ាស៊ីនថតដែលមានគុណភាពខ្ពស់ កាមេរ៉ាកម្រិតមធ្យម ឧបករណ៍វាស់ស្ទង់ spectrometer និងបរិក្ខាវិទ្យាសាស្ត្រផ្សេងទៀតនៅលើយានត្រូវបានបើកដំណើរការជាបន្តបន្ទាប់ ដើម្បីប្រមូលទិន្នន័យ។

(រូបភាព៖ China National Space Administration)
(រូបភាព៖ China National Space Administration)

ចិនបានបាញ់បង្ហោះយាន Tianwen-1 កាលពីថ្ងៃទី23 ខែកក្កដា ឆ្នាំ2020។ យាននេះមានយានហោះលើគន្លងមួយ (orbiter) យានចុះចតមួយ (lander) និងយានធ្វើដំណើរមួយ (rover) ដែលវាបានចូលទៅក្នុងគន្លងត្រៀមចុះចតនៅជុំវិញភពអង្គារ បន្ទាប់ពីបានចូលដល់គន្លងតារាវិថីកាលពីថ្ងៃទី24 ខែកុម្ភៈ។

យានស្រាវជ្រាវ Tianwen-1 បានធ្វើការសិក្សាវិទ្យាសាស្ត្រចាប់តាំងពីថ្ងៃទី26 ខែកុម្ភៈមក៕

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T