ហេតុផលនឹកស្មានមិនដល់នៅពីក្រោយ ការជាប់ធ្វើចត្តាឡីស័ករបស់អវកាសយានិក ក្នុងឆ្នាំ១៩៦៩ បន្ទាប់ពីឡើងទៅឋានព្រះចន្ទ

//s9.kh1.co/27/27a13501569e6ad3282aef0b4ec9ffa9e4a6a702.jpg
បច្ចេកវិទ្យា

 ០៧-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ការធ្វើចត្តាឡីស័ករយៈពេល២១ថ្ងៃរបស់អវកាសយានិក ត្រូវបានចាប់ផ្ដើមជាផ្លូវការ នៅពេលគម្របយានចុះចត Eagle lunar lander ត្រូវបានបិទ នៅថ្ងៃទី២១ ខែកក្កដា

អាមេរិក៖ ត្រឹមតែប៉ុន្មានសប្ដាហ៍បន្ទាប់ពីក្លាយជាមនុស្សដំបូងគេ ដែលដើរនៅលើឋានព្រះចន្ទ អវកាសយានិករបស់អង្គការណាសា លោក Neil Armstrong បានប្រារព្ធពិធីខួបកំណើតគម្រប់៣៩ឆ្នាំរបស់គាត់ នៅកន្លែងធ្វើចត្តាឡីស័ក។ លោក Armstrong ក៏មិនរំពឹងថា នឹងមានពិធីខួបកំណើតនៅថ្ងៃទី៥ ខែសីហានោះទេ។ រូបលោករួមជាមួយមិត្តរួមក្រុមអវកាសយានិក លោក Michael Collins និង Edwin "Buzz" Aldrin បានចំណាយពេល២១ថ្ងៃក្នុងការធ្វើចត្តាឡីស័ក បន្ទាប់ពីបេសកកម្មជាប្រវត្តិសាស្ត្ររបស់ពួកគាត់ទៅកាន់ឋានព្រះចន្ទ បណ្ដាលមកពីការប៉ះពាល់ជាមួយអង្គធាតុដែលមាននៅលើឋានព្រះចន្ទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មូលហេតុនៃការប្រុងប្រយ័ត្ននោះ គឺមានពីរ។ អវកាសយានិកអាចត្រូវបានប៉ះពាល់នឹងបាក់តេរីគ្រោះថ្នាក់ ឬធាតុដែលមិនស្គាល់ផ្សេងទៀត។ បេសកកម្មនេះគឺជាលើកទីមួយ ដែលមនុស្សបានធ្វើអន្តរកម្មជាមួយផ្ទៃ នៅលើទីតាំងខាងក្រៅភពផែនដី។ ក្រុមគ្រូពេទ្យបានឃ្លាំមើលយ៉ាងហ្មត់ចត់ទៅលើអវកាសយានិក ខណៈក្រុមការងារនៅដាច់ដោយឡែកមួយទៀត ត្រូវបានធ្វើតេស្ដនិងសិក្សាអំពីថ្មនិងធូលីដែលបាននាំយកពីឋានព្រះចន្ទ ដោយអវកាសយានិក។ មិនតែប៉ុណ្ណោះ គេមានគោលបំណងរក្សាការពារសរីរាង្គមានជីវិតណាមួយ ដែលអាចពាំនាំពីឋានព្រះចន្ទ នៅក្នុងសំណាកផ្សេងៗ។

ការធ្វើចត្តាឡីស័ករយៈពេល២១ថ្ងៃរបស់អវកាសយានិក ត្រូវបានចាប់ផ្ដើមជាផ្លូវការ នៅពេលគម្របយានចុះចត Eagle lunar lander ត្រូវបានបិទ នៅថ្ងៃទី២១ ខែកក្កដា មុនលោក Aldrin និង Armstrong មកជុំគ្នាជាមួយលោក Collins នៅក្នុងម៉ូឌុល Columbia ផ្នែករបស់យាន ដែលនឹងហោះជុំវិញឋានព្រះចន្ទ និងចាប់ផ្ដើមធ្វើដំណើររយៈពេល៣ថ្ងៃ ត្រឡប់មកកាន់ផែនដីវិញ។

វិធានការទប់ស្កាត់នៃការចម្លងរោគពេលត្រឡប់មកវិញ ឬការពាំនាំយកបាក់តេរីឬភ្នាក់ងារបង្ករោគនានាដែលមិនចង់បាន ពីឋានព្រះចន្ទ គឺជាក្ដីកង្វល់ដ៏ធំ ហើយការគិតគូរត្រូវបានធ្វើឡើងគ្រប់ដំណាក់កាលនៃបេសកកម្មអាប៉ូឡូ១១។ ការទុកដាក់អង្គធាតុពីឋានព្រះចន្ទត្រូវបានធ្វើឡើងយ៉ាងហ្មត់ចត់ ប៉ុន្តែក៏ត្រូវការពារវាពីផលប៉ះពាល់ដល់បរិស្ថាន នៅលើផែនដីដែរ។ សំណាកពីឋានព្រះចន្ទត្រូវបានរុំខ្ចប់ ហើយអវកាសយានិកត្រូវធ្វើចត្តាឡីស័ករយៈពេល២១ថ្ងៃ ដោយផ្អែកលើការយល់ដឹងពីរយៈពេលដែលរោគសញ្ញាអាចនឹងលេចឡើង នៅពេលមនុស្សជាប់ពាក់ព័ន្ធជាមួយនឹងមេរោគ៕

https://s9.kh1.co/__image/w=650,h=365,q=100/84/845af2d57b2dbf1594008e3a84b62b21985a51ab.jpg
https://s9.kh1.co/__image/w=650,h=365,q=100/f6/f6a1c1e2d80ca158dccbd3801dc081ab654f75a0.jpg
https://s9.kh1.co/__image/w=650,h=365,q=100/eb/ebd835437618d2298061f2906b0fa01e6f30c63e.jpg
https://s9.kh1.co/__image/w=650,h=365,q=100/c0/c02d0f82718734e270d39283517e08657e8e3bb0.jpg
https://s9.kh1.co/__image/w=650,h=365,q=100/95/959ad93a3182165c524eb304c16405c87f0760e9.jpg
Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T