នៅពី​​ក្រោយ​​ភាពល្បីល្បាញ​របស់​តារា​​​វ័យ​​​ក្មេង​ ៣​រូបនេះ តាម​ពិត​​មាន​បង្កប់​នូវភាព​ជូរចត់​ច្រើន​គួរសម

//s9.kh1.co/1c/1cf8f31ea0691bc1e64dd11b010c15e6574770f2.jpg
តារា & កម្សាន្ដ

 ០៨-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

តារាវ័យក្មេង ៣ដួង បង្ហើបអំពីប្រវត្តិកំសត់ជូរជត់ទម្រាំបានដល់ថ្ងៃនេះ

សព្វថ្ងៃនេះ​អ្នកជោគជ័យកាន់តែកើន​ឡើង​ជា​លំដាប់។ ភាពជោគជ័យនេះ មិនមែនបានមកដោយគ្មានការលះបង់ គ្មានការឈឺចាប់ គ្មានឧបសគ្គ គ្មានសម្ពាធនោះទេ។ ថ្ងៃនេះ ហ្សាណា ស្រីនា និង​ មីណា បង្ហាញពីរឿងរ៉ាវដែល​ពួកគេ​បានឆ្លងកាត់កន្លងមក៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

១. កញ្ញា រ៉េត ស៊ូហ្សាណា ជាតារាចម្រៀងអាជីពនៅផលិតកម្មហង្សមាស ព្រមទាំងមានអាជីវកម្មខ្លូនឯងទៀតផងនោះ។តារារូបនេះបានបញ្ជាក់ថាការពិតទៅ​ នាងមានគម្រោង​រួចទៅហើយ​គឺបន្ទាប់ពីរៀនចប់ទី១២​ នឹងផ្លាស់ទៅរស់នៅ​ប្រទេស​អូស្រ្តាលី​ តែដោយភាពចៃដន្យពេលចូលរួមមង្គលការ​បងប្អូននៅក្រៅប្រទេស នាងបានឡើងច្រៀង​ បន្ទាប់មក​មានគេ​ថាសំឡេងពិរោះ និងប្រាប់​អោយចូលប្រឡង The voice Australia។

ពេលត្រឡប់មកវិញក្នុងឆ្នាំ២០១៦ នាងចូលប្រឡង The Voice Cambodia ទទួលបានការគាំទ្រជាខ្លាំង តែពេល​ជិត​ដល់វគ្គបញ្ចប់នាងទទួលបានការរិះគន់ជាខ្លាំងផងដែរ។ នាងបានរៀបរាប់ថា ពេលបើកបណ្ដាញសង្គមនាងឃើញ​គេថតយកជើងដាក់លើក្បាលក្នុងទូរទស្សន៍ អុជធូបមុខរូបនាង ចេញវីដេអូជេរប្រទេចក៏មាន រហូតដល់នាង​មិន​ហ៊ាន​ចេញ​ក្រៅផ្ទះខ្លាចគេគប់ មិនហ៊ានបើកបណ្តាញសង្គម រហូតដល់ចង់កើត Depreesion មិនឃ្លានបាយទឹកជាដើម។

នាងបានបន្តថា បើត្រឡប់ពេលវេលាបាននាងនឹងធ្វើជាមនុស្សរឹងមាំ មិនគិតសម្ដីគេច្រើន មិនធ្វើបាបខ្លួនឯងដោយ​សារ​គេ ព្រោះថាយើងមិនល្អគ្រប់១០ មិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាទេ។នាងផ្ដាំទៅយុវវ័យថា បើចង់ធ្វើអ្វីមួយសូមកុំ​បោះបង់ចោល។ កុំយកគំនិតអ្នកដទៃគិតថាយើងធ្វើមិនកើត តែយើងត្រូវតែខិតខំអោយអស់ពីសមត្ថភាព ថ្ងៃណាមួយ​យើង​នឺងជោគជ័យ គេនឺងទទួលស្គាល់សមត្ថភាពយើង ហើយយើងក៏សម្រេចក្ដីស្រមៃដូចគ្នា។

រូបតំណាង
រូបតំណាង

២. កញ្ញា មីណា សព្វថ្ងៃជាតារាចម្រៀងក៏ជាពិធីករម្នាក់​។

នាងមានឈ្មោះពិត ហង្ស ស្រីពេជ្រ។ នាងបានរៀបរាប់ថា ពីមុននាងជាអ្នកលក់ពងទាកូនម្នាក់។ ត្រឹមដើរកាត់ផ្ទះ​គេ​មាន​​ទូរទស្សន៍​ ឃើញគេរាំច្រៀងនាងចង់ធ្វើដូចគេដែរ ហើយក្រោយមកនាងខិតខំប្រឹងប្រែង រហូតជោគជ័យ​ដល់​បច្ចុប្បន្ន​។ នាងបញ្ជាក់ថា ទោះជានាងរវល់បែបណាក៏ដោយនាងមិនភ្លេចចំណាយពេលជាមួយគ្រួសារ​ ដែលជាកម្លាំងចិត្តធំធេងរបស់នាងេទ។

នាងផ្ដាំទៅ យុវវ័យថាត្រូវផ្ដល់ក្ដីស្រលាញ់អោយអ្នកដទៃអោយបានច្រើន សាកល្បងអ្វីថ្មីៗ ហើយបានសង្កត់ធ្ងន់ទៀត​ថា​មនុស្សដែលជោគជ័យគឺក្លាហាន និងតស៊ូ។

រូបតំណាង
រូបតំណាង

ស្រីនាសិស្សនិទ្ទេសA ហើយសព្វថ្ងៃក៏ជាម្ចាស់់សំអាងផងដែរ។ ក្រៅពីនេះនាងក៏ជា youtuber ម្នាក់ដែរ​បានរៀបរាប់ថា​ នាងមើល​គេ​ធ្វើវីដេអូហើយក៏ស្រលាញ់ ចាប់ផ្ដើមធ្វើទៅមានការគាំទ្រ ហើយក៏មាន​ការរិះ​គន់ខ្លះៗ​ដូច​ជា​គេថា នាងមានរូបរាងធាត់ជាដើម។ នាងបន្តថា នាងមិនខ្វល់ព្រោះនាងធ្វើមិនមែនអោយគេមើល ព្រោះនាងស្គម​នោះទេ នាងចង់អោយគ្រប់គ្នាទទួលស្គាល់នាងតាមរយៈអត្តចរិត។ នាងបានលើកឡើងទៀតថា បើអ្នកមានទំនុក​ចិត្តលើខ្លួនឯង ធ្វើអ្វីក៏បានសម្រេចដែរ នាងផ្ដាំអោយយុវវ័យទាំងអស់បើស្រលាញ់អ្វីមួយចូរសាកល្បង​ហើយជឿជាក់​លើ​ខ្លួន​ឯង៕

រ៉េត ស៊ូហ្សាណា
Noam phiya
កូនឥន្រ្ទីតូច (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T