Apple ប្រកាសជាផ្លូវការ លែងបន្តផលិត iMac Pro តទៅទៀតហើយ

//s9.kh1.co/63/63968a963cf2557009b93881cbe10c1250a07dc8.png
បច្ចេកវិទ្យា

 ០៧-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ប្តូរកំព្យូទ័រចេញឱ្យហើយទៅអ្នកប្រើ iMac Pro ទាំងឡាយ បើលែងផលិតហើយ គឺមិនមានការអាប់ឌែតអ្វីទៀតឡើយ

បរទេស៖ កាលពីល្ងាចថ្ងៃសុក្រ Apple បានដាក់សេចក្តីជូនដំណឹងពីការផ្គត់ផ្គង់ចុងក្រោយ លើគេហទំព័រផលិតផល iMac Pro របស់ខ្លួននៅទូទាំងពិភពលោក ហើយបានដកចេញនូវជម្រើសអាប់ឌែតទាំងអស់សម្រាប់កុំព្យូទ័រនេះ ដោយទុកតែការកំណត់ standard configuration សម្រាប់ការបញ្ជាទិញតែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងតាម MacRumors បានឱ្យដឹងថា នៅពេលដែលស្តុកចុងក្រោយរបស់កុំព្យូទ័រនេះលក់អស់ iMac Pro នឹងត្រូវឈប់ផលិតតទៅទៀតហើយ។ Apple និយាយថា iMac ទំហំ27អ៊ីញចុងក្រោយបង្អស់ ដែលត្រូវបានណែនាំនៅក្នុងខែសីហា គឺជាជម្រើសដែលអ្នកប្រើប្រាស់ iMac Pro ភាគច្រើនពេញចិត្ត ហើយបាននិយាយថាអតិថិជនដែលត្រូវការកុំព្យូទ័រដែលមាន performance ល្អអាចងាកមកប្រើ Mac Pro វិញបាន។

iMac ទំហំ27អ៊ីញចុងក្រោយបំពាក់អេក្រង់ 5K ជាមួយ True Tone មានកញ្ចក់ nano-texture បំពាក់ឈីប Intel Core i9 ជំនាន់ទី10 និងមានរ៉េមរហូតដល់128GB មានទំហំផ្ទុករហូតដល់8TB ឯគុណភាពកាមេរ៉ាមានកម្រិត 1080p ច្បាស់ល្អ ហើយមានលក្ខណៈជាច្រើនទៀតផងដែរ។

ស្របពេលដែល Apple ណែនាំឱ្យងាកមកប្រើ iMac ទំហំ27អ៊ីញវិញក៏ដោយ ក៏មានពាក្យចចាមអារ៉ាមជាច្រើនបានលើកឡើងថា Apple នឹងបញ្ចេញ iMac រចនាថ្មីដែលបំពាក់បន្ទះឈីប Apple silicon ជំនាន់ក្រោយ នៅចុងឆ្នាំនេះហើយ។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពី iMac Pro ចេញលក់នៅខែធ្នូ ឆ្នាំ2017មក iMac Pro មិនដែលបានទទួលនូវការធ្វើ hardware refreshes ម្តងណាឡើយ៕

 iMac Pro ចេញលក់នៅខែធ្នូ ឆ្នាំ2017
 iMac Pro ចេញលក់នៅខែធ្នូ ឆ្នាំ2017
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T