ដល់កហ្មង! ម្ដាយម្នាក់ ឃើញកូនចូលចិត្ដមើលតុក្តតាជ្រូករាល់ថ្ងៃពេក ស្រាប់តែទៅទិញកូនជ្រូកមែនទែន ឲ្យមកលេងជាមួយគ្នាតែម្ដង

//s9.kh1.co/bf/bf7d6d4fc311733534bf98f6dff31a510aef3cfc.jpg
សង្គម

 ០៦-មីនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ម្ដាយម្នាក់ ឃើញកូនប្រុសចូលចិត្ដមើលតុក្តតាជ្រូករាល់ថ្ងៃពេក ស្រាប់តែទៅទិញកូនជ្រូកមែនទែន ឲ្យមកលេងជាមួយតែម្ដង។

អង់គ្លេស៖ អ្នកម្ដាយវ័យជំទង់ម្នាក់ ឈ្មោះ Hannah Constantine អាយុ ១៩ឆ្នាំ មកពីតំបន់ Leigh, Greater Manchester នៃប្រទេសអង់គ្លេស មិនអាចនឹងមិនទិញសត្វចិញ្ចឹមបានទេ បន្ទាប់ពីនាងបានឃើញកូនប្រុសឈ្មោះ Teddy មានអាយុ ១៣ខែ ហាក់ស្រលាញ់តុក្តតាជ្រូក PeppaPig ជាខ្លាំង និងចូលចិត្តរស់នៅក្បែរសត្វណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កូនជ្រូកខ្នាតតូច ឬ ជ្រូកកន្ដឿ ដែលគេហៅថា Peppa មានទំហំតូចល្មម ឬប៉ុនសុនកទំហំមធ្យមប៉ុណ្ណោះ ដែលត្រូវបានអ្នកម្ដាយ Hannah ឃើញនៅលើអ៊ឺនធើណិត ហើយបន្ទាប់មកនាងបានបង្ហោះសារដើម្បីសុំទិញកូនជ្រូកនេះមកចិញ្ចឹម។ តួយ៉ាង ក្រោយចិញ្ចឹមបានជាច្រើនសប្ដាហ៍ នាងឃើញថាវាពិតជាមានភាពស្និទ្ធស្នាលជាមួយនឹង ​Teddy ជាខ្លាំង។

អ្នកម្ដាយរូបនេះ បានឲ្យដឹងដែរថា កូនប្រុសរបស់នាងគឺជាអ្នកគាំទ្រផ្គាប់មុខមួយរូប របស់ជ្រូក Pepper ដោយគេតែងតែមើលតុក្កតាជ្រូកប្រភេទនេះរៀងរាល់ថ្ងៃ តាំងតែពីមានអាយុ ៨ខែមកម្ល៉េះ។ ប៉ុន្ដែឥឡូវនេះ Teddy បានក្ដីស្រមៃហើយ ដោយបានអង្គុយមើលរួមគ្នាជាមួយនឹងមិត្ដថ្មីរបស់គេតែម្ដង។ តែទន្ទឹមនឹងនេះ នាងក៏បានសារភាពថាវាជាការងារលំបាកមួយ ដែលត្រូវមើលថែកូនផង និងជ្រូកផង ដោយសារតែជ្រូក Peppa តែងតែប្រើច្រមុះរបស់វាឈ្មុលរបស់របរផ្សេងៗក្នុងផ្ទះ ហើយទោះជាយ៉ាងណា នាងក៏កំពុងព្យាយាមបង្ហាត់វាផងដែរ។

គួរឲ្យដឹងដែរថា សត្វជ្រូកខ្នាតតូចនេះ ជាធម្មតាអាចរស់រហូតដល់ ១៨ឆ្នាំ ហើយវាត្រូវបានគេបង្ហាញតាមរយៈគំនូរជីវចលអង់គ្លេស ដែលមាន ៦ភាគ។ ហើយចាប់ផ្តើមតាំងពីឆ្នាំ ២០០៤ មក វាបានក្លាយជាតុក្តតាដ៏ពេញនិយម សម្រាប់កុមារអង់គ្លេស និងនៅទូទាំងពិភពលោក៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

https://s9.kh1.co/__image/w=634,h=423,q=100/1c/1c2e1d4ae2b6fd0715c1f2bab62ef1c801f449fb.jpg
https://s9.kh1.co/__image/w=634,h=423,q=100/1b/1b55b180c11f1ff18498a1ee3ad7e82c99863d43.jpg
https://s9.kh1.co/__image/w=634,h=423,q=100/80/80dd2f39c4b73d80f1bf62264287414030f2dfd5.jpg
https://s9.kh1.co/__image/w=634,h=423,q=100/08/08fd681825f31b8f028c30bd5b88d0bd7030f410.jpg
https://s9.kh1.co/__image/w=634,h=423,q=100/6e/6e48179c78b18151cd08416e099c9fc56ce5bb56.jpg
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T