ផ្ទុះការភ្ញាក់ផ្អើល ក្រោយសិស្សសរុបប្រមាណជាង៤៩នាក់ ដួលសន្លប់ភ្លាមៗ សង្ស័យជាករណី…

//s9.kh1.co/19/19f8fa148f59c182bf486fc27c8acf38f3f0f71c.png
សង្គម

 ០៦-មីនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ផ្អើលទាំងព្រឹមព្រលឹមក្រោយសិស្សៗជាង៤៩ នាក់បានដួលសន្លប់ភ្លាមៗ ចំណែកឯអាណាព្យាបាលរបស់សិស្សង្ស័យថាជាករណីខ្មោចចូល

ខេត្តសៀមរាប:  កាលពីព្រឹមមិញនេះ ពោលគឺនៅថ្ងៃទី៦ មីនា ឆ្នាំ២០២១នេះផ្ទាល់តែម្តង ករណីនៃការដួលសន្លប់ដ៏ភ្ញាក់ផ្អើលមួយបានកើតមានឡើងនៅក្នុង វិទ្យាល័យសំរោង ដែលមានទីតាំងស្ថិតនៅក្នុងឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលករណីដួលសន្លប់នេះ បានកើតមានលើសិស្សនៃវិទ្យាល័យសំរោង ប្រមាណជាជាង៤៩ នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មណ្ឌលសុខភាពសំរោង
មណ្ឌលសុខភាពសំរោង

យោងតាមការបញ្ជាក់របស់លោក អភិបាលស្រុកសូទ្រនិគម លោកបានធ្វើការគូសបញ្ជាក់បែបនេះថា យោងតាមរបាយការណ៍បឋម ដែលលោកទទួលបានពីសំណាក់លោកគ្រូម្នាក់ ដែលកំពុងតែបង្រៀននៅក្នុងវិទ្យាល័យ សំរោង ក្នុងស្រុកសូទ្រនិគមនោះ លោកបានប្រាប់ឲ្យដឹងថា ដើមហេតុដំបូងនេះករណីដួលសន្លប់នេះ កើតចេញឡើងពី ក្មេងស្រីម្នាក់ ដែលមុនដំបូងនៅសុខៗស្រាប់តែមានការអការៈរវើរវាយ ស្រែកយំខ្លាំងៗ ប្រទាញដៃជើង ហើយភ្លាមៗនោះមិត្តភក្តិគាត់បានរត់មកអោប និងជួយគាត់ ដែលបង្កឲ្យមានការភ័យខ្លាច ហើយបន្ទាប់មក ក៏មានមិត្តភក្តិខ្លះក៏យំ និងខ្លះទៀតក៏សន្លប់ទៅតាមគ្នាផងដែរ។

ក្រុមគ្រូពេទ្យជំនាញកំពុងពិនិត្យអាការ:
ក្រុមគ្រូពេទ្យជំនាញកំពុងពិនិត្យអាការ:

យ៉ាងណាមិញ បើតាមការពិនិត្យរបស់ក្រុមគ្រូពេទ្យជំនាញទៅលើក្រុមសិស្សនោះ ដោយបានធ្វើការវាស់កម្រិតជាតិស្ករ និងសម្ពាធឈាម ព្រមទាំងអុកស៊ីសែន ផងដែរនោះរកឃើញថា ពួកគេមិនមានបញ្ហាចោទអ្វីចំពោះសុខភាពទេ។

ហេតុការណ៍ដ៏ចម្លែក និងភ្ញាក់ផ្អើលនេះ ត្រូវបានចាស់ព្រឹទ្ធា និងមាតាបិតា អាណាព្យាបាលសិស្សដែលបានដួលសន្លប់នោះជឿថា នេះជាហេតុការណ៍ដែលកើតចេញពីផ្លូវងងឹត ដោយសម្អាងថា ប្រហែលជាកូនៗរបស់ពួកគាត់បានជួបប្រទះអ្វីមួយដែលមិនឃើញជាក់ជាមិនខាន។

ឡានពេទ្យកំពុងដឹកសិស្សដែលសន្លប់
ឡានពេទ្យកំពុងដឹកសិស្សដែលសន្លប់

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏លោកអភិបាលនៃគណ:អភិបាលស្រុក លោកបានធ្វើការណែនាំឲ្យមន្រ្តីសុខាភិបាលមេត្តាជួយស្រាវជ្រាវរកមូលហេតុឲ្យច្បាស់នៅពីក្រោយហេតុការណ៍នេះ៕

Sun Vannak
V.N

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១១ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T