ដួង ម៉ានិច តែងខ្លួនសមសួន គ្រងក្នុងឈុតទេពធីតាសង្រ្កានឆ្នាំថ្មី

//s9.kh1.co/38/38fb1d0389e29a209c7c69685e4032b9f2e1f537.png
តារា & កម្សាន្ដ

 ០៦-មីនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

កញ្ញា ដួងម៉ានិច បង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយខ្លាំង ក្នុងពេលដែលអ្នកនាងគ្រងឈុតទេពធីតាសង្រ្កានឆ្នាំថ្មី ដែលនិងជិតឈានចូលមកដល់

ភ្នំពេញ: កញ្ញា ដួង ម៉ានិច ដែលពុកម៉ែ បងប្អូន និងប្រិយមិត្ត បានស្គាល់ថា កញ្ញាជាតារាស្រីម្នាក់ដ៏មានសមត្ថភាព និងទេពកោសល្យដ៏ជំនាញក្នុងការសម្តែងគ្រប់ទម្រង់ផងដែរនោះ កាលពីពេលថ្មីៗនេះ ក្នុងឱកាសដែលកញ្ញាបានមានឱកាសក្នុងការគ្រងឈុតទេពធីតាសង្រ្កានឆ្នាំថ្មីផងដែរនោះ បានធ្វើឲ្យមហាជនផ្ទុះការគាំទ្រដល់រូបកញ្ញា ដួង ម៉ានិចជាខ្លាំង ចំពោះការគ្រងឈុតដ៏ស្រស់ស្អាតមួយនេះ។ យ៉ាងណាមិញ នៅក្នុងគណនី Instagram របស់កញ្ញា ក្នុងពេលដែលកញ្ញា បានថ្លែងប្រាប់ពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នកនាង ប្រាប់ដល់ហ្វេនៗនិងមហាជនផងដែរនោះ កញ្ញាដួង ម៉ានិចបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រភព គណនី Instagram របស់កញ្ញា ដួង ម៉ានិច
ប្រភព គណនី Instagram របស់កញ្ញា ដួង ម៉ានិច

នាងខ្ញុំ ដួង ម៉ានិច ពិតជាមានសេចក្តីសោមនស្សរីករាយណាស់ ដោយបានគ្រងនូវឈុតសម្លៀកបំពាក់ តួអង្គតំណាងឲ្យទេវតាសង្ក្រាន្តឆ្នាំថ្មី ព្រះនាមមណ្ឌាទេវី ជាបុត្រីទី៤នៃកបិលមហាព្រហ្ម ដែលនឹងយាងចុះមកក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ឆ្នាំឆ្លូវ​ ត្រីស័ក នាពេលខាងមុខនេះ។​

  កញ្ញា ដួង ម៉ានិច

គួររំលឹកផងដែរថា​ ចំពោះមហាសង្ក្រាន្តឆ្នាំថ្មី នឹងរំកិលចូលមកដល់នៅវេលាម៉ោង​ ០៤:០០នាទីព្រហាម​ (យាមទី៧)​ នៅថ្ងៃពុធ ៣កេីត​ ខែពិសាខ​ ដែលត្រូវ​នឹងថ្ងៃទី១៤​ ខែ មេសា​ គ្រិស្តសករាជ ២០២១។ ចំពោះទេពធីតាព្រះថ្មីទ្រង់មានព្រះនាមថា​​ មណ្ឌា​ទេវី​ ភក្សាហារ(អាហារ) សោយសប្បិ ឬ( ទឹកដោះថ្លា) កិរិយា ទ្រង់ផ្ទុំបិតព្រះនេត្រ  សំពត់ពស្ត្រា​ ​ អម្ពរពណ៌អន​ (​​​ខៀវព្រលែត​ ឬផ្ទៃមេឃស្រាល) ព្រះកាណ៌​ ​ទ្រង់លម្អព្រះកាណ៌ដោយសៀតផ្កាចម្ប៉ា អាភរណ:(អាវុធ) ទ្រង់ពាក់កែវពិទូរ្យ​ (ពេជ្រភ្នែកឆ្មា)​ កេតនភណ្ឌ​ ព្រះហស្ថស្តាំ​ទ្រង់ ម្ជុល​ ព្រះហត្ថឆ្វេង​ទ្រង់ ឈេីច្រត់​ និងមានពាហន:ជា ​ សត្វគទ្រភ​ (សត្វលា)​ផងដែរ៕

សូមបព្ជាក់ផងដែរថា ការគ្រងឈុតទេពធីតាសង្រ្កានរបស់កញ្ញា ដួង ម៉ានិចនេះ គឺគ្រាន់តែជាការថតម៉ូតឲ្យសំអាងការមួយឈ្មោះថា​ ភួង ម៉ាល័យ មិនមែនជាបេក្ខភាពផ្លូវការរបស់ស្ថានីយទូរទស្សន៍ទទក ដែលប្រារព្ធជារៀងរាល់ឆ្នាំនោះឡើយ៕

ខាងក្រោមនេះ ជារូបភាពរបស់កញ្ញា ដួង ម៉ានិច សូមចូលរួមទស្សនារូបខាងក្រោម៖

កញ្ញា ដួង ម៉ានិច
កញ្ញា ដួង ម៉ានិច
កញ្ញា ដួង ម៉ានិច
កញ្ញា ដួង ម៉ានិច
កញ្ញា ដួង ម៉ានិច
កញ្ញា ដួង ម៉ានិច
កញ្ញា ដួង ម៉ានិច
កញ្ញា ដួង ម៉ានិច
កញ្ញា ដួង ម៉ានិច
កញ្ញា ដួង ម៉ានិច
កញ្ញា ដួង ម៉ានិច
កញ្ញា ដួង ម៉ានិច
កញ្ញា ដួង ម៉ានិច
កញ្ញា ដួង ម៉ានិច
កញ្ញា ដួង ម៉ានិច ក្នុងឈុតទេពធីតាឆ្នាំថ្មី
កញ្ញា ដួង ម៉ានិច ក្នុងឈុតទេពធីតាឆ្នាំថ្មី
ដួង ម៉ានិច
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T