ឪពុកកូនពីរនាក់ ក្លាយជាអ្នកមានមួយពព្រិចភ្នែក ក្រោយប្រទះឃើញកម្អួតត្រីបាឡែនអណ្ដែតទឹក ២ដុំ តម្លៃជាង ៣០ម៉ឺនដុល្លារ (មានវីដេអូ)

//s9.kh1.co/f9/f909384357984d274a8e077e806e64137533c23a.jpg
សង្គម

 ០៦-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ឪពុកកូននាក់ ក្លាយជាអ្នកមានមួយប៉ព្រិចភ្នែក ក្រោយប្រទះឃើញកម្អូតត្រីបាឡែនអណ្ដែតទឹក ២ដុំ តម្លៃជាង ៣០ម៉ឺនដុល្លារ។

ថៃ៖ ថ្មីៗនេះ សារព័ត៌មាន Daily Mail បានចុះផ្សាយអំពីឪពុកកូនអ្នកនេសាទជនជាតិថៃ ដែលមានសំណាងប្រទះឃើញកម្អួតត្រីបាឡែន អណ្ដែតលើទឹកចំនួន ២ដុំដ៏មានតម្លៃ នៅខេត្ដ Satun ភាគខាងត្បូងប្រទេសថៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពខាងលើបានឲ្យដឹងថា ដំបូងឡើយបុរសឈ្មោះ Asaree Pooad អាយុ ២៤ឆ្នាំ និងឪពុក បានទៅនេសាទដូចសព្វមួយដង ប៉ុន្ដែនៅថ្ងៃអង្គារកន្លងទៅនេះ ដោយសារមានភ្លៀងធ្លាក់ ដែលជាហេតុរំខានដល់ការនេសាទរបស់ពួកគាត់។ ដូច្នេះ ក្រោយមិនអាចនេសាទបានអ្វីសោះ អ្នកទាំងពីរក៏សម្រេចចិត្ដវិលត្រលប់ទៅច្រាំងវិញ ទាំងដៃទទេតែម្ដង។

យ៉ាងណាមិញ ខណៈពេលជិតមកដល់មាត់ច្រាំង ឪពុកកូនមហាសំណាង បានកត់សម្គាល់ឃើញដុំចម្លែកចំនួន ២ កំពុងតែរសាត់អណ្ដែត នៅត្រង់តំបន់ទឹករាក់។ ឃើញដូច្នេះ ពួកគាត់មិនបង្អង់យូរក៏ចុះរើសយកទៅផ្ទះ ដោយសារគិតថាជាកម្អួតរបស់ត្រីបាឡែន ដែលធ្លាប់បានឃើញតាមកញ្ចក់ទូរទស្សន៍នាពេលកន្លងមក។

កម្អួតត្រីបាឡែនទាំង២ដុំនេះ មួយមានទម្ងន់ ៧គីឡូក្រាម ខណៈមួយទៀតមានទម្ងន់ ៦០០ក្រាម ហើយទាំងពីរនេះអាចមានតម្លៃរហូតដល់ ២៤៥,០០០ផោន (ប្រមាណ ៣៣៤,៩២៧ដុល្លារអាមេរិក) ដោយផ្អែកលើគុណភាព និងតម្លៃនៃដុំកម្អួត ដែលគេធ្លាប់លក់បានពីមុន។ ហើយបន្ទាប់ពីការពិនិត្យរបស់អ្នកវិទ្យាសាស្ដ្រ នៅឯសកលវិទ្យាល័យក្នុងតំបន់ ពួកគេក៏បានចេញនូវវិញ្ញាបនប័ត្រ បញ្ជាក់ពីភាពពិតប្រាកដនៃដុំកម្អួតនេះផងដែរ។

បច្ចុប្បន្ន ឪពុកកូនទាំងពីរកំពុងបើកឳកាសដល់អ្នកដែលចង់ទិញ ឬចង់យកទៅពិនិត្យឡើងវិញជាដើម។ ទន្ទឹមនឹងនេះ ពួកគេក៏កំពុងស្វែងរកទីភ្នាក់ងារ ដែលទិញដុំកម្អួតត្រីដើម្បីផលិតទឹកអប់ផងដែរ ដោយសង្ឃឹមថាក្រុមហ៊ុនផលិតទឹកអប់ នឹងហ៊ានទិញយកក្នុងតម្លៃថ្លៃ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

កម្អូតត្រីបាឡែន
កម្អូតត្រីបាឡែន
កម្អួតត្រីបាឡែន
កម្អួតត្រីបាឡែន
កម្អួតត្រីបាឡែន
កម្អួតត្រីបាឡែន
កម្អួតត្រីបាឡែន
កម្អួតត្រីបាឡែន
កម្អួតត្រីបាឡែន
កម្អួតត្រីបាឡែន
កម្អួតត្រីបាឡែន
កម្អួតត្រីបាឡែន
កម្អួតត្រីបាឡែន
កម្អួតត្រីបាឡែន
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T