BTS និង​ BIGHIT បរិច្ចាគ​ថវិកា​ ១លាន​ដុល្លា​ទៅកាន់​ Unicef សម្រាប់ការប្រឆាំងអំពើហិង្សាលើកុមារ

//s9.kh1.co/89/89425d6ec2db72808b5cef1285082b5dcb101981.jpg
តារា & កម្សាន្ដ

 ០៨-មីនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

BTS និង​ BIGHIT បរិច្ចាគ​ថវិកា​ ១លាន​ដុល្លា​ទៅកាន់​ Unicef សម្រាប់ការប្រឆាំងអំពើហិង្សាលើកុមារ

កូរ៉េខាងត្បូង៖​ ក្រុមតារាចម្រៀងលំដាប់ Grammy ទាំង​៧​ បានបរិច្ចាគទឹកប្រាក់ ១លានដុល្លា​ ផ្ដល់ជាក្ដីសង្ឃឹមដល់កុមារដែលមានភាពខ្វះខាតទូទាំងពិភពលោក ព្រមទាំងផ្ញើសារផ្ដល់នូវក្ដីសង្ឃឹម និងសន្យាថានឹងនៅឲ្យមានជាគ្នាមិនថាក្នុងស្ថានការណ៍ COVID19​ នេះលំបាកយ៉ាងណាក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Seoul/New York ថ្ងៃទី​ 4 ខែ​ មីនា​ ឆ្នាំ​ 2021​ -​ ក្រុមចម្រៀងលេខ 1 BTS និង​ផលិតកម្មរបស់ខ្លួនគឺ BIGHIT LABLE​ បានបន្តកិច្ចសន្យាជាមួយ UNICEF បន្តបរិច្ចាគប្រាក់ដល់កុមារ ដោយចាប់ផ្ដើមពី BTS ចំនួន​ ១លាន​ដុល្លារ។ បញ្ជាក់ប្រាប់ថា​កាលពីឆ្នាំ​ 2017​ BTS បាន​ចូលរួម​ជាមួយ​ UNICEF​ បង្កើតយុទ្ធការប្រឆាំងអំពើហិង្សាលើកុមារនិងយុវវ័យ ក្រោមឈ្មោះថា "LOVE MYSELF"។ តាមរយៈយុទ្ធនាការនេះបានផ្ដល់ឱកាសឲ្យអ្នកគាំទ្រជាច្រើនទូទាំងប្រទេសមានឱកាសបានចូលរួមបរិច្ចាគថិវិការចូលរួមជួយពិភពលោក​ ដែលសរុបមកដល់ពេលនេះមានចំនួន​ 2.9លានដុល្លា។

ក្រុម BTS​
ក្រុម BTS​

មួយរយៈមកនេះដែលពិភពលោកហាក់បីដូចជាផ្អាកដំណើរការដោយសារ​កូវីដ១៩​ មនុស្សជាច្រើនបានបាត់បង់ការងារ និង​គ្មានឱកាសរស់នៅឲ្យបានសមស្រប។ BTS​ យល់ពីអារម្មណ៍មួយនេះច្បាស់ ថ្វីត្បិតតែពួកគេជាតារាលំដាប់ពិភពលោកហើយក៏ដោយ ក៏ពួកគេនៅតែជួបទុក្ខលំបាកដូចជាការរំសាយនូវកម្មវិធីផ្សេងៗជាពិសេសការប្រគុំតន្ត្រីទូទាំងពិភពលោករបស់គេ ដែលធ្វើឲ្យផលិតកម្មខាតបង់ប្រាក់មួយចំនួនធំ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ BTS​ និងផលិតកម្មមិនខ្លាចនឹងបើកកាបូបលុយរបស់ពួកគេជួយដល់អ្នកខ្វះខាតជាងខ្លួនឡើយ។ ចាប់តាំងពីមានការផ្ទុះវីរុសមក BTS​ តែងតែបរិច្ចាគប្រាក់ឲ្យទៅជនក្រីក្រ អ្នកដែលបានបាត់បង់ការងារ និងជួយតាមសាលាផ្សេង ព្រមទាំងផ្ដល់អាហាររូបករណ៍ដល់សិស្សនិងនិស្សិតផងដែរ។ អ្វីដែលពិសេសសម្រាប់ឆ្នាំនេះគឺពួកគេនៅតែបន្តយុទ្ធនាការ LOVE​ MYSELF​ ដើម្បីសង្គ្រោះកុមារនិងយុវវ័យពីអំពើហិង្សា ជាពិសេសនៅក្នុងពេលមាន COVID19 នេះ​ កុមារដែលរងអំពើហិង្សាអាចនឹងកាន់តែជួបបញ្ហាធំជាងរាល់ដង។

ក្រុម BTS
ក្រុម BTS

UNICEF សន្យាថាជាមួយលុយដែលទទួលបានពីការបរិច្ចាគនេះនឹងប្រគល់ឲ្យក្មេងៗដែលបានជួយសង្គ្រោះដោយផ្ដល់នូវ​ ការថែទាំទាំងសុខភាពផ្លូវនិងផ្លូវចិត្ត ស្វែងរកគ្រួសារថ្មីឲ្យពួកគេនៅក្នុងផ្ទះដែលមានភាពកក់ក្ដៅ ហើយជាពិសេសនោះគឺការអប់រំនៅសាលា។

Henrietta Fore ដែលជា Director របស់​ UNICEF បានមានប្រសាសន៍ថា:

COVID19 មានឥទ្ធិពលខ្លាំងណាស់លើជីវិតរបស់ពួកយើង,​ មិនលើកលែងសូម្បីតែផ្លូវចិត្ត។ ជាពិសេសវាប៉ះពាល់ខ្លាំងចំពោះកុមារនិងយុវវ័យ។

Henrietta Fore 
https://s9.kh1.co/__image/w=650,h=488,q=100/23/23b927a24650205eb6045ca46423d260869c2618.jpg

តាមរយៈបទចម្រៀងនិងសាររបស់ BTS,​ ពួកគេបាននិយាយទៅកាន់ទស្សនិកជនទូទាំងពិភពលោកថា: 

"អ្នកមិននៅតែម្នាក់ឯងនោះទេ។ ស្ថានការណ៍មួយនេះគឺពិបាកសម្រាប់យើងរាល់គ្នា។ ហើយពួកយើងត្រូវរួបរួមគ្នា ដោយសេចក្ដីស្រឡាញ់និងចិត្តសន្តោស នោះពួកយើងនឹងឆ្លងផុតពេលវេលាដ៏អាក្រក់នេះជាមួយគ្នា៕"​

BTS 
Phin sophea
Yuri (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T