មនុស្សម្នាផ្អើលឆោឡោ បាតុភូតពពកក្រហមឆេះមួយដុំ យ៉ាងអាថ៌កំបាំង តែត្រូវណាសាចេញមុខបកស្រាយទាន់ពេល

//s9.kh1.co/3b/3b4907a84e62a906b9db926c4cafc7846a1d2edd.jpg
បច្ចេកវិទ្យា

 ០៥-មីនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

អ្នកខ្លះបានចែករំលែករូបភាព នៅពេលពពករីកធំនិងផ្លាស់ប្ដូររូបរាង ខណៈព្រះអាទិត្យរៀបអស្ដង្គត

អាមេរិក៖ អង្គការណាសាបានចេញមុខបកស្រាយបាតុភូតអាថ៌កំបាំង ដែលពពកពណ៌ក្រហមឆេះមួយដុំ បានហោះអណ្ដែតនៅតំបន់ East Coast កាលពីថ្ងៃពុធ។ រឿងរ៉ាវដ៏ចម្លែកមួយនេះបានធ្វើឲ្យមនុស្សមួយចំនួនហ៊ានសន្និដ្ឋានថា វាអាចទាក់ទងនឹងថាសហោះមនុស្សភពក្រៅ ប៉ុន្តែណាសាបាននិយាយថា បាតុភូតរាងប៉ោងកើតឡើង នៅពេលរ៉ុក្កែតសាកល្បងបានស្ថិតនៅក្នុងគន្លងមិនពេញលេញដំណាក់កាលទី៣ ដែលត្រូវបាញ់បង្ហោះកាលពីថ្ងៃពុធ ពីអាកាសយានដ្ឋាន Wallops Flight Facility នៅជិតឆ្នេររដ្ឋ Virginia។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ណាសាក៏បង្ហោះរូបភាពនៅលើបណ្ដាញសង្គម Twitter បង្ហាញពីរូបពពកពីរផ្សេងគ្នា ដែលបង្កើតឡើងដោយរ៉ុក្កែត ដោយមួយមានរូបរាងក្រហមប៉ោង និងមួយទៀតមានរាងសាចវែង។ ពពករាងប៉ោងត្រូវបានគេហៅថា ពពកក្រហមនិងជាពពកស្ករសំឡី នៅលើបណ្ដាញសង្គម ដែលត្រូវបានគេចែកចាយបន្តជាច្រើនកាលពីយប់ថ្ងៃពុធ។ អ្នកខ្លះបានចែករំលែករូបភាព នៅពេលពពករីកធំនិងផ្លាស់ប្ដូររូបរាង ខណៈព្រះអាទិត្យរៀបអស្ដង្គត ដែលប្រែក្លាយពីពណ៌ក្រហមទៅជាផ្កាឈូក។

អង្គការណាសាក៏បានប្រកាសកាលពីថ្ងៃចន្ទដែរថា ទិដ្ឋភាពចម្លែកៗអាចនឹងលេចឡើងនៅលើផ្ទៃមេឃ ដោយសារតែការបញ្ចេញចំហាយ ជាប់ទាក់ទងជាមួយនឹងការបាញ់បង្ហោះ។ ក្រុមមន្ត្រីបានអះអាងថា ចំហាយនេះមិនមានគ្រោះថ្នាក់នោះទេ។

មិនតែប៉ុណ្ណោះ ខាងអង្គការណាសាក៏បានបញ្ជាក់មុននឹងការបាញ់បង្ហោះផងដែរថា ពពកចម្រុះពណ៌អាចនឹងត្រូវបានគេមើលឃើញ ចំពោះមនុស្សរស់នៅទីក្រុង Atlantic និងតំបន់ភាគអាគ្នេយ៍សហរដ្ឋអាមេរិក ខណៈពេលព្រះអាទិត្យជះពន្លឺចំចំហាយទាំងនោះ មុនពេលវារលាយបាត់ទៅក្នុងលំហអាកាស។ ការបង្ហោះរ៉ុក្កែតនេះគឺជាផ្នែកមួយនៃការសិក្សាអ៊ីយ៉ុងកម្ម ដែលធ្វើឡើងនៅលើបរិយាកាសរបស់ផែនដី៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T