តើប្រិយមិត្តធ្លាប់បានឃើញហ្គេម ដែលមានឈ្មោះថា "Far Cry 3" ដែរឬទេ ? ក្នុងពេលថ្មីៗនេះ "Far Cry 3" បានជាប់ឈ្មោះ ជាហ្គេមដែលមានក្រាហ្វិចល្អដាច់គេ ក្នុងចំនោមហ្គេមដែលទើបនឹង បង្ហាញមុខនាដើមឆ្នាំ ២០១២ នេះ។

តាមប្រភពព័ត៌មានពីគេហៈទំព័រ IGN ដែលជាគេហៈទំព័រដ៏ល្បី ក្នុងវិស័យព័ត៌មានហ្គេម បានអោយដឹងថា ហ្គេម "Far Cry 3" ត្រូវបានអ្នកលេងជាច្រើនបាន សរសើរថា ជាហ្គេមដែលមានក្រាហ្វិចល្អឥតខ្ចោះ ដោយមានវគ្គប្លែកៗ និងគួរអោយចាប់អារម្មណ៍ជាច្រើន។ ប្រភពដដែលបានបន្តអោយដឹងទៀតថា ការដាក់បង្ហាញនេះគ្រាន់តែជា ដំណើរការ សាកល្បង (Demo) តែប៉ុណ្នោះ រីឯ កាលបរិច្ឆេទ នៃការដាក់លក់ជាផ្លូវការនោះ គឺនៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០១២ ហើយអតិថិជនទាំងអស់អាច ធ្វើការកក់ទុកមុនបានទៀតផង។ ហ្គេមនេះអាចលេងបាននៅលើ X Box , Playstation និង កុំព្យូរទ័រ។

តើប្រិយមិត្តចង់លេងហ្គេមមួយនេះទេ ?

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]