ញាក់សាច់! គេគ្រប់គ្នាឃើញក្រពើរត់ តែបុរសក្លាហានរូបនេះ អាចដេញក្រពើឲ្យវារចុះទឹក យ៉ាងរំភើយ (មានវីដេអូ)

//s9.kh1.co/dd/ddb3f4da3d2ffc47cfa24b64e3ab7cd5790c2529.jpg
សង្គម

 ០៥-មីនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ឃ្លីបវីដេអូមួយ បានបង្ហាញពីបុរសក្លាហានម្នាក់ ហ៊ានដេញក្រពើដ៏ធំមួយក្បាលប្រវែងប្រហែល ៤.៥ម៉ែត្រ ដែលកំពុងដេករាំងផ្លូវ ឲ្យចុះទៅក្នុងទឹកវិញដោយគ្មានញញើតបន្ដិចសោះ។

អូស្ដ្រាលី៖ ក្រពើ គឺជាសត្វល្មូនមួយប្រភេទ ដែលអាចរស់នៅលើក្នុងទឹកផង និងលើគោកផង ហើយមនុស្សភាគច្រើន តែងតែខ្លាចរអាសត្វប្រភេទនេះខ្លាំងណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ឃ្លីបវីដេអូមួយ ត្រូវបានថតឡើងនៅតំបន់ Sweets Lagoon ប្រទេសអូស្ដា្រលី បានបង្ហាញឲ្យឃើញ ពីបុរសក្លាហានម្នាក់ឈ្មោះ Matt Wright ហ៊ានដេញក្រពើដ៏ធំមួយក្បាលប្រវែងប្រហែល ៤.៥ម៉ែត្រ ដែលកំពុងដេករាំងផ្លូវ ឲ្យចុះទៅក្នុងទឹកវិញដោយគ្មានញញើតបន្ដិចសោះ។

ក្រពើញីមួយក្បាលនេះ ត្រូវបានគេដាក់ឈ្មោះថា Otis ដែលវាតែងតែឡើងមកដេកហាលថ្ងៃអំឡុងរដូវស្សា ហើយតាមពិតទៅ លោក Wright បានធ្វើការជាមួយក្រពើនេះអស់រយៈពេលជាង ២៥ឆ្នាំមកហើយ។

លោក Wright បាននិយាយថា៖

ខ្ញុំស្គាល់ពពួកសត្វទាំងនេះច្បាស់ណាស់ ខ្ញុំមានបទពិសោធន៍ និងទទួលបានការបណ្តុះបណ្តាលដើម្បីមកធ្វើការជាមួយសត្វល្មូនដ៏គ្រោះថ្នាក់ទាំងនេះ។ ខ្ញុំធ្វើការជាមួយសត្វក្រពើរាល់ថ្ងៃ រួមទាំង​សត្វក្រពើ Otis ប្រវែង ៤.៥ ម៉ែត្រដែលកំពុងគំរាមខ្ញុំនេះផងដែរ៕

  លោក Wright

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

លោក Wright ពេលដេញក្រពើឲ្យចុះទឹក 
លោក Wright ពេលដេញក្រពើឲ្យចុះទឹក 
លោក Wright ពេលដេញក្រពើឲ្យចុះទឹក 
លោក Wright ពេលដេញក្រពើឲ្យចុះទឹក 
លោក Wright និងអ្នកទេសចរ
លោក Wright និងអ្នកទេសចរ
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T