មួយឃ្លាពី ឱក សុគន្ធកញ្ញា អានហើយស្ងប់អារម្មណ៍ ពេញចិត្តនូវអ្វីដែលខ្លួនមាន

//s9.kh1.co/46/46c544cf962ee316de01a5988994eb69f415edd5.jpg
តារា & កម្សាន្ដ

 ០៥-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ពេញចិត្តនូវអ្វីដែលខ្លួនមាន នឹងធ្វើឱ្យអ្នកមានក្ដីសុខ

ភ្នំពេញ៖ គ្រប់ស្រទាប់យុវវ័យពិតជាបានស្គាល់ច្បាស់ពីកំពូលតារាចម្រៀងស្រីល្បីឈ្មោះ អ្នកនាង ឱក សុគន្ធកញ្ញា ដោយសារតែទឹកដមសំនៀងដ៏ពីរោះរណ្ដំ បូករួមជាមួយនឹងភាពរួសរាយរាក់ទាក់ ស្នាមញញឹមមានមន្តស្នេហ៍ ធ្វើឱ្យអ្នកនាងនៅតែទទួលបានប្រជាប្រិយភាពមិនថមថយឡើយ។ យ៉ាងណាមិញ បើក្រឡែកទៅមើលពីជីវិតគ្រួសារផ្ទាល់ខ្លួនវិញ ក៏ឃើញថាអ្នកនាងហាក់ដូចជាមានសេចក្ដីសុខមែនទែន ព្រោះមានស្វាមីចេះយល់ចិត្ត និងមានកូនប្រុសម្នាក់ដ៏គួរឱ្យស្រឡាញ់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកថ្មីៗនេះ នៅលើហ្វ៊េសប៊ុកផេកផ្ទាល់ខ្លួនរបស់អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះសារមួយដោយមានអត្ថន័យថា​ «មិនពូកែ មិនល្អគ្រប់យ៉ាង តែយ៉ាងណាក៏ពេញចិត្តចំពោះអ្វីដែលបានធ្វើ សប្បាយចិត្តដែលខ្ញុំអាចរស់នៅជាខ្លួនឯង» ដោយរួមមានជាមួយនឹងចំណងជើងបទចម្រៀងរបស់ខ្លួនខាងក្រោមចំនួន៣បទផងដែរ។

គួរឱ្យដឹងដែរថា ចំពោះការសរសេររៀបរាប់ខាងលើនេះ របស់អ្នកនាង ឱក សុគន្ធកញ្ញា ហាក់ដូចជាចង់បង្ហាញពីការតស៊ូចំពោះជីវិត និងការពេញចិត្តដែលខ្លួនឯងបានទទួលចំពោះការខំប្រឹងកន្លងមក ហើយក៏មានការសរសើរពីសំណាក់អ្នកគាំទ្ររបស់អ្នកនាងផងដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឳក សុគន្ធកញ្ញា
ឳក សុគន្ធកញ្ញា
ឳក សុគន្ធកញ្ញា
ឳក សុគន្ធកញ្ញា
Sark Phila
Phila (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T