មិនគួរឱ្យជឿ! បក្សីព្រៃ​ចំណាស់ជាងគេលើពិភពលោក ភ្ញាស់បានកូនមួយទៀត នៅអាយុ ៧០ឆ្នាំ

//s9.kh1.co/56/56bdd2e2cfafd0f85364bedb812a56ae020a0c9f.jpg
សង្គម

 ០៥-មីនា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

សត្វបក្សីព្រៃញីពូជ Laysan albatross មួយក្បាល ដែលមានវ័យចំណាស់ជាងគេនៅលើពិភពលោក ពេលនេះភ្ញាស់បានកូនមួយទៀតនៅអាយុ ៧០ឆ្នាំ

អាមេរិក៖ តាមការចុះផ្សាយរបស់សារព័ត៌មាន DailyMail បានឱ្យដឹងថា សត្វបក្សីព្រៃញីពូជ Laysan albatross មួយក្បាល ដែលមានវ័យចំណាស់ជាងគេបំផុតនៅលើពិភពលោក បានភ្ញាស់កូនមួយទៀតនៅអាយុ ៧០ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បក្សីដែលត្រូវបានគេហៅវាថា wisdom បានញាស់កូនលើកទី ៤០របស់វា កាលពីខែមុន នៅលើកោះ Midway atoll ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក មានចម្ងាយ ២,០៩២ គីឡូម៉ែត្រពី កោះហាវ៉ៃ ជាមួយដៃគូរបស់វា។ បក្សីប្រភេទនេះ មានលក្ខណៈពិសេសណាស់ គឺជាធម្មតាវាពងតែមួយប៉ុណ្ណោះក្នុង១ឆ្នាំ ដែលជាហេតុធ្វើឱ្យការចិញ្ចឹមបីបាច់កូនរបស់វាទទួលបានជោគជ័យខ្ពស់ សម្រាប់ធ្វើការបន្ដពូជតទៅមុខ។

គួររម្លឹកដែរថា wisdom  ត្រូវបានគេប្រទះឃើញដំបូងនៅក្នុងឆ្នាំ ១៩៥៦ ពេលវាមានអាយុប្រហែល ៥ឆ្នាំ ហើយមកទល់បច្ចុប្បន្ននេះវាមានអាយុ ៧០ឆ្នាំមកហើយ ដែលធ្វើឱ្យវាក្លាយជាបក្សីព្រៃមានអាយុចំណាស់ជាងគេនៅលើពិភពលោក៕

បក្សី wisdom និងកូនរបស់វា
បក្សី wisdom និងកូនរបស់វា
បក្សី wisdom និងកូនរបស់វា
បក្សី wisdom និងកូនរបស់វា
បក្សី wisdom និងដៃគូ
បក្សី wisdom និងដៃគូ
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T