ក្រោយចាញ់ Chelsea ក្នុងដីខ្លួនឯងយប់មិញ Liverpool បានបង្កើតកំណត់ត្រាអាក្រក់ចំនួន២

//s9.kh1.co/23/23ed5febcc541041a0cc6cbcd7a5f54b699e53da.jpg
កីទ្បា

 ០៥-មីនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Liverpool បង្កើតកំណត់ត្រាអាក្រក់មិនធ្លាប់មានក្រោយចាញ់ Chelsea ក្នុងដីយប់មិញ

អង់គ្លេស៖ កាលពីយប់ថ្ងៃសុក្រឈានចូលថ្ងៃសៅរ៍កន្លងទៅនេះ ក្លិបតោខៀវ Chelsea ដឹកនាំដោយលោកគ្រូ Thomas Tuchel បានធ្វើដំណើរទៅតំបន់ Merseyside ដើម្បីជួបជាមួយម្ចាស់ផ្ទះហង្សក្រហម Liverpool ដែលជាជំនួបក្នុងក្របខណ្ឌ Premier League ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Liverpool និង Chelsea 
ការប្រកួតរវាង Liverpool និង Chelsea 

ក្រោយចប់ការប្រកួត Liverpool បានចាញ់ក្រុមភ្ញៀវក្នុងដីខ្លួនឯង ក្នុងលទ្ធផល ១ ទល់នឹង ០ ពេលខ្សែបម្រើ Mason Mount ស៊ុតមួយគ្រាប់នៅនាទីទី៤២ ជួយឲ្យ Chelsea បន្តកំណត់ត្រាមិនដែលចាញ់តាំងពីលោកគ្រូ Tuchel មកដឹកនាំមក។

កីឡាករ Chelsea 
កីឡាករ Chelsea 
  ខ្សែបម្រើ Mason Mount
  ខ្សែបម្រើ Mason Mount

បរាជ័យរបស់ Liverpool ទល់នឹង Chelsea នេះបានធ្វើឲ្យក្រុមធ្លាក់ទៅឈរនៅលេខរៀងទី៧ក្នុងតារាង Premier League ដោយមាន ៤៣ពិន្ទុក្នុងដៃចាញ់ក្រុមកំពូលតារាង Manchester City ដល់ទៅ២២ពិន្ទុឯណោះ។

កីឡាករ Liverpool 
កីឡាករ Liverpool 

យ៉ាងណាមិញ ក្នុងការប្រកួត ភាគីរបស់លោកគ្រូបង្វឹក Jurgen Klopp បានបំបែកកំណត់ត្រាអាក្រក់ដែលក្រុមមិនចង់បានចំនួនពីរគឺ នេះជាការប្រកួតទី៥ហើយដែល Liverpool បានចាញ់ជាប់ៗគ្នា នៅក្នុងទឹកដី Anfield របស់ខ្លួនឯងដែលជាកំណត់ត្រាមួយដ៏អាក្រក់មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ក្លិប និងទីពីរគឺ Liverpool ក្លាយជាក្លិបគីឡូធ្ងន់នៅអង់គ្លេសដំបូងគេបង្អស់ដែលបន្តប្រកួតចាញ់ដល់ទៅ៥ប្រកួតក្នុងលីគជាប់ៗគ្នាក្នុងដីខ្លួនឯង។

កីឡាករ Liverpool 
កីឡាករ Liverpool 

Liverpool កំពុងប្រឈមនឹងវិបត្តិពិបាកនឹងរកកៅអីសម្រាប់លេង Champions League នៅរដូវកាលក្រោយបើសិនក្រុមនៅតែបន្តប្រកួតចាញ់បែបនេះប៉ុន្តែលោកគ្រូ Klopp សង្ឃឹមថាពួកគេនឹងអាចយកឈ្នះ Fulham ក្នុងការប្រកួតនៅ Anfield នៅថ្ងៃអាទិត្យនេះ៕

លោកគ្រូបង្វឹក Jurgen Klopp 
លោកគ្រូបង្វឹក Jurgen Klopp 
កីឡាករ Liverpool កាលលើកពាន UCL  
កីឡាករ Liverpool កាលលើកពាន UCL  

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T