Jany ស្រក់ទឹកភ្នែកឥតឈប់ ក្រោយរៀបរាប់ពីរឿងរ៉ាវជីវិត ទម្រាំបានដល់ថ្ងៃនេះ (មានវីដេអូ)

//s9.kh1.co/71/71004171ef7fbe22d8dab13f859ee0e5295d3123.jpg
តារា & កម្សាន្ដ

 ០៥-មីនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Jany ស្រក់ទឹកភ្នែកឥតដាច់ បន្ទាប់ពីរៀបរាប់ពីជីវិតតស៊ូខ្លាំងទម្រាំបានដល់ថ្ងៃនេះ

ភ្នំពេញ៖ កញ្ញា Jany ដែលប្រិយមិត្តភាគច្រើនបានស្គាល់រួចមកហើយ ជាពិសេសយុវវ័យបានស្គាល់កញ្ញាមកជាហូរហែតាមរយៈការសម្ដែងក្នុងរឿងភាគអប់រំខ្លីៗរបស់ក្លាហាន៩ ដែលកញ្ញាបានដើរតួជាជំនាងផ្ទះបែបក្រមិចក្រមើម ហើយក៏ជាតារាចម្រៀងនិងជា Influencer ដ៏មានប្រជាប្រិយភាពក្នុងបណ្ដាយសង្គមផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារាស្រីពូកែរថ្វីមាត់ កំពូលវោហាស័ព្ទរូបនេះតែងតែបង្ហោះនូវវីដេអូបែបកំប្លែកៗបង្គប់នូវអត្ថន័យអប់រំបូករួមនិងភាពកំប្លុកកំប្លែកធ្វើឲ្យអ្នកទស្សនាមើលហើយទប់សំណើចមិនជាប់ ហើយកញ្ញាទទួលបានការគាំទ្រជាខ្លាំងពីមិត្តៗយុវវ័យ។

យ៉ាងណាមិញនៅព្រឹកនេះផងដែរកញ្ញា Jany បែរជាធ្វើឱ្យអ្នកគាំទ្រមិនតិចនាក់ទេហូរទឹកភ្នែកតាមនាង ដោយវីដេអូថ្មី ដែលទើបតែចេញមុននេះបន្តិច Jany បានគាស់កកាយរឿងរ៉ាវពីក្រោយភាពជោគជ័យបច្ចុប្បន្នរបស់នាង។ Jany ត្រូវបានអ្នកជុំវិញខ្លួនមិនទទួលស្គាល់នូវទេពកោសល្យរបស់នាងនោះឡើយ ព្រមទាំងទទួលបាននូវរងការរិៈគុណពាក្យសម្ដីមិនសមរម្យលើនាងទៀតផង។

អ្វីដែលធ្វើឲ្យ Jany រឹតតែពិបាកខ្លាំងនោះ គឺគ្រួសាររបស់នាងបដិសេធមិនឲ្យនាងធ្វើជាតារាឡើយ។ មានតែមនុស្សម្នាក់គត់ដែលជំរុញលើកទឹកចិត្ត Jany នោះគឺជីដូនរបស់នាង ប៉ុន្តែមិនបានប៉ុន្មាននាងត្រូវបាត់បង់អ្នកផ្ដល់កម្លាំងចិត្ត និងអ្នកទីប្រឹក្សាដោយហេតុថា លោកយាយរបស់នាងបានទទួលមរណៈភាពទៅហើយ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

Jany
Jany
Jany
Jany
Jany
Jany
Jany
Jany
Jany
Jany
Jany
Jany
Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T