Red Magic 6 និង 6 pro ទើបតែប្រកាស​ចេញ​​ បាន​​អេក្រង់​​រហូត​​ដល់ 144hz និងប្រើ SnapDragon 888

//s9.kh1.co/d8/d840eb4b5fb89ca8cab80ccbe31eab1897bf5eff.jpg
បច្ចេកវិទ្យា

 ០៥-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រោយ​ពីមានការបង្ហើបដំណឹងពី Nubia និងវែបសាយមួយចំនួនផងនោះ ពេលនេះ Nubia បានប្រកាសចេញ​នូវ​ទូរស័ព្ទ​សម្រាប់ Gamer របស់ខ្លួនហើយគឺ RedMagic 6 និង 6 pro

ក្រោយ​ពីមានការបង្ហើបដំណឹងពី Nubia និងវែបសាយមួយចំនួនផងនោះ ពេលនេះ Nubia បានប្រកាសចេញ​នូវ​ទូរស័ព្ទ​សម្រាប់ Gamer របស់ខ្លួនហើយគឺ RedMagic 6 និង 6 pro។ ទូរស័ព្ទ Model ទាំងពីរនេះត្រូវបានកែប្រែ ពីជំនាន់មុនយ៉ាងច្រើន ដែលធ្វើឲ្យទូរស័ព្ទទាំងពីរនេះ មានការចាប់អារម្មណ៍យ៉ាងច្រើននៅតាមបណ្តាញសង្គម ក៏​ដូចជា​​ការផ្សព្វផ្សាយផ្សេងៗផងដែរ។
ទូរស័ព្ទទាំងពីរម៉ូដែលនេះត្រូវបានបង្កើតទ្បើងជាមួយនឹងរូបរាង​បែប​កាច ជាពិសេស​សម្រាប់អ្នកដែលចូលចិត្ត​លេង​ហ្គេម​នៅលើទូរស័ព្ទតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=379,q=100/95/956e8e31c6c076a32a278370dcd0eb9dc4c55a88.jpg

បើនិយាយពីរូបរាងកាមេរ៉ានៅលើទូរស័ព្ទទាំងពីរនេះ មានរូបរាងស្រដៀងនឹង Red Magic ជំនាន់មុនដែរ ដោយ​មាន​សេនស័រ​ចំនួន៣ តម្រៀបជាឈរ អមជាមួយឆ្នូតខ្មៅវែងរហូតដល់ក្រោម និងការបញ្ជាក់ឈ្មោះ Red Magic ក៏ដូចជា logo និងបានសហការណ៍ជាមួយក្រុមហ៊ុនផលិតហ្គេម Tencent ផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ អេក្រង់របស់វា លោតទៅដល់165Hz FHD+ ជាមួយទំហំ 6.8inch ដែលវាអំណោយផលដល់ការលេងហ្គេម ធ្វើឲ្យចលនាហ្គេមនៅលើទូរស័ព្ទកាន់តែទទួលបានរលូនជាងមុនមួយកំរឹតទៀត។

មួយវិញទៀត វាត្រូវបានផ្ចាប់មកជាមួយនឹង Chip កំពូលរបស់ក្រុមហ៊ុន Qualcome គឺ SnapDragon 888 ដែលវាអាចគាំទ្រសេវា 5G បានផងដែរ អមជាមួយនឹង Ram មានបីជំរើសគឺ 8GB,12GB និង 16GB ផងដែរ។
ចំណែកឯកាមេរ៉ាផ្នែកខាងក្រោយរបស់វាវិញមាន 3គ្រាប់ ដោយNubia បានបញ្ជាក់ត្រឹមតែកាមេរ៉ាគោលរបស់វា​ប៉ុណ្ណោះ​គឺមានទំហំ 64MP។

https://s9.kh1.co/__image/w=650,h=379,q=100/5f/5f0ff4bb95312fdbb8a693182b770ecf6a677e3b.jpg

កង្ហារបន្ថយកម្តៅរបស់វា ក៏ត្រូវបានអភិវឌ្ឍដូចគ្នា គឺលើកនេះវាអាចវិលបាន 18000ជុំក្នុងមួយនាទី នឹងអាច​បន្ថយ​កម្តៅឲ្យទៀបជាមុនដល់ 16អង្សារ ថែមទៀតផង។ សម្រាប់ Model Pro វិញ វាកាន់តែពិសេសជាងម៉ូដែលធម្មតា​ទៅទៀតដោយកង្ហារបស់វាអាចវិលបាន 20000ជុំក្នុងមួយនាទីឯណោះ ដោយនេះជាការបញ្ចាក់របស់របស់ Nubia ។

គេក៏បានកែរប្រែទៅលើសែនស័រ ដែលដើរតួរជាប៊ូតុងសម្រាប់បញ្ចារហ្គេម នៅផ្នែកខាងគៀននៃតួខ្លួនដែរ។
លើកនេះ Nubia បានញាត់ទំហំថ្មរបស់វារហូតដល់ 5050mAh សម្រាប់ Modelធម្មតា និង 4500mAh សម្រាប់​ Model Pro។ ចំណែកឯការសាកបញ្ចូលថ្មវិញ ម៉ូដែលធម្មតាមានកម្លាំងសាក 65W និងម៉ូដែល Pro មាន​កម្លាំង​សាក​រហូត​ដល់ទៅ 120W៕

OUk OUDOM
Oudom Ouk (C)

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T