ធ្លាប់ស្គាល់ដែរទេ? មកស្គាល់កំពូលរថយន្តទាំង៥ ដែលមានតម្លៃកប់ពពក

//s9.kh1.co/6c/6c8cb2b0119f717eb7e121c353cc58da513ce4ce.jpg
បច្ចេកវិទ្យា

 ០៥-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

កំពូលរថយន្តទាំង៥ដែលមានតម្លៃកប់ពពក

បរទេស៖ រថយន្តជាគ្រឿងជំនិះយ៉ាងសំខាន់នាពេលបច្ចុប្បន្នដែលអ្នករាល់ខិតខំប្រឺងប្រែងរកប្រាក់ដើម្បីក្លាយជាម្ចាស់របស់រថយន្តដែលគេចូលចិត្ត​។​ ក្នុងន័យនេះផងដែរក្រុមហ៊ុនផលិតឡានធំៗនៅលើពិភពលោកបានធ្វើការប្រណាំងប្រជែងគ្នាដើម្បីផលិតនូវរថយន្តដែលមានគុណភាពខ្ពស់ និងមានភាពប្រណិតដែលបំពាក់ដោយបច្ចេកវិទ្យាផ្សេងៗដើម្បីតម្រូវចិត្តអតិថិជនរបស់ខ្លួន និងដើម្បីដណ្តើមយកទីផ្សារផងដែរ ដែលរថយន្តទាំងនោះមានចាប់តាំងពីតម្លៃមធ្យមដល់តម្លៃខ្ពស់កប់ពពក។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះជារថយន្ត៥គ្រឿងដែលមានតម្លៃថ្លៃជាងគេបំផុតក្នុងលោក៖

១. រថយន្ត Ferrari F60 America មានតម្លៃ $2.5M

រថយន្ត Ferrari F60 America
រថយន្ត Ferrari F60 America
រថយន្ត Ferrari F60 America
រថយន្ត Ferrari F60 America

រថយន្ដទំនើបនេះគឺមានលក្ខណៈដូចគ្នានឹងមេកានិច F12 ។ រថយន្តនេះមានម៉ាស៊ីនចំនួន 12 មានចំណុះ ៦,២ លីត្រ និង កម្លាំងម៉ាស៊ីន ៧៤០សេះហើយអាចបើកបានរហូតដល់ ៦០ ម៉ាយក្នុងមួយម៉ោងដោយប្រើពេលត្រឹមតែ ៣,១ វិនាទី​ បើនិយាយពីតម្លៃគឺមានរហូតទៅដល់ ២.៥​ លានដុល្លារ។ រថយន្តដ៏កម្របំផុតនេះបានវិលត្រឡប់ទៅកាន់អតីតកាលរបស់ Ferrari វិញនៅពេលដែលក្រុមហ៊ុនបានផលិតរថយន្តស្ព័រជាច្រើននៅក្នុងទសវត្សឆ្នាំ ១៩៥០ និង ១៩៦០ ។

២. រថយន្ត Mansory Vivere Bugatti Veyron មានតម្លៃដល់ទៅ $3.4M

រថយន្ត Mansory Vivere Bugatti Veyron
រថយន្ត Mansory Vivere Bugatti Veyron
រថយន្ត Mansory Vivere Bugatti Veyron
រថយន្ត Mansory Vivere Bugatti Veyron

ក្នុងចំណោមរថយន្តដែលថ្លៃជាងគេលើលោក Bugatti Veyron​ ជារថយន្តមានតម្លៃថ្លៃលំដាប់លេខ៣។ យើងកំពុងបង្ហាញពីការយកចិត្តទុកដាក់ទៅលើតម្លៃរបស់រថយន្តនេះ ពីព្រោះវាមិនត្រឹមជារថយន្តដែលមានល្បឿនលឿនបំផុតនៅលើពិភពលោកប៉ុណ្ណោះទេវាក៏ជារថយន្តដែលថ្លៃបំផុតផងដែរ ពោលវាមានតម្លៃរហូតទៅដល់ជាង ៣.៤​ លានដុល្លារឯណោះ ។

៣.​ រថយន្ត W Motors Lykan Hypersport មានតម្លៃ $3.4M

 រថយន្ត W Motors Lykan Hypersport 
 រថយន្ត W Motors Lykan Hypersport 
 រថយន្ត W Motors Lykan Hypersport 
 រថយន្ត W Motors Lykan Hypersport 

អ្នកប្រហែលជានៅចាំ Lykan Hypersport ដែលបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តរឿង Furious 7 ដែលរថយន្តទំនើបលីបង់ប្រភេទនេះបានបើកឆ្លងកាត់អគារខ្ពស់ៗបីនៅឌូបៃ។ រថយន្តដែលមានភាពប្រណីតនេះ មានរូបរាងហាក់ដូចជាមនុស្សយន្តអ៊ីចឹង ដែលរូបរាងខាងក្រៅរបស់វាត្រូវបានរចនាបានយ៉ាងអស្ចារ្យបំផុត រីឯតម្លៃវិញក៏មិនថោកដែរ ពោលគឺវាមានតម្លៃរហូតទៅដល់ ៣.៤លានដុល្លារ ។

៤.​ រថយន្ត Lamborghini Veneno មានតម្លៃ $4.5M

រថយន្ត Lamborghini Veneno
រថយន្ត Lamborghini Veneno
រថយន្ត Lamborghini Veneno​
រថយន្ត Lamborghini Veneno​

រថយន្តនេះពិតជាអស្ចារ្យខ្លាំងណាស់ ហើយរហូតមកដល់សព្វថ្ងៃនេះយើងសង្កេតឃើញថាវាហាក់ដូចជាយាន្តរបស់មនុស្សមកពីក្រៅភពអញ្ជឹង។ វាហាក់ដូចជាមិនមែនជាស្នាដៃមនុស្សសោះឡើយ។ រឿងតែមួយគត់ដែលគួរឱ្យកត់សម្គាល់ជាងគេគឺតម្លៃដែលមានទំហំដល់ទៅ ៤,៥ លានដុល្លារ​ តែបើមើលមានពីល្បឿន និងភាពប្រណីត រួមទាំងបច្ចេកវិទ្យារបស់វាវិញគឺគ្មានគូប្រៀបតែម្តងសម្រាប់រថយន្តខាងលើនេះ។

៥. រថយន្ត​ Koenigsegg CCXR Trevita ជារថយន្តមានតម្លៃ $4.8M

រថយន្ត​ Koenigsegg CCXR Trevita 
រថយន្ត​ Koenigsegg CCXR Trevita 
រថយន្ត​ Koenigsegg CCXR Trevita 
រថយន្ត​ Koenigsegg CCXR Trevita 

ម៉ាស៊ីននៃរថយន្តខាងលើនេះមានចំណុះ ៤.៨ លីត្រប្រើថាមពលអគ្គីសនីមានស៊ីឡាំង២ដែលមានកម្លាំងសរុប ១០០៤ សេស និង ៧៩៧ ផោនក្នុងមួយហ្វីត ដែលមានន័យថាវាគួរតែមិនមានបញ្ហាអ្វីកើតឡើងនៅពាក់កណ្តាលផ្លូវឡើយ។ លក្ខណៈបច្ចេកទេសរបស់រថយន្ត​ និងបច្ចេកវិទ្យាវិញគឺល្អឥតខ្ចោះ ដែលបានធ្វើឱ្យវាមានតម្លៃថ្លៃជាងគេនៅក្នុងពិភពលោក ពោលគឺ៤.៨លានដុល្លារ ហើយមកទល់នឹងពេលវាមានត្រឹមតែ៣គ្រឿងប៉ុណ្ណោះ៕

Lim koem an
លីម គឹមអាន (C)

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T