Tony Adams ចង់ឲ្យ Arsenal ប្រញាប់លក់កីឡាករពីរនាក់នេះចេញ

//s9.kh1.co/38/381ec18a14415489582195daf70572ad79ff03c8.jpg
កីទ្បា

 ០៤-មីនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

Adams ចង់ឱ្យ Arsenal លក់កីឡាករធ្លាក់កូដ២រូប

អង់គ្លេស៖ លោក Tony Adams ដែលជាអតីតប្រធានក្រុមកាំភ្លើងធំ Arsenal បាននិយាយថាទាំងខ្សែការពារ Hector Bellerin និង Cedric Soares សុទ្ធតែលេងមិនបានល្អនៅរដូវកាលនេះ និងចង់ឲ្យអតីតក្លិបរបស់លោកលៃលកលក់កីឡាករពីរនាក់នេះចេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែការពារ Hector Bellerin
  ខ្សែការពារ Hector Bellerin
ខ្សែការពារ Cedric Soares
ខ្សែការពារ Cedric Soares

Adams ធ្លាប់រិះគន់លើទម្រង់លេងរបស់ Bellerin កាលពីមុនហើយពេល Cedic ផ្ទេរមកម្នាក់ទៀត លោកក៏អស់ការអត់ធ្មត់ព្រោះពួកគេទាំងពីរមិនខុសគ្នាអីប៉ុន្មានទេគឺលេងមិនបានល្អដូចតែគ្នាហ្នឹង។

  ខ្សែការពារ Hector Bellerin
  ខ្សែការពារ Hector Bellerin

Bellerin ដែលជាខ្សែការពារបណ្ដុះចេញពីថ្នាលយុវជន La Masia របស់ក្លិបអ្នកមានបុណ្យ Barcelona បានមកចូលរួមជាមួយ Arsenal តាំងពីឆ្នាំ២០១១មកនោះកំពុងទាក់ភ្នែកក្លិបសេដ្ឋីបារាំង Paris Saint-Germain និងសេះបង្កង់ Juventus ហើយពេលនេះកំពុងមានពាក្យចចាមអារ៉ាមថាក្រោយចប់រដូវកាលនេះ គេនឹងចាកចេញពីទឹកដី Emirates។

  ខ្សែការពារ Hector Bellerin
  ខ្សែការពារ Hector Bellerin

ចំណែក Cedric Soares វិញគឺលោកគ្រូបង្វឹក Mikel Arteta តែងតែដាក់គេឲ្យចូលលេងបើសិន Hector Bellerin និង ខ្សែការពារសញ្ជាតិស្កុដឡែន៍ Kieran Tierney រងរបួស។

ខ្សែការពារ Cedric Soares
ខ្សែការពារ Cedric Soares

ប៉ុន្តែយ៉ាងណាក៏លោក Adams នៅតែគិតថាបើ Arsenal ចង់ពង្រឹងក្រុមឲ្យខ្លាំងជាងនេះគឺត្រូវសម្លឹងរកខ្សែការពារណាដែលឆ្នើមៗជាង Bellerin និង Cedric ដោយលោកបានថ្លែងប្រាប់ Stadium Astro ថា៖

បើសិនក្លិបទិញកីឡាករថ្មីមកដោយលេងអន់ជាងកីឡាករចាស់ តើទិញមកធ្វើអីព្រោះវានៅតែមិនអាចជួយអ្វីបាននោះឡើយ។ Cedric ល្អជាង Bellerin? តើអ្នកមានមានមើលឃើញថាគេល្អមែនឬអត់ទេ? អ្នកប្រាប់ខ្ញុំថាក្លិបត្រូវការកីឡាករពីរនាក់នេះ? បើតាមគំនិតខ្ញុំ គឺគួរតែលក់ពីរនាក់នេះចោលទៅនិងយកកីឡាករឆ្នើមម្នាក់មកជំនួស។ បើគង់តែទិញកីឡាករអន់ជាងកីឡាករចាស់ដដែល អ្នកមិនបាច់ទិញមកទេ!

លោក Tony Adams
លោក Tony Adams
លោក Tony Adams

Arsenal អាចលក់ Bellerin បានដោយគ្មានបញ្ហាព្រោះមានក្លិបជាច្រើនចង់បានគេស្របពេល Cedric រាងពិបាកនឹងរកទីផ្សារដោយកីឡាករសញ្ជាតិព័រទុយកាល់រូបនេះបានចុះកុងត្រាដល់ទៅ៤ឆ្នាំដោយផ្ទេរពី Southampton ៕

  ខ្សែការពារ Hector Bellerin
  ខ្សែការពារ Hector Bellerin

ប្រភពmirror

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T