រន្ធត់ណាស់! ប៉ុន្មានម៉ោងមុននេះ បងប្រុស អ៊ុន សុធា បានលាចាកលោកនេះ ដោយសារ...

//s9.kh1.co/b1/b1bf7100d816beabe510aa3137369c5d9644dcd6.png
តារា & កម្សាន្ដ

 ០៤-មីនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

លោក អ៊ុន សុធា ជួបទុក្ខធំ ក្រោយពេលដែលបងប្រុសរបស់លោក ទទួលបានដំណឹងមរណភាព ស្របពេលដែលគាត់ធ្លាក់ខ្លួនឈឺជាទម្ងន់ដោយសារតែជំងឺមួយនេះ

ភ្នំពេញ: តារាសម្តែងប្រុសដ៏ល្បីល្បាញលោក អ៊ុន សុធា ដែលបងប្អូនបានស្គាល់លោកតាមរយ:ការសម្តែងនៅក្នុងខ្សែភាពយន្តជាច្រើននោះ ហើយតែងនិយមសម្តែងជាតួអង្គឯកនោះ កាលពីប៉ុន្មានម៉ោងមុននេះ ប្រិយមិត្ត និងហ្វេនៗរបស់លោក បានទទួលនូវដំណឹងមរណ:ភាពដ៏សែនតក់ស្លុត ក្រោយពីបានដឹងថា បងប្រុសរបស់លោក បានចែកឋានទៅកាន់សុគតិភពបាត់ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក អ៊ុន សុធា និងបងប្រុសលោក
លោក អ៊ុន សុធា និងបងប្រុសលោក

យ៉ាងណាមិញ ជុំវិញមូលហេតុនៃការស្លាប់របស់បងប្រុសលោក  គឺបណ្តាលមកពីជំងឺមហារីកដ៏ធ្ងន់ធ្ងរ ដែលបងប្អូន និងប្រជាជនរាល់រូបបានស្គាល់ថា ជំងឺមហារីកនេះ ជាជំងឺមច្ចុរាជ ដែលអ្នកកើតហើយកម្រមានអ្នកជាណាស់ និងមិនទាន់មានបច្ចេកវិទ្យាណាមួយ អាចធានាបានជីវិតរបស់អ្នកជំងឺក្រោយពីកើតជំងឺនេះរួច និងអាចមានសុខភាពល្អដូចប្រក្រតីឡើយ។ ដោយឡែក ចំពោះដំណឹងមរណទុក្ខនេះ ត្រូវបានឲ្យដឹងតាមគណនីហ្វេសប៊ុក របស់លោក អ៊ុន សុធា បានបង្ហោះសារដ៏ឈឺចាប់នេះ ដោយលោកបានសរសរយ៉ាងដូច្នេះថា៖

https://s9.kh1.co/__image/w=611,h=78,q=100/ff/ffb1c8174044410d2afe4abea65e997cb7e9de68.png

បងខ្ញុំ​គាត់ផុតទុក្ខហេីយ​សូមបងបានទៅកាន់​ឋានស្ងប់សុខ​

  លោក អ៊ុន សុធា

គួររំលឹកផងដែរថា កាលពីកន្លងទៅ លោកក៏បានជួបទុក្ខម្តងរួចមកហើយ ក្រោយពីម្តាយលោក បានចែកឋានកាលពីពេលថ្មីៗ ហើយនៅពេលឥលូវនេះ លោកត្រូវបាត់បង់បងប្រុសរបស់លោកបន្តទៀត ដែលនេះជាដំណឹងដ៏សែនឈឺចាប់ និងពិបាកទទួលយកសម្រាប់លោក អ៊ុន សុធា ផ្ទាល់តែម្តង៕

លោក អ៊ុន សុធា និង អ្នកម្តាយ
លោក អ៊ុន សុធា និង អ្នកម្តាយ
បងប្រុស លោកអ៊ុន សុធា
បងប្រុស លោកអ៊ុន សុធា
អ៊ុន សុធា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T