ខ្លាំងមែន! ស្រ្ដី ២នាក់ បំបែកកំណត់ត្រាពិភពលោក ដោយទាញយន្ដហោះមួយគ្រឿង ប្រើពេលលឿនជាងគេបំផុត

//s9.kh1.co/2b/2b3bc6d59fadcaaba950d4cc07ffc24f30b231a2.jpg
សង្គម

 ០៤-មីនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ស្រ្ដីជនជាតិវ៉ែល ២នាក់ ដែលត្រូវជាគូស្នេហ៍នឹងគ្នា បានបំបែកកំណត់ត្រាពិភពលោក ទាញយន្តហោះ Airbus A៣២០ មួយគ្រឿង បានរយៈពេលលឿនបំផុត ក្នុងរយៈចម្ងាយ ២០ម៉ែត្រ

វ៉ែល៖ ស្រ្ដីជនជាតិវ៉ែល ២នាក់ ដែលត្រូវជាគូស្នេហ៍នឹងគ្នា បានបំបែកកំណត់ត្រាពិភពលោក ទាញយន្តហោះ Airbus A៣២០ មួយគ្រឿង ដោយប្រើរយៈពេលលឿនបំផុត ក្នុងរយៈចម្ងាយ ២០ម៉ែត្រ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន UPI។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ អ្នកស្រី Sue Thomas-Franklin អាយុ ៥២ឆ្នាំ និងអ្នកស្រី Sam Taylor អាយុ ៤២ឆ្នាំ ដែលជាសមាជិកក្លិប GymVision នៅក្នុងទីក្រុង Pontprennau ប្រទេសវ៉ែល បានទាញយន្ដហោះខាងលើ ត្រឹមរយៈពេលតែ ៣៧.៦៣វិនាទីប៉ុណ្ណោះ ក្នុងរយៈចម្ងាយ ២០ម៉ែត្រ​ នៅឯទីក្រុង Barry កាលពីថ្ងៃអាទិត្យកន្លងទៅ។

យ៉ាងណាមិញ កាលពីឆ្នាំ ២០១៩ ​អ្នក​ទាំងពីរក៏ធ្លាប់គិតចង់ចូលខ្លួនមកបំបែកកំណត់ត្រាពិភពលោកផងដែរ ប៉ុន្ដែដោយសារ​មមាញឹកខ្លាំងពេក ទើប​មិនអាចធ្វើទៅបាន។​

គួរជម្រាបដែរថា មុនបំបែកកំណត់ត្រាខាងលើ អ្នកទាំង ២ក៏ធ្លាប់មានស្នាដៃ និងទទួលបានពានរង្វាន់ជាច្រើនផងដែរ ទាក់ទងនឹងការប្រកួតប្រជែងបញ្ចេញកម្លាំងដូចជា ការប្រកួតលើកទម្ងន់ជាដើម៕

  លោកស្រី Sue Thomas-Franklin និង 

លោកស្រី Sam Taylor
  លោកស្រី Sue Thomas-Franklin និង  លោកស្រី Sam Taylor
  លោកស្រី Sue Thomas-Franklin និង  លោកស្រី Sam Taylor ព្រមទាំងកូនប្រុស
  លោកស្រី Sue Thomas-Franklin និង លោកស្រី Sam Taylor ព្រមទាំងកូនប្រុស
  លោកស្រី Sue Thomas-Franklin និង  លោកស្រី Sam Taylor
  លោកស្រី Sue Thomas-Franklin និង លោកស្រី Sam Taylor
លិខិតបំបែកកំណត់ត្រាពិភពលោក
លិខិតបំបែកកំណត់ត្រាពិភពលោក
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១០ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T