រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកការ ធ្វើដំណើរចេញចូលខេត្តព្រះសីហនុ បណ្តោះអាសន្ន!

//s9.kh1.co/ba/bae6ae6bc296cb185a78ea12657581275284d842.jpg
សង្គម

 ០៤-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ដោយមើលឃើញពីរីករាលដាលនៃកូវីដ១៩ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចការផ្អាកការធ្វើដំណើរចេញចូលនៅក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ បើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តព្រះសីហនុ បានជម្រាបជូនព័ត៌មានដល់សាធារណជនឱ្យបានជ្រាបថា ដោយបានមើលឃើញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០​ កុម្ភៈ មានករណីឆ្លងជំងឺកូវីដ១៩ ដល់មនុស្សដែលកំពុងរស់នៅ ធ្វើការ ប្រកបអាជីវកម្មនៅខេត្តព្រះសីហនុ ក្នុងចំនួនមួយដែលបង្កឱ្យការគួរឱ្យព្រួយបារម្ភ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្ត សម្រចធ្វើការផ្អាកការធ្វើដំណើរចេញចូលខេត្តព្រះសីហនុជាបណ្តោះអាសន្ន លើកលែងតែរថយន្តដឹកទំនិញ និងរថយន្តសង្រ្គោះបន្ទាន់(ត្រូវឆ្លងកាត់លក្ខខណ្ឌនៃការត្រួតពិនិត្យត្រឹមត្រូវ) ដើម្បីបង្កលក្ខណៈ និង ទុកលទ្ធភាពឱ្យរដ្ឋបាលខេត្តគ្រប់គ្រងបាននូវអ្នកឆ្លងជំងឺកូវីដ-១៩ អ្នកមានការពាក់ព័ន្ធជាមួយនឹងអ្នកជំងឺ និងទីតាំងដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ជាមណ្ឌលចត្តាឡីស័កឱ្យបានចប់សព្វគ្រប់សិន។ ក្នុងនោះដែរ រដ្ឋបាលខេត្តព្រះសីហនុ នឹងជម្រាសេចក្តីជូនដំណឹងជាផ្លូវការនៅពេលក្រោយទៀត។

គួរបញ្ជាក់ផងដែរថា គិតត្រឹមម៉ោង ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ បានយកវត្ថុសំណាកសរុបចំនួន ៩៩៧០ នាក់ ស្រី ៤២៣៨ នាក់ ក្នុងនោះអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ៧១នាក់ ស្រី៣២នាក់(ជនជាតិចិន ៦០នាក់ ស្រី២៥ នាក់ ស្រ្តីជនជាតិវៀតណាម ៥នាក់ ជនជាតិខ្មែរ៦នាក់ ស្រី២នាក់)៕

សូមទស្សនារូបភាពខាងក្រោម៖

ខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ
សេចក្តីជូនព័ត៍មានរបស់ក្រសួងសុខាភិបាល
សេចក្តីជូនព័ត៍មានរបស់ក្រសួងសុខាភិបាល
សេចក្តីជូនព័ត៍មានរបស់ក្រសួងសុខាភិបាល
សេចក្តីជូនព័ត៍មានរបស់ក្រសួងសុខាភិបាល
សេចក្តីជូនព័ត៍មានរបស់ក្រសួងសុខាភិបាល
សេចក្តីជូនព័ត៍មានរបស់ក្រសួងសុខាភិបាល
សេចក្តីជូនព័ត៍មានរបស់ក្រសួងសុខាភិបាល
សេចក្តីជូនព័ត៍មានរបស់ក្រសួងសុខាភិបាល
សេចក្តីជូនព័ត៍មានរបស់ក្រសួងសុខាភិបាល
សេចក្តីជូនព័ត៍មានរបស់ក្រសួងសុខាភិបាល
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T