មិនគួរឱ្យជឿ! យាន Perseverance របស់ណាសាប្រើឈីប ដំណើរការដូចគ្នានឹង iMac ឆ្នាំ1998ដែរ

//s9.kh1.co/81/815a69ec3283dee2cf554233f20d7c4ee469dbce.jpg
បច្ចេកវិទ្យា

 ០៤-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

កុំទាន់អាលស្លន់! ព្រោះថាឈីបទាំងពីរនេះ វាមិនដូចគ្នានោះទេ ឈីបយានអវកាសមួយទាំងមូលមិនមែនលំៗកើតឯណា

បរទេស៖ យានស្រាវជ្រាវ Perseverance របស់ណាសា ដែលថ្មីៗនេះបានចុះចតជាប្រវត្តិសាស្រ្តនៅលើផ្ទៃនៃភពអង្គារ គឺត្រូវបានបំពាក់ដោយ​ processor ដូចគ្នាដែលត្រូវបានប្រើនៅក្នុង iMac កាលពី23ឆ្នាំមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូចដែលបានរាយការណ៍ដោយ NewScientist យាននេះប្រើឈីប PowerPC 750 processor ដែលជាបន្ទះឈីបដូចគ្នា ដែលត្រូវបានប្រើជាមួយកំព្យូទ័រ G3 ‌iMac ក្នុងឆ្នាំ1998។

(រូបភាព៖ NASA)
(រូបភាព៖ NASA)
G3 ‌iMac‌
G3 ‌iMac‌

ប៉ុន្តែកុំទាន់យល់ខុស ថ្វីបើបន្ទះ​ chipset ដូចគ្នាមែន តែការពិតវាមានភាពខុសគ្នា ដែលមួយជា version របស់ processor ដែលបានប្រើក្នុងកុំព្យូទ័រ និងមួយទៀតជា version របស់យានស្រាវជ្រាវអវកាស។ ឈីប processor ដែលប្រើនៅក្នុងយាន ត្រូវបានផលិតឡើងជាពិសេស ដើម្បីទប់ទល់នឹងសីតុណ្ហភាពពីចន្លោះ -67 ទៅ 257 អង្សាហ្វារិនហៃ (ពី -55 ទៅ 125អង្សាសេ) ហើយតម្លៃវាគឺ20ម៉ឺនដុល្លារឯណោះ មិនមែនលំៗនោះទេ។

ខួរក្បាលដំណើរការ PowerPC 750 processor គឺលេចធ្លោដាច់គេកាលពីជំនាន់នោះ ដោយវាមាន single-core មានល្បឿន 233MHz និងមានត្រង់ស៊ីស្ទ័រចំនួន6លាន (បើប្រៀបធៀបនឹងបន្ទះឈីបសព្វថ្ងៃ មួយមានចំនួន16ពាន់លាន) ព្រមទាំងផលិតឡើងផ្អែកលើទម្រង់ 32-bit។

Apple បានប្រើបន្ទះឈីប PowerPC នៅក្នុងកុំព្យូទ័រ Mac រហូតទាល់តែដល់ឆ្នាំ2005 ទើបប្តូរទៅប្រើឈីប Intel វិញ។ ឥលូវនេះ Apple បានឆ្លងកាត់ការផ្លាស់ប្តូរស្រដៀងគ្នានេះដែរ ដោយកំពុងបានផ្លាស់ប្តូរពីឈីប Intel ហើយងាកមកប្រើឈីប ​Apple silicon ផ្ទាល់ខ្លួននៅក្នុងកុំព្យូទ័រ Mac វិញម្តង៕

ឈីប ​Apple silicon 
ឈីប ​Apple silicon 
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T