មក​​ទស្សនា​​​គម្រោង​​​សង់​​ស្ពាន​​​បៃតង​​ដ៏ទាក់ភ្នែក ដែលស្ថិត​​ក្នុង​ប្រទេស​​​បារាំង​

//s9.kh1.co/f0/f0efe91d2777964ca11dd4ab30dbc6750410ec45.jpg
សង្គម

 ០៤-មីនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ស្ថាបត្យករដែលមានឈ្មោះថា វីនសិនកាល់ឡូតូមានគម្រោងកែប្រែទីក្រុងប៉ារីស​ពីទីក្រុងនៃពន្លឺទៅ​ជាទី​ក្រុង​បៃតង​ដែលលោក​តែង​តែគិតជាយូរណាស់មកហើយ

បារាំង៖ ស្ថាបត្យករដែលមានឈ្មោះថា វីនសិនកាល់ឡូតូមានគម្រោងកែប្រែទីក្រុងប៉ារីស​ពីទីក្រុងនៃពន្លឺទៅ​ជាទី​ក្រុង​បៃតង​ដែលលោកតែងតែគិតជាយូរណាស់មកហើយ គម្រោងចុងក្រោយបំផុតរបស់ក្រុមហ៊ុនរបស់គាត់នេះ​គឺជា​កន្លែង​ដែលពោរពេញទៅដោយផ្លូវបៃតង។ ដែលមានឈ្មោះថា Green Line ជាស្ពានដែលមានដើមឈើ ការរចនារួមរបស់​វា​ទាក់ទាញការបំផុសគំនិតពីគ្រោងឆ្អឹងរបស់ត្រីមួយ និងផ្ទៃខាងលើរបស់វានឹងលាតសន្ធឹងប្រវែង ២២០ ម៉ែត (៧២១ ហ្វីត) ខណៈពេលដែលផតថលខាងក្រោមមានប្រវែង ១៦០ ម៉ែត្រ (៥២៤ ហ្វីត)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក៏ដូចជាផ្លូវថ្មើរជើងលើស្ពាននេះមានសួនច្បារនិងសួនបន្លែចំនួន ៣.៥០០ ម៉ែតការ៉េ (ប្រហែល ៣៧.៥០០ហ្វីត​ការ៉េ) រួមទាំងមានសួនច្បារទំហំជាង ៨.៥០០ ម៉ែត្រការ៉េ (៩១.៥០០ ហ្វីតការ៉េ) នៅតាមមាត់ទន្លេក្បែរនោះ។ នេះ​បើយោងតាមលោក Callebautខ្សែបៃតងនឹងបង្កើតផលិតផលបានបហ្រមាណជា ៨៧.៥០០ គីឡូក្រាម (៩៦ តោន​) ក្នុងមួយឆ្នាំក្នុងដូចជាប្រទាលកន្ទុយក្រពើសណ្តែកខៀវជាដើម។

សម្រាប់បន្ទះស្រូបពន្លឺព្រះអាទិត្យកូនកាត់អាចផលិតបានទាំងថាមពល និងទឹកក្តៅហើយដំណើរការ​ជាមួយទួរប៊ីន​ខ្យល់​ចំ​នួន ៥៦ ដែលជាប្រព័ន្ធជីវឧស្ម័នមួយចំនួន និងថាមពលដែលនៅសេសសល់នឹងត្រូវបញ្ជូនទៅអគារក្បែរៗ នោះផងដែរ៕

https://s9.kh1.co/__image/w=650,h=460,q=100/89/893939ed36b74f4c948280d5d9ebc7d75bc1fe61.png
KuyChandara
Dara (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T