គ្រូបង្វឹកក្លិបគីឡូធ្ងន់មួយនេះ ថារដូវកាលក្រោយក្រុមរបស់លោកអាចនឹងឈ្នះពាន Premier League

//s9.kh1.co/1c/1cb043e38ca716217f991530a22960823e8446ad.jpg
កីទ្បា

 ០៤-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោកគ្រូបង្វឹក Thomas Tuchel ថាក្រុមលោកគ្រូអាចឈ្នះពាន Premier League រដូវកាលក្រោយ

អង់គ្លេស៖ លោកគ្រូបង្វឹក Thomas Tuchel ដែលទើបនឹងចូលកាន់តំណែងជាគ្រូបង្វឹករបស់ក្លិបតោខៀវ Chelsea កាលពីខែមករាកន្លងទៅនេះបាននិយាយថារដូវកាលនេះក្រុមលោកគ្រូមិនអាចយកឈ្នះ Manchester City បានទេប៉ុន្តែលោកគ្រូថានៅរដូវកាលក្រោយ Chelsea នឹងមានឱកាសលើកពាន Premier League ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោកគ្រូបង្វឹក Thomas Tuchel
  លោកគ្រូបង្វឹក Thomas Tuchel

លើកចុងក្រោយដែល Chelsea លើកពាន Premier League គឺកាលពីឆ្នាំ២០១៧ ហើយនៅ៣រដូវកាលកន្លងមក ក្លិបមួយនេះបានចាញ់ពិន្ទុក្រុមលើកពានដល់ទៅ ៣០, ២៦ និង ៣៣ ពិន្ទុ ខណៈដែលរដូវកាលនេះក្លិបកំពុងឈរនៅលេខរៀងទី៥ មាន ៤៤ពិន្ទុក្នុងដៃចាញ់ក្រុមកំពូលតារាង Manchester City ដល់ទៅ ២១ពិន្ទុឯណោះ។

Chelsea លើកពាន Premier League
Chelsea លើកពាន Premier League

យ៉ាងណាមិញបើទោះបីជាប៉ុន្មានឆ្នាំមកនេះ Chelsea ធ្វើមិនសូវបានល្អក៏លោកគ្រូ Tuchel នៅតែជឿជាក់ថារដូវកាលក្រោយក្លិបនឹងស្រវាយកពាន Premier League នេះបាន។

ពាន Premier League 
ពាន Premier League 

លោកគ្រូបានថ្លែងក្នុងសន្និសីទមុនការប្រកួតទល់នឹងក្លិបហង្សក្រហម Liverpool ថា៖

ពួកយើងមិនគួរដាក់ព្រំដែនខ្លួនឯងនោះឡើយ ពួកយើងមិនគួររកលេសនោះទេ ពេលនេះយើងចាញ់ពិន្ទុក្រុមកំពូលតារាងច្រើនណាស់ដែរ។ កីឡាករក្នុងក្រុមត្រូវតែខំប្រឹងប្រែងបើសិនចិត្តមិនចង់ទទួលយកបរាជ័យតាំងពីដើមទីមក។ សំណួរគឺតើយើងអាចវ៉ា Man City នៅរដូវកាលនេះទេ?ចម្លើយគឺទេ! ប៉ុន្តែនៅរដូវកាលក្រោយ ក្រុមទាំងអស់នឹងចាប់ផ្ដើមពីពិន្ទុសូន្យដូចគ្នា។

លោកគ្រូបង្វឹក Thomas Tuchel 
លោកគ្រូបង្វឹក Thomas Tuchel 
លោកគ្រូបង្វឹក Thomas Tuchel 

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T